• លីប៊ី៖ ការប្រយុទ្ធ​ ដណ្ដើម​កាន់កាប់​រដ្ឋធានី បាន​សម្លាប់​មនុស្ស​ជាង​១២០នាក់

    ក្នុងគោលបំណង ដណ្ដើម​កាន់កាប់​រដ្ឋធានី ទ្រីប៉ូលី កងទ័ពរបស់​លោកសនាប្រមុខ «Khalifa Haftar» ដែលតាំងខ្លួនជា«កងទ័ពជាតិលីប៊ី» បានធ្វើការប្រយុទ្ធ តាំងពីដើមខែមេសាមក តទល់នឹងកងទ័ពបង្រួបបង្រួមជាតិ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលលីប៊ីបច្ចុប្បន្ន ទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។ ស្ថិតក្នុងស្ថានភាពមិនឈ្នះមិនចាញ់ តែការប្រយុទ្ធរវាងកងទ័ពទាំងសងខាង បានបណ្ដាលឲ្យមានមនុស្ស ស្លាប់១២១នាក់ និងរបួស ៥៦៤នាក់។ នេះបើតាមការអះអាង របស់អង្គការសុខភាពពិភពលោក (WHO) ដែលមានទីស្នាក់ការសាខារបស់ខ្លួន នៅក្នុងប្រទេសលីប៊ី។ អង្គការពិភពលោកមួយនេះ មិនបានបញ្ជាក់ពីចំនួនជនស៊ីវិល ដែលរងគ្រោះទេ តែបានអះអាងថា បុគ្គលិកជួយសង្គ្រោះ និងរថយន្ដគិលានសង្គ្រោះជាច្រើន បានរងការវាយប្រហារ។ បើទោះជារងការដាក់សម្ពាធ ផ្នែកការទូត ពីសំណាក់​សហគមន៍អន្តរជាតិក៏ដោយ តែលោក «Khalifa ...