ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO /OMS) ដែលត្រូវបានបញ្ជូនទៅកាន់ក្រុង វូហាន (Wuhan) ប្រទេសចិន ដើម្បីស៊ើបអង្កេតពីដើមកំណើត នៃជំងឺរាតត្បាតកូវីដ-១៩ (Covid-19) បានអះអាងថា ជំងឺដ៏ចង្រៃ ទំនងជាឆ្លងចេញពីសត្វ តែមិនបានបញ្ជាក់ថា សត្វដែលជាភ្នាក់ងារចម្លងនោះ ជាសត្វអ្វីទេ។

ក្រុមអ្នកស៊ើបអង្កេត របស់អង្កការសុខភាពពិភពលោក ដឹកនាំដោយអ្នកវិទ្យាសាស្ត្រ ជាតិដាណឺម៉ាក លោក «Peter Ben Embarek» បានថ្លែងអះអាងដូច្នេះ នៅក្នុងសន្និសីទ​សារព័ត៌មាន​មួយ ក្នុងរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១​នេះ ពីក្រុងវូហាន ដោយមានការចូលរួម ពីអ្នកទទួលខុសត្រូវ របស់ប្រទេសចិនផង។

របាយការណ៍របស់អ្នកជំនាញអន្តរជាតិ បានអះអាងថា ការអះអាងដែលត្រឹមត្រូវជាងគេ គឺជំងឺកូវីដ-១៩ ទំនងជា​ឆ្លងចេញ​ពីសត្វ ទីមួយ រួចហើយឆ្លងទៅកាន់សត្វដទៃទៀត មុននឹងវាឆ្លងមកមនុស្ស។ តែក្រុមអ្នកជំនាញ បានអះអាង​ថា សត្វដែលទំនងជាចម្លងរោគ មកមនុស្ស មិនទាន់អាចកំណត់ថា ជាសត្វអ្វីនៅឡើយ។

លោក «Peter Ben Embarek» បានថ្លែងក្នុងសន្និសីទសារព័ត៌មាននោះថា ក្រុមអ្នកជំនាញត្រូវធ្វើការស្រាវជ្រាវ ឲ្យបានស៊ីជម្រៅ និងចំទិសដៅ ជាច្រើនទៀត ដើម្បីដឹងពីប្រភពដើម នៃជំងឺរាតត្បាត។

ក្រុមអ្នកជំនាញ ក៏បានស្រាវជ្រាវទៅលើការសង្ស័យ នៃការបែកធ្លាយមេរោគ ចេញពីមន្ទីរពិសោធន៍ចិន ដែលស្ថិតនៅ​ជាយក្រុង នៃក្រុង វូហាន នោះដែរ។ បើតាមការស៊ើបអង្កេតនោះ បញ្ជាក់ថា «មានភាគរយខ្ពស់បំផុត ដែល​ការសង្ស័យ​ខាងលើ មិនអាចកើតឡើងបានទេ»។

សំនួរដែលអ្នកជំនាញ របស់អង្គការពិភពលោក ចង់ដឹងដែរនោះ ថាតើជំងឺរាតត្បាត បានផ្ទុះឡើងតំបូង នៅ​ពេលណា។ បើការប្រកាសជាផ្លូវការ របស់អាជ្ញាធរចិនបញ្ជាក់ថា ជំងឺកូវីដ-១៩បានផ្ទុះឡើង នៅខែធ្នូ ឆ្នាំ២០១៩នោះ តែការលើកឡើង​ផ្សេងទៀត បានអះអាងថា ជំងឺនេះទំនងផ្ទុះឡើង នៅមុនពេលនេះ។

តែរបាយការណ៍របស់អ្នកជំនាញ បានឲ្យដឹងថា៖

«មិនមានភស្ដុតាង​គ្រប់គ្រាន់ទេ ដើម្បីបញ្ជាក់ថា មេរោគ​បានបង្ហាញ​វត្តមាន តាំងពីមុន​ខែធ្នូ៕»



លំអិតបន្ថែមទៀត

កម្ពុជា

នាវាទេសចរណ៍៥គ្រឿង វិល​មកភ្នំពេញ​វិញ បន្ទាប់ពី​វៀតណាម​មិនឲ្យ​ចុះចត

នាវាទេសចរណ៍៥គ្រឿង ដែលចុះបញ្ជីក្នុង​ប្រទេសកម្ពុជា បានវិលមកដល់កំពង់ផែភ្នំពេញវិញហើយ បន្ទាប់ពីត្រូវប្រទេសវៀតណាមបដិសេធ មិនអនុញ្ញាតឲ្យចូលចត។ នេះ បើតាមសេចក្ដីជូនដំណឹង របស់សាលាខេត្តកណ្ដាល ដែលអះអាងថា ការវិលត្រឡប់របស់នាវាទាំងនោះ មកដល់រាជធានីភ្នំពេញវិញ ក្រោយក្រុមមន្ត្រីរកមិនឃើញថា មានភ្ញៀវណាម្នាក់បានផ្ទុកមេរោគ ...
ដំណឹង

នៅនីហ្សេរីយ៉ា សណ្ឋាគារ​ដែល​មិនស្ដាប់​បម្រាម នឹងត្រូវ​«ឈូសកម្ទេច»​

មកដល់ថ្ងៃនេះ សណ្ឋាគារចំនួនពីរហើយ ត្រូវបាន«ឈូសកម្ទេច» ដោយប៊ូលដូស័រ (bulldozer) នៅក្នុងភាគខាងត្បូង នៃប្រទេសនីហ្សេរីយ៉ា (ខាងលិចទ្វីបអាហ្វ្រិក) បន្ទាប់ពីរដ្ឋាភិបាល​នៃប្រទេស​នេះ បានដាក់បម្រាម បិទប្រទេស កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន ...
កម្ពុជា

Covid-19 ៖ កម្ពុជា​រកឃើញ​អ្នក​ឆ្លងរោគ កើនឡើង​ជិត១០០នាក់

តួលេខកំពុងបោះពួយ ទៅមុខ គួរឲ្យព្រួយបារម្ភ។ មកដល់ម៉ោងនេះ ក្រសួងសុខាភិបាលកម្ពុជា បានអះអាងបានរកឃើញ ករណីឆ្លងជំងឺ«Covid-19» កើនឡើង​ជិត១០០នាក់ (៨៤នាក់) បន្ទាប់ពីក្រសួងបានរកឃើញ មនុស្ស៣១នាក់ បានឆ្លងជំងឺនេះ បន្ថែមពីលើតួលេខ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.