កម្ពុជាដំណឹង

Covid-19៖ កម្ពុជា​មាន​តួលេខ​ឆ្លង​សរុបថ្មី កើនឡើង​ជិត​២០០​នាក់

អ្នកឆ្លងជំងឺ «Covid-19» នៅក្នុងប្រទេសកម្ពុជា មានចំនួនសរុប កើនឡើងជិត២០០នាក់ បន្ទាប់ពីបានរកឃើញករណីថ្មី ចំនួន២៦នាក់បន្ថែមទៀត នៅថ្ងៃទី២១ ខែកក្កដានេះ ដែលសុទ្ធសឹងជាករណីនាំចូល។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ នៅមុននេះបន្តិច បានឲ្យដឹងថា ករណីរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន២៦នាក់នេះ ក្នុងនោះមាន​និស្សិត​ប្រុស២៦នាក់ ត្រឡប់ពីសិក្សាក្នុងប្រទេសរ៉ុស្ស៊ី និងប្រទេសអេហ្សីព និងបុរសម្នាក់ទៀត មកពី​ប្រទេសកូរ៉េខាងត្បូង ក្នុងជើងហោះហើរ ពីរផ្សេងគ្នា។

និស្សិតប្រុសទាំង២៥នាក់ ស្ថិតក្នុងជើងយន្ដហោះ ពីប្រទេសរ៉ុស្ស៊ី ឆ្លងកាត់តាម​ប្រទេស​ម៉ាឡេស៊ី និងមកដល់កម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ ចំណែកបុរសម្នាក់ទៀត ដែលមានអាយុ៦៥ឆ្នាំ បានជិះយន្ដហោះ ហោះផ្ទាល់ពីប្រទេសកូរ៉េខាងត្បូង ចូលមកកម្ពុជា ក្នុងថ្ងៃនោះដដែល។

អ្នកជំងឺទាំងអស់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅ មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ខណៈអ្នកដំណើរដែលរួមដំណើរ លើយន្តហោះទាំង២ សរុបចំនួន២២៨នាក់ផ្សេងទៀត ត្រូវបានដាក់ ឲ្យធ្វើចត្តាឡីស័ក ដើម្បីតាមដានបន្តទៀត។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងដែរថា ក្នុងថ្ងៃអង្គារទី២២ ខែកក្កដានេះ អ្នក​ជំងឺ​បួន​នាក់ បានជាសះស្បើយ​ពីជំងឺ និងបានចេញពីមន្ទីរពេទ្យ ក្នុងនោះមាន៣នាក់ ជាបរុសខ្មែរ ដែលត្រឡប់​មកពី​ប្រទេស អារ៉ាប៊ីសាអូឌីត និងម្នាក់ទៀតជាបុរសខ្មែរ ដែលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី។

តួលេខរកឃើញអ្នកឆ្លងថ្មី បានធ្វើឲ្យកម្ពុជាមានករណីឆ្លង «Covid-19» កើនឡើងសរុប ចំនួន១៩៧នាក់ (ស្ត្រី៤៣នាក់ និងបុរស១៥៤នាក់) ក្នុងនោះចំនួនអ្នក​ជាសះស្បើយ សរុប​ទូទាំងប្រទេស មានចំនួន១៤០នាក់ (ស្រី៣៩នាក់ និងបុរស១០១នាក់)៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ នៅរុស្ស៊ី រកឃើញ​ករណីឆ្លង​ជិត​១ម៉ឺននាក់ ត្រឹមតែ​១ថ្ងៃ

ប្រទេសរុស្ស៊ី បានរកឃើញករណីឆ្លងជំងឺ «Covid-19» មានចំនួន ៩ ៧០៩នាក់ ត្រឹមតែ​១ថ្ងៃ ខណៈអ្នកជំងឺស្លាប់ មានចំនួន ៩៤នាក់ ដែលជាចំនួនដ៏ច្រើន ជាលើកទី៣ ក្នុងរយៈពេល ...
ដំណឹង

ហ្គូហ្គ័ល និងហ្វេសប៊ុក ស្នើឲ្យ​បុគ្គលិក​ខ្លួន​ធ្វើការ​«ពីផ្ទះ» រហូតដល់​ឆ្នាំ​២០២១

បើទោះ​ជា​ទីស្នាក់ការ​នានា របស់មហាយក្សទាំងពីរ គ្រោងនឹងបើកឡើងវិញ នៅរដូវក្ដៅ​នេះ​ក៏ដោយ តែការធ្វើការ«ពីផ្ទះ» នៅតែជាជម្រើសដ៏ល្អ សម្រាប់រយៈពេល ពីពេលនេះ រហូតដល់​ចប់ ឆ្នាំ២០២០។ លោក «Sundar Pichai» ...
កម្ពុជា

អ្នកជំនាញ អ.ស.ប បន្ត​ព្រមានថា ច្បាប់ថ្មី​របស់កម្ពុជា បង្កគ្រោះ​ដល់​សិទ្ធិ

អ្នកជំនាញ អ.ស.ប (អង្គការសហប្រជាជាតិ) ក្នុងវិស័យសិទ្ធិមនុស្ស​ មួយក្រុម បានចេញ​សេចក្ដីថ្លែងការណ៍ ជាសាធារណៈ និងជាថ្មីទៀត ព្រមានថា ច្បាប់ថ្មី ស្តីពីការគ្រប់គ្រង​ប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន របស់រដ្ឋាភិបាលកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.