ដំណឹងពិភពលោក

លីប៊ី៖ ការប្រយុទ្ធ​ ដណ្ដើម​កាន់កាប់​រដ្ឋធានី បាន​សម្លាប់​មនុស្ស​ជាង​១២០នាក់

ក្នុងគោលបំណង ដណ្ដើម​កាន់កាប់​រដ្ឋធានី ទ្រីប៉ូលី កងទ័ពរបស់​លោកសនាប្រមុខ «Khalifa Haftar» ដែលតាំងខ្លួនជា«កងទ័ពជាតិលីប៊ី» បានធ្វើការប្រយុទ្ធ តាំងពីដើមខែមេសាមក តទល់នឹងកងទ័ពបង្រួបបង្រួមជាតិ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលលីប៊ីបច្ចុប្បន្ន ទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។

ស្ថិតក្នុងស្ថានភាពមិនឈ្នះមិនចាញ់ តែការប្រយុទ្ធរវាងកងទ័ពទាំងសងខាង បានបណ្ដាលឲ្យមានមនុស្ស ស្លាប់១២១នាក់ និងរបួស ៥៦៤នាក់។ នេះបើតាមការអះអាង របស់អង្គការសុខភាពពិភពលោក (WHO) ដែលមានទីស្នាក់ការសាខារបស់ខ្លួន នៅក្នុងប្រទេសលីប៊ី។

អង្គការពិភពលោកមួយនេះ មិនបានបញ្ជាក់ពីចំនួនជនស៊ីវិល ដែលរងគ្រោះទេ តែបានអះអាងថា បុគ្គលិកជួយសង្គ្រោះ និងរថយន្ដគិលានសង្គ្រោះជាច្រើន បានរងការវាយប្រហារ។

បើទោះជារងការដាក់សម្ពាធ ផ្នែកការទូត ពីសំណាក់​សហគមន៍អន្តរជាតិក៏ដោយ តែលោក «Khalifa Haftar» ដែលគេស្គាល់ថា ជាបុរសខ្លាំងភាគខាងកើត ក្នុងខណៈនេះកំពុងមានវត្តមាន នៅរដ្ឋធានី គែរ ប្រទេសអេហ្សីព ដើម្បីជួបជាមួយលោកប្រធានាធិបតី «Abdel Fattah al-Sissi» ដើម្បីស្វែងរកការគាំទ្របន្ថែមទៀត។

ប្រទេសលីប៊ី បានធ្លាក់ចូលក្នុងសភាពប្រទាញប្រទង់គ្នា រាប់ចាប់តាំងពីរបបលោក មូអាម៉ា កាដាហ្វី (Mouammar Kadhafi) បានដួលរលំក្នុងឆ្នាំ២០១១។ អង្គការអន្តរជាតិធំៗ រាប់ទាំងអង្គការសហប្រជាជាតិផង បានសំដែងក្ដីបារម្ភរបស់ពួកគេថា ប្រជាជនស៊ីវិលជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេ នៅក្នុងជម្លោះប្រដាប់អាវុធ ដែលកើតឡើងមិនស្រាកស្រាន្ដទាំងនោះ។

បណ្ដាជនលីប៊ីដ៏ច្រើនសន្ធឹកសន្ធាប់ បានជ្រើសរើសការរត់ភៀសខ្លួន ទៅកាន់ប្រទេសទួនេស៊ី ដែលនៅជាប់ព្រំដែន។ តួលេខចេញផ្សាយ ដោយអង្គការសហប្រជាជាតិ ឲ្យដឹងថា បណ្ដាជនលីប៊ី១៣៥០០នាក់ បានរត់ភៀសខ្លួន ដើម្បីគេចចេញពីការពើបប្រយុទ្ធគ្នា៕



លំអិតបន្ថែមទៀត

កម្ពុជា

ក្រសួង​ការបរទេស​ចោទគណៈកម្មការ​អ៊ឺរ៉ុប ថា​«លំអៀងយ៉ាងគឃ្លើន»

មានគណបក្សនយោបាយចំនួន១៩ទៀត ដែលប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា តែគណៈកម្មការអ៊ឺរ៉ុបសម្លឹងឃើញ តែគណបក្សសង្គ្រោះជាតិមួយ! នេះ បង្ហាញយ៉ាងច្បាស់ពីភាព«លំអៀងយ៉ាងគឃ្លើន» របស់គណៈកម្មការអ៊ឺរ៉ុប ដែលបានសម្រេចបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន។ ខាងលើនេះ ជាខ្លឹមសារសំខាន់មួយ ដែលត្រូវបានដកស្រង់ចេញ ...
ដំណឹង

មេរោគ​«កូរូណា»​បាន​សម្លាប់​មនុស្ស​៦៩នាក់​ទៀត ក្នុង​តុល្យភាព​ថ្ងៃសុក្រ

មេរោគ«កូរូណា»ដ៏ប្រល័យ បានសម្លាប់បណ្ដាជនចិន ចំនួន៦៩នាក់បន្ថែមទៀត ក្នុងតុល្យភាពចុងក្រោយ ចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ ដោយអាជ្ញាធរខេត្ត «Hubei» របស់ចិន ហើយបានធ្វើឲ្យតុល្យភាពសរុប នៃចំនួនមនុស្សស្លាប់ កើនឡើងដល់ទៅជាង ៦៣០នាក់។ នៅក្នុងរបាយការណ៍ ...
កម្ពុជា

ខ្មែរនៅអ៊ឺរ៉ុប នឹងធ្វើ​បាតុកម្ម​នៅមុខ អ.ស.ប ចុងខែ​នេះ ក្នុងក្រុងហ្សឺណែវ

បាតុកម្មមួយ ត្រូវបានគ្រោងរៀបចំធ្វើ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ខាងមុខ នៅក្បែរអគារអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីទាមទារ ឲ្យមានការគោរពសិទ្ធិមនុស្ស និងការដឹកនាំ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.