• Covid-19៖ «WHO»បញ្ឈប់​ការសាកល្បង​ថ្នាំ អ៊ីឌ្រូស៊ីក្លរូគីន

    អង្គការសុខភាពពិភពលោក (WHO /OMS) បានប្រកាសនៅថ្ងៃចន្ទ ទី២៥ ខែឧសភានេះ បានបញ្ឈប់​ជាបណ្ដោះអាសន្ន នូវការសាកល្បងថ្នាំ អ៊ីឌ្រូស៊ីក្លរូគីន (Hydroxychloroquine) ដែលជាថ្នាំព្យាបាលជំងឺគ្រុនចាញ់ មកប្រើព្យាបាលជំងឺ «Covid-19»។ ការបញ្ឈប់នេះ ធ្វើឡើងក្រោមវិធានការ ដើម្បីបង្ការសុវត្ថិភាព បន្ទាប់ពីអង្គការខាងលើ បានដឹកនាំ​ ឲ្យមាន​ការប្រើប្រាស់សាកល្បង នូវ​ថ្នាំប្រភេទនេះ នៅតាមប្រទេស ជាច្រើន​រួចមក។ អគ្គនាយកអង្គការ​ «WHO» លោក «Tedros Adhanom Ghebreyesus» បានថ្លែងដូច្នេះ នៅក្នុងសន្និសិទសារព័ត៌មាន ដែលធ្វើឡើងតាមប្រព័ន្ធទូរស័ព្ទវីដេអូ ក្នុងថ្ងៃចន្ទនេះ។ លោកបញ្ជាក់ថា ការសម្រេចចិត្តរបស់ «WHO» ...
  • Covid-19៖ WHO ឲ្យអ៊ឺរ៉ុប​ត្រៀម​ខ្លួន​ពីការរាតត្បាត នៅ​សិសិររដូវ​ក្រោយ

    នៅ​សិសិររដូវ​ក្រោយ បណ្ដាប្រទេសនៅទ្វីបអ៊ឺរ៉ុប ត្រូវត្រៀមខ្លួន ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺ«Covid-19» ដែលអាចកើតមានជាថ្មី បើទោះនៅពេលនេះ តួលេខបង្ហាញ​ពីការថមថយ នៃការរាតត្បាតនេះក៏ដោយ។ លោកវេជ្ជបណ្ឌិត «Hans Kluge» នាយកអង្គការសុខភាពពិភពលោក (WHO Europe) ប្រចាំនៅ​ទ្វីបអ៊ឺរ៉ុប បានព្រមានឡើងដូច្នេះ និងបញ្ជាក់បន្ថែមថា ការរាតត្បាត​ជាលើក​ទីពីរ នឹង​កើតមាន ហើយអាច​សម្លាប់មនុស្ស ច្រើនជាងការរាតត្បាត នៅពេលនេះ។ ក្នុងកិច្ចសម្ភាសមួយ ជាមួយសារព័ត៌មាន «Telegraph» នៃចក្រភពអង់គ្លេស មេដឹកនាំ​ជាតិប៊ែលហ្សិក ប្រចាំតំបន់ របស់អង្គការខាងលើ បានលើកឡើងថា ទន្ទឹមនឹង​ការអបអរ ចំពោះ​​តួលេខ​ថយចុះ​នៃការរាតត្បាត រដ្ឋាភិបាលនៃបណ្ដា​ប្រទេស​អ៊ឺរ៉ុប ចាំបាច់​ត្រូវត្រៀមខ្លួន ...
  • ត្រាំ ហៅ​អង្គការ​សុខភាព​ពិភពលោក ថាជា​«អាយ៉ង»​របស់​ចិន

    ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)បានចោទអង្គការសុខភាព​ពិភពលោក (WHO / OMS) ថាជា«អាយ៉ង»របស់ចិន ដោយធ្វើការអះអាងជាថ្មី អំពីការរិះគន់របស់លោក ចំពោះការដឹកនាំ របស់អង្គការអន្តរជាតិមួយនេះ ក្នុងការដោះស្រាយ បញ្ហារាតត្បាត នៃជំងឺ«Covid-19»។ ពីសេតវិមាន លោក ដូណាល់ ត្រាំ បានលើកឡើងថា៖ «ខ្ញុំមិនសប្បាយចិត្តទេ ចំពោះអង្គការសុខភាពពិភពលោក។ អង្គការនេះ ជា”អាយ៉ង”​របស់ចិន។» នៅចំពោះសំនួរ ទាក់ទងនឹងប្រាក់បដិភាគ របស់សហរដ្ឋអាមេរិក សម្រាប់អង្គការពិភពលោក​មួយនេះ ដែលលោកអះអាងថា នឹងផ្អាកជាបណ្ដោះអាសន្ន កាលពីខែមេសានោះ លោកប្រធានាធិបតី បានឆ្លើយថា៖ ...
  • «លិខិត​ឆ្លងដែន​នៃ​ភាពស៊ាំ»​គំនិត សម រង្ស៊ី ដំបូងគេ? WHO ប្រតិកម្ម!

    លោក សម រង្ស៊ី មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា តែងលើកឡើងមិនដែលដាច់ ពីយោបល់របស់លោក ក្នុងការបង្កើត«លិខិត​ឆ្លងដែន​នៃ​ភាពស៊ាំ» តាំងពីច្រើនសប្ដាហ៍ហើយ។ នៅថ្ងៃសៅរ៍នេះ យោបល់ខាងលើ ដែលមានប្រទេសមួយចំនួនកំពុងធ្វើ បានរងប្រតិកម្ម ពីអង្គការសុខភាពពិភពលោក (WHO /OMS)។ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់បម្រាម ឲ្យសំងំនៅក្នុងផ្ទុះ នារដ្ឋធានីប៉ារីស ប្រទេសបារាំង តែងបានបង្ហោះជាញយដង ម្ដងហើយម្ដងទៀត នៅលើទំព័រហ្វេសប៊ុករបស់លោកថា លិខិតឆ្លងដែនពិសេសខាងលើ នឹងអនុញ្ញាតឲ្យពិភពលោក បើកដំណើរការសេដ្ឋកិច្ចឡើងវិញ។ ដែលហៅថា «លិខិត​ឆ្លងដែន​នៃ​ភាពស៊ាំ (Immunity Passport)» គឺជាលិខិតបញ្ជាក់មួយ ដែលអះអាងថា ម្ចាស់លិខិតមានអង្គការពារប្រាណ (ឬអង្គបដិបក្ខ) ...
  • Covid-19៖ ករណីឆ្លង​កើន​ជិត​៣លាន​​នាក់ និង​ស្លាប់​ជាង២សែន​នាក់

    មកដល់ម៉ោងនេះ ករណីឆ្លងជំងឺ«Covid-19» បានកើនឡើងជិត៣លាននាក់ និង​ស្លាប់​ជាង២សែន​នាក់ នៅលើពិភពលោក។​ នេះ បើតាមតួលេខ ដែលផ្ដល់ដោយសាកលវិទ្យាល័យ «Johns Hopkins» របស់សហរដ្ឋអាមេរិក ដែលធ្វើការតាមដាន ស្ថានភាពវិវត្តន៍ឡើង នៃការរាតត្បាតដ៏សាហាវ។ យ៉ាងណា បណ្ដាប្រទេសជាច្រើន នៅទ្វីបអ៊ឺរ៉ុប កំពុងត្រៀមខ្លួនបន្តិចម្ដងៗ ដើម្បីលើកចេញ នូវបម្រាមរបស់ខ្លួន។ ចាប់ពីថ្ងៃអាទិត្យនេះ ប្រទេសអេស្ប៉ាញបានបើកឲ្យកុមារ អាចចេញដើរបាន នៅក្រៅផ្ទះ។ រីឯប្រទេសបារាំង ដែលគ្រោងឲ្យលើកបម្រាមចេញ នៅថ្ងៃទី១១ ខែឧសភាខាងមុខ នឹងប្រកាសក្នុងដើមសប្ដាហ៍ក្រោយ ពីវិធានការទាំងឡាយ ដែលនឹងត្រូវអនុវត្តន៍ នៅក្រោយការលើកបម្រាមនោះ។ ឆ្លងជិត៣លាននាក់ និង​ស្លាប់​ជាង២សែន​នាក់ ប៉ុន្តែពិភពលោក ...
  • តេដ្រូស៍ ព្រមានពី«ការរាតត្បាត​ដ៏សាហាវ នឹងកើតមានក្នុងពេលខាងមុខ»

    «បើគ្មានការរួបរួមជាតិ និងសាមគ្គីភាព នៅក្នុងពិភពលោកទេ សូមរំពឹងទុកទៅថា ការរាតត្បាត​ដ៏សាហាវ នឹងកើតមានទៀត នៅថ្ងៃខាងមុខ។ សូមរួមគ្នា ដើម្បីបញ្ចៀសរឿងដ៏ខ្លោចផ្សារនេះ។» ខាងលើនេះ ជាការព្រមានឡើង របស់លោក តេដ្រូស៍ អាដាណុម ហ្គេប្រេយ៉េស៊ុស (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការសុខភាពពិភពលោក (WHO /OMS) ដែលបានថ្លែង តាមរយៈវីដេអូមួយ (ខាងក្រោម) ក្នុងថ្ងៃពុធទី២២ ខែមេសា ឆ្នាំ២០២០។ កាលពីថ្ងៃចន្ទ លោកបានអំពាវនាវ ឲ្យមាន«ការរួបរួមជាតិ» និង«សាមគ្គីភាពក្នុងពិភពលោក» និងរំឭកសារជាថ្មីថា នៅមានមនុស្សជាច្រើន បន្តមិនយល់ថា មេរោគដ៏ចង្រៃ ...