• Covid-19 ៖ មកដល់​ម៉ោង​នេះ អ្នកជំងឺ​សរុប​ជាង១១ពាន់​នាក់ បានស្លាប់

    មកដល់​ម៉ោង​នេះ ជំងឺរលាកផ្លូវដង្ហើម ប្រភេទថ្មី បណ្ដាលមកពីមេរោគ«កូរូណា» ឬ«Covid-19» បានសម្លាប់​អ្នកជំងឺសរុប ជាង១១ពាន់នាក់ហើយ។ តុល្យភាពចុងក្រោយ ដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ បង្ហាញថា មនុស្សចំនួន ១១ ៥៥៤នាក់ បានស្លាប់ ពីក្នុងចំនួនអ្នកជំងឺសរុប ២៧៨ ៤៧៤នាក់ នៅលើពិភពលោក។ តួលេខខាងលើ បានអះអាងថា ប្រទេសចិនដែលមានចំនួនអ្នកឆ្លង ច្រើនជាងគេ (៨១ ០០៨នាក់) មានចំនួនអ្នកស្លាប់ ៣ ២៥៥នាក់ ដែលតិចជាងប្រទេសអ៊ីតាលី ដែលមានមនុស្សស្លាប់ រហូតដល់ ៤ ០៣២នាក់ ពីក្នុងចំណោមពលរដ្ឋអ៊ីតាលី ...
  • មេរោគ​«កូរូណា»​បាន​សម្លាប់​មនុស្ស​៦៩នាក់​ទៀត ក្នុង​តុល្យភាព​ថ្ងៃសុក្រ

    មេរោគ«កូរូណា»ដ៏ប្រល័យ បានសម្លាប់បណ្ដាជនចិន ចំនួន៦៩នាក់បន្ថែមទៀត ក្នុងតុល្យភាពចុងក្រោយ ចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ ដោយអាជ្ញាធរខេត្ត «Hubei» របស់ចិន ហើយបានធ្វើឲ្យតុល្យភាពសរុប នៃចំនួនមនុស្សស្លាប់ កើនឡើងដល់ទៅជាង ៦៣០នាក់។ នៅក្នុងរបាយការណ៍ ចេញផ្សាយប្រចាំថ្ងៃដដែលនោះ គណៈកម្មការសុខាភិបាល របស់ខេត្តមួយនេះ បានអះអាងបន្តថា មេរោគខាងលើបានចម្លង ទៅលើជនរងគ្រោះចំនួន ២៤៤៧ថ្មីទៀត។ រួមមកដល់ថ្ងៃនេះ មនុស្សដែលឆ្លងយកមេរោគ កូរូណា មានចំនួនច្រើនជាង៣ម៉ឺននាក់ រួចជាស្រេចហើយ។ កាលពីម្សិលម៉ិញ (ថ្ងៃព្រហស្បត្តិ៍) របាយការណ៍ថ្នាក់ជាតិ របស់គណៈកម្មការសុខាភិបាលចិន បានឲ្យដឹងថា ក្នុងរយៈពេល​​តែថ្ងៃពុធមួយ អ្នកជំងឺដែលបានឆ្លងមេរោគខាងលើ បានស្លាប់ ៧៥នាក់ (៧០នាក់នៅក្នុងខេត្ត ...
  • លីប៊ី៖ ការប្រយុទ្ធ​ ដណ្ដើម​កាន់កាប់​រដ្ឋធានី បាន​សម្លាប់​មនុស្ស​ជាង​១២០នាក់

    ក្នុងគោលបំណង ដណ្ដើម​កាន់កាប់​រដ្ឋធានី ទ្រីប៉ូលី កងទ័ពរបស់​លោកសនាប្រមុខ «Khalifa Haftar» ដែលតាំងខ្លួនជា«កងទ័ពជាតិលីប៊ី» បានធ្វើការប្រយុទ្ធ តាំងពីដើមខែមេសាមក តទល់នឹងកងទ័ពបង្រួបបង្រួមជាតិ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលលីប៊ីបច្ចុប្បន្ន ទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។ ស្ថិតក្នុងស្ថានភាពមិនឈ្នះមិនចាញ់ តែការប្រយុទ្ធរវាងកងទ័ពទាំងសងខាង បានបណ្ដាលឲ្យមានមនុស្ស ស្លាប់១២១នាក់ និងរបួស ៥៦៤នាក់។ នេះបើតាមការអះអាង របស់អង្គការសុខភាពពិភពលោក (WHO) ដែលមានទីស្នាក់ការសាខារបស់ខ្លួន នៅក្នុងប្រទេសលីប៊ី។ អង្គការពិភពលោកមួយនេះ មិនបានបញ្ជាក់ពីចំនួនជនស៊ីវិល ដែលរងគ្រោះទេ តែបានអះអាងថា បុគ្គលិកជួយសង្គ្រោះ និងរថយន្ដគិលានសង្គ្រោះជាច្រើន បានរងការវាយប្រហារ។ បើទោះជារងការដាក់សម្ពាធ ផ្នែកការទូត ពីសំណាក់​សហគមន៍អន្តរជាតិក៏ដោយ តែលោក «Khalifa ...