កម្ពុជាដំណឹង

Covid-19 ៖ កឹម សុខា ចូលរួម​មរណទុក្ខ​សព​ទាហាន​មួកខៀវ​ខ្មែរ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសំដែងសមានចិត្ត ចូលរួមមរណទុក្ខ ចំពោះសពទាហានខ្មែរ​មួយរូប ដែលបានស្លាប់ ដោយជំងឺ «Covid-19» ក្រោមបេសកកម្ម​សន្តិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី។

នៅលើបណ្ដាញសង្គម មេដឹកនាំប្រឆាំង បានសរសេរឲ្យដឹងថា៖

«ខ្ញុំសូមសម្តែង នូវសេចក្តីក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោកឧត្តមសេនីយ៍ទោ ស សាវី ជាទាហ៊ានមួកខៀវកម្ពុជា ដែលបានទៅបំពេញ បេសកកម្ម មនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានទទួលមរណភាព ដោយ​ជម្ងឺ​កូវីដ-១៩ ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅប្រទេសម៉ាលី។»

លោក កឹម សុខា បន្តថា៖

«ខ្ញុំសូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រមនេះ ជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិស​បួងសួង សូមឲ្យដួង​វិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ ស សាវី បានទៅសោយសុខ ក្នុង​សុគតិភព កុំបីឃ្លៀងឃ្លាត​ឡើយ។»

សេចក្ដីប្រកាសព័ត៌មាន របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា លោក​ឧត្ដមសេនីយទោ ស សាវី បានទទួលមរណភាព តាំងពីព្រឹកថ្ងៃទី២៩ ខែឧសភា​​ម្សិលម៉ិញ។ លោក សាវី បានក្លាយជា ទាហានខ្មែរដំបូងគេ ដែលបានស្លាប់ ដោយសារជំងឺដ៏ប្រល័យ៕

ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០សាររំលែកទុក្ខខ្ញុំសូមសម្តែងនូវសេចក្តីក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង…

Gepostet von Kem Sokha am Samstag, 30. Mai 2020


លំអិតបន្ថែមទៀត

ដំណឹង

អ៊ីតាលី៖ គ្រូពេទ្យស្នើឲ្យរដ្ឋាភិបាល​«បិទប្រទេសទាំងស្រុង»ឡើងវិញ

ក្រុមគ្រូពេទ្យអ៊ីតាលី បានស្នើឲ្យរដ្ឋាភិបាល​«បិទប្រទេសទាំងស្រុង»​ឡើងវិញ និងជាបន្ទាន់ ដើម្បីទប់ស្កាត់​រលកទី២ នៃការរាតត្បាតជំងឺ«Covid-19»។ ពួកគេទាំងនោះបាន​លើកឡើង​ថា ស្ថានភាព​ក្នុងប្រទេស​អ៊ីតាលី នៅពេលនោះ មានលក្ខណៈ​«គ្រប់គ្រង​លែងបាន»។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ប្រទេសអ៊ីតាលីមានអ្នកជំងឺកូវីដថ្មី រវាងពី៣០០០០ ទៅ៤០០០០នាក់ ...
ដំណឹង

Covid-19៖ នៅរុស្ស៊ី រកឃើញ​ករណីឆ្លង​ជិត​១ម៉ឺននាក់ ត្រឹមតែ​១ថ្ងៃ

ប្រទេសរុស្ស៊ី បានរកឃើញករណីឆ្លងជំងឺ «Covid-19» មានចំនួន ៩ ៧០៩នាក់ ត្រឹមតែ​១ថ្ងៃ ខណៈអ្នកជំងឺស្លាប់ មានចំនួន ៩៤នាក់ ដែលជាចំនួនដ៏ច្រើន ជាលើកទី៣ ក្នុងរយៈពេល ...
កម្ពុជា

ព្រះរាជាខ្មែរ​យាងទៅ​ចិន មុន ហ៊ុន សែន ដាក់កម្ពុជា​ក្នុង​«ភាពអាសន្ន»

ក្នុងព្រឹកថ្ងៃទី១ ខែមេសានេះ ព្រះមហាក្សត្រកម្ពុជា បានចាកចេញពីប្រទេស ឆ្ពោះទៅ​ប្រទេសចិន នៅខណៈមេរោគ «កូរូណា» ឬ «Covid-19» កំពុងរាតត្បាត និងបន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.