កម្ពុជាបានប្រកាសឲ្យដឹង ពីមរណភាពរបស់ បុរសវ័យចំណាស់​ម្នាក់ទៀត ដែលវិជ្ជមានកូវីដ-១៩ (Covid-19) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបញ្ជាក់ថា បុរសវ័យ៦៩ឆ្នាំ រស់នៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង និងបានស្លាប់ ដោយសារ​ជំងឺ​ស្ទះសរសៃឈាមបេះដូង។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា បុរសរូបនេះ ទើបនឹងចូលមកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក​ខេត្ត​ព្រៃវែង ថ្ងៃទី១៣ ខែមីនាម្សិលមិញ និងបានទទួលមរណភាព នៅម៉ោង ៩និង៤០នាទី ព្រឹកថ្ងៃទី១៤ ខែមីនានេះ។

បើតាមក្រសួងសុខាភិបាល​បានបន្តថា ពេលមកដល់មន្ទីរពេទ្យខេត្ត សភាព​អ្នកជំងឺនៅពេលនោះ មិនមាន​អាការៈ​ក្អក មិនមានហត់ ឬក្តៅខ្លួននោះទេ ប៉ុន្តែ​សម្ពាធឈាមរបស់គាត់ ​ឡើងខ្ពស់ខុសធម្មតា​។ អ្នកជំងឺបានប្រាប់ក្រុមគ្រូពេទ្យថា គាត់​ធ្លាប់ទៅពិនិត្យ និងព្យាបាល​ជំងឺប្រចាំកាយរបស់ខ្លួន នៅគ្លីនិកឯកជន។

នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមីនា អ្នកជំងឺរូបនេះបានចេញធ្វើលំហាត់ប្រាណអស់ពេលជាយូរ ហើយក៏ចូល​សម្រាន្ត​​ក្នុងបន្ទប់​ខ្លួនវិញ រហូតដល់​អ្នក​ជំងឺម្នាក់សម្រាកជិតនោះ ដាស់ឱ្យបរិភោគអាហារពេលព្រឹក ទើបដឹងថា​អ្នកជំងឺ​បានស្លាប់ទៅហើយ។ ក្រុម​គ្រូពេទ្យ​បានសន្និដ្ឋានថា អ្នកជំងឺរូបនេះ​ស្លាប់ដោយសារជំងឺ​ស្ទះ​សរសៃឈាមបេះដូង តែមិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះទេ។

គ្មានរបាយការណ៍ នៃការធ្វើកោសល្យវិច្ច័យ ទៅលើសាកសព ត្រូវបានក្រសួងសុខាភិបាល​យកមកធ្វើជា​អំណះអំណាង នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មានរបស់ខ្លួនទេ។

ករណីអ្នកជំងឺស្លាប់ បន្ទាប់ពីរកឃើញមានវិជ្ជមានកូវីដ-១៩ មានចំនួនសរុប៥នាក់ហើយ រាប់ចាប់តាំងពីកម្ពុជា ទទួល​ការរាតត្បាត​ដំបូង ក្នុងខែមករា ឆ្នាំ២០២០នោះមក។ តែពីក្នុងចំណោមអ្នកជំងឺស្លាប់ទាំង៥ មានតែមួយករណី​ប៉ុណ្ណោះ ដែលក្រសួងសុខាភិបាល​ទទួលស្គាល់ថា មានមូលហេតុ​បណ្ដាលពីជំងឺកូវីដ-១៩ គឺបុរសវ័យ៥០ឆ្នាំម្នាក់ រស់នៅ​រាជធានីភ្នំពេញ ដែលទទួលមរណភាព នៅព្រឹក​ថ្ងៃទី១១ ខែមីនាកន្លងមក។

​គិត​មកដល់ថ្ងៃនេះ ប្រទេសកម្ពុ​ជាមាន​អ្នក​ឆ្លងជំងឺ​កូ​វីដ​-១៩ សរុប​១៣០៥​នាក់ ក្នុងនោះអ្នកជំងឺចំនួន៧៩២នាក់ ត្រូវបានរកឃើញ ថាបានឆ្លងជំងឺ ពីក្នុងព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែលបានរីករាលដាល ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងខេត្ត​បាត់ដំបង​។ អ្នកជំងឺ​ចំនួន ៦៤៧​នាក់ បាន​ជាសះស្បើយ ខណៈ​អ្នក​ជំងឺចំនួន ៦៥៦ នាក់​ទៀត កំពុង​បន្ត​សម្រាក​ព្យាបាល​៕



លំអិតបន្ថែមទៀត

កម្ពុជា

«ប្រទេសរំដួល និយាយ​ប្រឆាំង​ក៏ជាប់គុក និយាយតាម​ក៏ជាប់គុក»

ធ្វើម៉េចទៅអញ្ចឹង? នៅប្រទេស«រំដួល» និយាយ​ប្រឆាំង​ក៏ជាប់គុក ហើយបើងាក មក​និយាយ​តាម ក៏ជាប់គុក? នេះជាប្រតិកម្មមួយ ពីក្នុងចំណោម ប្រតិកម្មជាច្រើន ជុំវិញ​ការចាប់ខ្លួន អ្នកសារព័ត៌មានមួយរូប កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ ...
កម្ពុជា

Covid-19៖ កម្ពុជា​រកឃើ​ញ ៩ករណី​ថ្មី បង្កើន​តួលេខ​​សរុប​ដល់​១៣៩នាក់

កម្ពុជា​រកឃើ​ញ ករណីឆ្លង«Covid-19»ថ្មី ចំនួន៩នាក់ ក្នុងថ្ងៃទី​២៧ ខែមិថុនា​នេះ មាន​៨នាក់​​ជា​ជនជាតិ​ខ្មែរ និងម្នាក់ជាជនជាតិឥណ្ឌូនេស៊ី។ អ្នកជំងឺ​ទាំងអស់​ធ្វើ​ដំណើរ​​តាម​យន្តហោះ ដែល​ហោះផ្ទាល់ ចេញ​ពី​ប្រទេសឥណ្ឌូនេស៊ី មកកាន់កម្ពុជា កាលពី​ថ្ងៃទី២៥ ខែ​មិថុនា។ ...
កីឡា និងបច្ចេកវិទ្យា

អ៊ឹមបាពេ ធ្វើតេស្ត​​ជំងឺ​«Covid-19» ព្រោះ​ធ្លាក់ខ្លួនឈឺ​«ក»​តាំងពី​ច្រើនថ្ងៃ

Covid-19 ៖ កំពូលខ្សែប្រយុទ្ធវ័យក្មេង​របស់ក្រុម ប៉ារីស (Paris Saint-Germain – បារាំង) កីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.