ដំណឹងពិភពលោក

មេរោគ​«កូរូណា»​បាន​សម្លាប់​មនុស្ស​៦៩នាក់​ទៀត ក្នុង​តុល្យភាព​ថ្ងៃសុក្រ

Medical workers in protective suits move a coronavirus patient into an isolation ward at the Second People's Hospital in Fuyang in central China's Anhui Province, Saturday, Feb. 1, 2020. Beijing criticized Washington's tightening of travel controls to bar most foreign nationals who visited the country within the past two weeks. (Chinatopix via AP)

មេរោគ«កូរូណា»ដ៏ប្រល័យ បានសម្លាប់បណ្ដាជនចិន ចំនួន៦៩នាក់បន្ថែមទៀត ក្នុងតុល្យភាពចុងក្រោយ ចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ ដោយអាជ្ញាធរខេត្ត «Hubei» របស់ចិន ហើយបានធ្វើឲ្យតុល្យភាពសរុប នៃចំនួនមនុស្សស្លាប់ កើនឡើងដល់ទៅជាង ៦៣០នាក់។

នៅក្នុងរបាយការណ៍ ចេញផ្សាយប្រចាំថ្ងៃដដែលនោះ គណៈកម្មការសុខាភិបាល របស់ខេត្តមួយនេះ បានអះអាងបន្តថា មេរោគខាងលើបានចម្លង ទៅលើជនរងគ្រោះចំនួន ២៤៤៧ថ្មីទៀត។ រួមមកដល់ថ្ងៃនេះ មនុស្សដែលឆ្លងយកមេរោគ កូរូណា មានចំនួនច្រើនជាង៣ម៉ឺននាក់ រួចជាស្រេចហើយ។

កាលពីម្សិលម៉ិញ (ថ្ងៃព្រហស្បត្តិ៍) របាយការណ៍ថ្នាក់ជាតិ របស់គណៈកម្មការសុខាភិបាលចិន បានឲ្យដឹងថា ក្នុងរយៈពេល​​តែថ្ងៃពុធមួយ អ្នកជំងឺដែលបានឆ្លងមេរោគខាងលើ បានស្លាប់ ៧៥នាក់ (៧០នាក់នៅក្នុងខេត្ត Hubei) ខណៈអ្នកជំងឺថ្មី ដែលបានឆ្លងមរោគ ក្នុងរយៈពេល​តែ១ថ្ងៃដូចគ្នា មានចំនួន​ដល់ទៅ ៣៦៩៤នាក់ (ក្នុងនោះ ជាង៣០០០ករណី ឆ្លងក្នុងខេត្ត Hubei)។

មកដល់ម៉ោងនេះ អ្នកជំងឺដែលបានស្លាប់ នៅក្រៅប្រទេសចិន មាន២ករណី៖ មួយករណីក្នុងក្រុង ហុងកុង (ពីចំណោមអ្នកជំងឺ២៤នាក់) និងមួយករណីទៀត ក្នុងប្រទេសហ្វីលីពីន (ពីចំណោមអ្នកជំងឺ២នាក់)។

តួលេខនៃអ្នកជំងឺ ដែលបានឆ្លងមេរោគ «កូរូណា» នៅក្នុងបណ្ដាប្រទេសអាស៊ីខាងកើត បានកើនឡើង គួរឲ្យកត់សម្គាល់៖ ជប៉ុន កើនឡើងដល់ ៦១ករណី – សិង្ហបូរី ៣០ករណី – ថៃ ២៥ករណី – ម៉ាឡេស៊ី ១២ករណី និងវៀតណាម កើនឡើងដល់ ១០ករណី។

កាលពីយប់ម៉ិញ ក្រសួងសុខាភិបាល នៃប្រទេសអ៊ីតាលី បានប្រកាសឲ្យដឹង ពីការរកឃើញអ្នកជំងឺម្នាក់ទៀត បន្ថែមពីលើអ្នកជំងឺពីរនាក់មុន ដែលបានឆ្លងមេរោគ«កូរូណា»។

ជនទីបី ដែលបានឆ្លងជំងឺនេះ ជាជនជាតិអ៊ីតាលី ពីក្នុងចំណោមជនជាតិអ៊ីតាលី ទាំង៥៦នាក់ ដែលត្រូវរដ្ឋាភិបាលអ៊ីតាលី ជម្លៀសចេញពីក្រុង វូហាន (Wuhan ចិន) ហើយបានធ្វើដំណើរ មកដល់ប្រទេសអ៊ីតាលីវិញ កាលពីថ្ងៃព្រហស្បត្តិ៍។

ដោយឡែក អ្នកជំងឺពីរនាក់មុន ដែលប្រទេសអ៊ីតាលី បានរកឃើញ ថាបានឆ្លងមេរោគនេះ កាលពីច្រើនថ្ងៃមុន ជាទេសចរណ៍ជនជាតិចិន ដែលបានចូលមកកំសាន្ដ នៅក្នុងប្រទេសអ៊ីតាលី។

ខាងក្រោមនេះ ជាតុល្យភាពចុងក្រោយ នៃអ្នកជំងឺ ដែលឆ្លងមេរោគ«កូរូណា» នៅខាងក្រៅប្រទេសចិន៖

ហុងកុង – ២៤នាក់ (ស្លាប់១នាក់)
ហ្វីលីពីន – ២នាក់ (ស្លាប់ម្នាក់)
ជប៉ុន – ៦១នាក់
សិង្ហបូរី – ៣០នាក់
ថៃ – ២៥នាក់
កូរ៉េខាងត្បូង – ២៣នាក់
តៃវ៉ាន់ – ១៦នាក់
អូស្ត្រាលី – ១៤នាក់
សហរដ្ឋអាមេរិក – ១២នាក់
អាល្លឺម៉ង់ – ១២នាក់
ម៉ាឡេស៊ី – ១២នាក់
ម៉ាកាវ – ១០នាក់
វៀតណាម – ១០នាក់
បារាំង – ៦នាក់
អេមៀរ៉ាអារ៉ាប់រួម – ៥នាក់
កាណាដា – ៥នាក់
អ៊ីតាលី – ៣នាក់
ឥណ្ឌា – ៣នាក់
រ៉ុស្ស៊ី – ២នាក់
ចក្រភពអង់គ្លេស – ២នាក់
ប៊ែលហ្សិក – ១នាក់
អេស្ប៉ាញ – ១នាក់
ស៊ុយអែដ – ១នាក់
នេប៉ាល់ – ១នាក់
កម្ពុជា – ១នាក់
ស្រីលង្កា – ១នាក់
ហ្វាំងឡង់ – ១នាក់

សូមបញ្ជាក់ថា តុល្យភាពខាងលើ ត្រូវបានដកស្រង់ចេញ ពីទន្នន័យចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO) រួមនឹងរបាយការណ៍ផ្សេងទៀត របស់អាជ្ញាធរចិន ជប៉ុន អង់គ្លេស អ៊ីតាលី បារាំង សិង្ហបូរី



លំអិតបន្ថែមទៀត

កម្ពុជា

«ប្រទេសរំដួល និយាយ​ប្រឆាំង​ក៏ជាប់គុក និយាយតាម​ក៏ជាប់គុក»

ធ្វើម៉េចទៅអញ្ចឹង? នៅប្រទេស«រំដួល» និយាយ​ប្រឆាំង​ក៏ជាប់គុក ហើយបើងាក មក​និយាយ​តាម ក៏ជាប់គុក? នេះជាប្រតិកម្មមួយ ពីក្នុងចំណោម ប្រតិកម្មជាច្រើន ជុំវិញ​ការចាប់ខ្លួន អ្នកសារព័ត៌មានមួយរូប កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ ...
ដំណឹង

ប៉េកាំង ឆ្លើយតប ម៉ាក្រុង ជុំវិញ​«ជំនួញការទូតចិន តាមរយៈ​ថ្នាំវ៉ាក់សាំង»

ថ្នាំវ៉ាក់សាំងរបស់ចិន ពិតជាមាន«ប្រសិទ្ធិភាព និងសុវត្ថិភាព»។ នេះ ជាប្រតិកម្ម​របស់រដ្ឋាភិបាលក្រុង ប៉េកាំង ដើម្បីឆ្លើយតប​ទៅនឹង​ការរិះគន់ របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ...
កម្ពុជា

ក្រុងភ្នំពេញដេញ​អ្នកកាសែតចិនម្នាក់ ព្រោះផ្សាយ​ថា កម្ពុជាលក់វ៉ាក់សាំង

ចាងហ្វាងការផ្សាយ របស់សារព័ត៌មាន «Angkor Today» លោក «Shen Kaidong» ត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង សម្រេចបណ្ដេញចេញពីកម្ពុជា និងហាមឃាត់​វិលចូលកម្ពុជា​ជាថ្មី ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.