កីឡា និងបច្ចេកវិទ្យាបាល់ទាត់

កីឡាករ​ក្រុម​ប៉ារីស​នឹង​​ធ្វើ​យុទ្ធនាការ​​ប្រឆាំង​«Covid-19» ​ជាមួយ​«WHO»

កីឡាករល្បីៗនៃក្រុមប៉ារីស (Paris Saint-Germain – បារាំង) នឹងចូលរួមធ្វើយុទ្ធនាការ ជាមួយអង្គការសុខភាពពិភពលោក «WHO» ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ «Covid-19» ដែលកំពុងរាតត្បាតពិភពលោក។ នេះ បើតាមការបង្ហោះសារ របស់លោកវេជ្ជបណ្ឌិត «Tedros Adhanom Ghebreyesus» ដែលជានាយកប្រតិបត្តិ របស់អង្គការពិភពលោកខាងលើ។

លោកវេជ្ជបណ្ឌិត បានបង្ហោះសារនៅលើបណ្ដាញសង្គម ទ្វីសធើរ ឲ្យដឹងថា លោកបានជួបជជែក តាមទូរស័ព្ទ កាលពីថ្ងៃអង្គារ ជាមួយលោក «Nasser Al-Khelaïfi» នាយកក្រុមប៉ារីស

លោក «Nasser Al-Khelaïfi» ដែលជាអគ្គនាយកក្រុមហ៊ុន «BeIN Media Group» និងក្រុមហ៊ុនផលិតភាពយន្ដ «Miramax» ផងនោះ បានសន្យាជាមួយមេដឹកនាំ របស់អង្គការសុខភាពពិភពលោក ថានឹងជួយធ្វើយុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បីប្រយុទ្ធទល់នឹងការរាតត្បាត នៃមេរោគដ៏ចង្រៃ។

លោក «Tedros Adhanom Ghebreyesus» ដែលដឹកនាំ «WHO» តាំងពីឆ្នាំ២០១៧ បានថ្លែងក្នុងសារបង្ហោះនោះ ដូច្នេះថា៖

«ខ្ញុំបានជជែកតាមទូរស័ព្ទ ប្រកបដោយផ្លែផ្កា ជាមួយលោក “Nasser Al-Khelaïfi” ជុំវិញការប្ដេជ្ញាចិត្តរបស់លោក ក្នុងការជួយអង្គការសុខភាពពិភពលោក ដើម្បីយកឈ្នះលើមេរោគ “កូរូណា”។ ការគាំទ្រ ដែលបានមក ពីពិភពកីឡា ពីប្រព័ន្ធផ្សព្វផ្សាយ និងពីកម្មវិធីកំសាន្ដទាំងឡាយ គឺចាំបាច់ជាទីបំផុត ក្នុងការការពារមនុស្សគ្រប់គ្នា។»

សារព័ត៌មានក្នុងប្រទេសបារាំង បានរាយការណ៍បន្ថែមថា លោកនាយកក្រុមប៉ារីស បានស្នើគម្រោងផលិត ស្ពតផ្សព្វផ្សាយ ជាមួយតារាបាល់ទាត់ល្បីៗ របស់ក្រុមប៉ារីស និងធ្វើការផ្សព្វផ្សាយស្ពតនោះ តាមកញ្ចក់ទូរទស្សន៍ «Bein Sport» ដែលមានបណ្ដាញ នៅពាសពេញពិភពលោក ដោយមិនគិតថ្លៃ។

កាលពី២សប្ដាហ៍មុន កីឡាករល្បីៗ របស់ក្រុមបាល់ទាល់យក្ស នៃរដ្ឋធានីប៉ារីស បានថតស្ពតមួយរួចហើយ ដើម្បីពន្យល់ទៅដល់អ្នកផង អំពីកាយវិការសាមញ្ញៗ ក្នុងការទប់ស្កាត់ការរាតត្បាត នៃមេរោគ។ សូមទស្សនាស្ពតនោះ ដូចតទៅ៖



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ នាវា​យក្ស​ផ្ទុក​យន្ដហោះ​ចម្បាំង​បារាំង មាន​ករណី​ឆ្លង​៥០នាក់

នាវា​យក្ស​ផ្ទុក​យន្ដហោះ​ចម្បាំង​បារាំង ដែលកំពុងធ្វើដំណើរ លើមហាសាគរ អាត្លង់ទិក បានប្រកាសកាលពីថ្ងៃពុធ ថាខ្លួនសម្រេចពន្លឿន ការវិលត្រឡប់មកកាន់ទឹកដីបារាំងវិញ យ៉ាងលឿនតាមតែអាចធ្វើបាន បន្ទាប់ពីរកឃើញ ករណីឆ្លងជំងឺ «Covid-19» នៅលើនាវា។ ក្រសួងកងទ័ព​របស់​ប្រទេស​បារាំង ...
កម្ពុជា

រ៉ូណា ស្មីត ចូលរួម​មរណទុក្ខ​ជាមួយគ្រួសារ នៃសព​អ្នកជំងឺកូវីដ

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានសំដែងការចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ នៃសព​អ្នកជំងឺកូវីដ-១៩ ...
កម្ពុជា

Covid-19៖ ហ៊ុន សែន កាត់បន្ថយបម្រាម សម្រាប់​ដាក់កំហិត​ការធ្វើដំណើរ

បុរសខ្លាំងកម្ពុជា បានប្ដូរបទបញ្ជារបស់លោក នៅថ្ងៃនេះ ដោយ«កាត់បន្ថយបម្រាម» នៃការដាក់កំហិត សម្រាប់ការធ្វើដំណើររវាងរាជធានី និងខេត្តកណ្ដាល ក៏ដូចជារវាងស្រុកនិងស្រុក។ បញ្ជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីបម្រាមរបស់លោក ដែលបានផ្សាយចេញ ជាលក្ខណៈបន្ទាន់ កាលពីរសៀលម្សិលម៉ិញ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.