កម្ពុជាដំណឹង

ព្រះរាជា​ខ្មែរ បង្ហូតទង់​​ពាក់កណ្ដាល​ដង​និង​បួងសួង ដើម្បី​កាន់ទុក្ខ​ជាមួយ​ចិន

ដើម្បីចូលរួម​កាន់មរណទុក្ខ ជាមួយប្រជាជនចិន ដែលបានបាត់បង់ជីវិត ក្នុង​ការរាតត្បាត នៃជំងឺ«Covid-19» ព្រះរាជា​ខ្មែរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានព្រះរាជសព្វព្រះរាជហឫទ័យ បង្ហូតទង់ព្រះមហាក្សត្រ មកពាក់កណ្ដាលដង នៅឯព្រះរាជដំណាក់ ក្នុងរដ្ឋធានីប៉េកាំង ខណៈព្រះមហាក្សត្រី មុនីនាថ សីហនុ ប្រារព្ធពិធី តាមបែបព្រះពុទ្ធសាសនា ក្នុងព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ។

ព័ត៌មាននេះ ត្រូវបានឲ្យដឹង ដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ដែលបាន​មានប្រសាសន៍ នៅក្នុងជំនួបមួយ ជាមួយព្រះមហាក្សត្រកម្ពុជា កាលពី​ល្ងាច​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ក្នុងព្រះរាជដំណាក់ នារដ្ឋធានីប៉េកាំង ប្រទេសចិន។

ទំព័រហ្វេសប៊ុក «Royal du Cambodge» ដែលជាប្រភព ស្និតនឹងព្រះរាជបល្ល័ង្គ​កម្ពុជា បានសរសេរបញ្ជាក់ថា ក្នុងជំនួបខាងលើ ក្រៅពីបានបញ្ជាក់ឡើងវិញ ពីមិត្តភាពចិន – កម្ពុជា ដែលជាមិត្តភាព ​«មិនអាចបំបែកបាន» ប្រមុខការទូតចិន នៅបាន​ថ្លែង​អំណរគុណ ចំពោះមេដឹកនាំកម្ពុជា រាប់ទាំង ព្រះរាជា​ខ្មែរ និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែល​ផ្ដល់​​«ការគាំទ្រ​យ៉ាងរឹងមាំ ជូនដល់ប្រទេសចិន»។

លោក វ៉ាង យី ត្រូវបានស្រង់សំដី ដែលថ្លែងពីកាយវិការ របស់មេដឹកនាំកម្ពុជា ចំពោះ​ប្រទេស និងប្រជាជនចិន យកមកចុះផ្សាយ ​ដូច្នេះថា៖

«ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសម្តែង​សមានទុក្ខចំពោះ ឯកឧត្តមប្រធានាធិបតី Xi JinPing និងបានផ្តល់ជំនួយ ជាសាច់​ប្រាក់។»

«ក្នុងខណៈពេលដែល ព្រះករុណា ព្រះមហាក្សត្រ ទ្រង់គង់ប្រថាប់​ ពិនិត្យព្រះរាជ​សុខភាព នៅរដ្ឋធានី ប៉េកាំង ព្រះអង្គ​បាន​សព្វ​ព្រះរាជហឫទ័យ បង្ហូតទង់​ព្រះមហាក្សត្រ ត្រឹម​ពាក់កណ្តាល​ដង នៅមុខព្រះរាជ​ដំណាក់ ដើម្បីកាន់ទុក្ខ ដល់អ្នកស្លាប់ដោយសារជំងឺ COVID-19។ ចំណែកឯ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គ បាន​ប្រារព្​ធពិធី តាមបែបព្រះពុទ្ធសាសនា នៅព្រះបរមរាជវាំង នៃប្រទេសកម្ពុជា ដើម្បី​បួងសួង ដល់​ប្រជាជន​ចិន។»

រដ្ឋមន្ត្រីការបរទេសចិន បានបន្តថា៖

«ដំណើរទស្សនកិច្ចរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ទៅកាន់ប្រទេសចិន ក៏បាន​សម្តែង​ការគាំទ្រ យ៉ាងខ្លាំង។ ភាគីចិន នឹងចងចាំជានិច្ច នូវចំណុចនេះ៕»



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកវិភាគ៖ បើចាប់ខ្លួន អំ សំអាត តើគួរចាប់ខ្លួន ហ៊ុន សែន មុនឬទេ ?

បើមាន«ច្បាប់ចាប់លោក អំ សំអាត តើគួរចាប់ខ្លួនលោក ហ៊ុន សែន មុនឬទេ ?» នេះ ជាសំនួរ របស់អ្នកវិភាគ​នយោបាយ និងសង្គម លោក ...
ដំណឹង

កូរ៉េខាងជើងសាទរខ្លួនឯង អំពី​«ជ័យ​ជម្នះ​ដ៏អស្ចារ្យ»​លើ​«Covid-19»

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong Un) បានធ្វើការ​កោតសរសើរ​ខ្លួនឯង ដោយអះអាងថា ជា«ជ័យ​ជម្នះ​ដ៏អស្ចារ្យ» ចំពោះការទប់ស្កាត់ និងប្រយុទ្ធទល់​នឹងរោគរាតត្បាត «Covid-19»។ ...
ដំណឹង

Covid-19៖ ចិន​ហាម​ពលរដ្ឋ​ខ្លួន បរិភោគ​សាច់សត្វ

រដ្ឋាភិបាលចិនកុម្មុយនីស្ដិ៍ បានចេញបម្រាម សម្រាប់ពលរដ្ឋទូទាំងប្រទេស ហាម«បរិភោគ​សាច់សត្វ»ព្រៃ និងបម្រាម សម្រាប់ពលរដ្ឋក្នុងតំបន់មួយចំនួន ហាម«បរិភោគ​សាច់សត្វ»ស្រុក។ ចិន ជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើន ដែលបរិភោគសាច់សត្វ ទាំងសត្វព្រៃ និងសត្វស្រុក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.