កម្ពុជាដំណឹង

Covid-19៖ កម្ពុជាមាន៥​ករណី​បន្ថែម ក្នុងនោះមន្ត្រី​ការទូត​អាមេរិក២នាក់

ក្នុងថ្ងៃសុក្រនេះ ប្រទេសកម្ពុជាបន្តរកឃើញ ករណីឆ្លងជំងឺ«Covid-19» ចំនួន៥នាក់​បន្ថែមទៀត ក្នុងនោះមន្ត្រី​ការទូត​អាមេរិក២នាក់ បន្ទាប់ពីពួកគេទាំងនោះ បាន​ធ្វើ​ដំណើរចូលប្រទេសកម្ពុជា តាមផ្លូវយន្ដហោះ។ នេះ បើតាមការអះអាងរបស់ ក្រសួង​សុខាភិបាល​កម្ពុជា នៅក្នុងសេចក្ដីជូនព័ត៌មានមួយ ដែលចេញផ្សាយ កាលពីមុននេះ​បន្តិច។

ក្រសួងសុខាភិបាល បានអះអាងថា មន្រ្តីការទូតជាន់ខ្ពស់អាមេរិក​ ទាំង២នាក់ បានមក​ដល់កម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា​ តាមជើងយន្ដហោះ លេខ «KE689» របស់កូរ៉េ​ខាង​ត្បូង​ ​​ដែល​ផ្ទុកអ្នក​ដំណើរចំនួន​ ៩១នាក់។ នៅខណៈនេះ មន្ត្រីទាំងនោះ កំពុងស្ថិតនៅ​បន្ទប់ដាច់​ដោយ​ឡែក ​ក្នុងស្ថានទូត​អាមេរិក នៅរាជធានីភ្នំពេញ។

រីឯអ្នកដំណើរ​ដែលមានលទ្ធផលតេស្តអវិជ្ជមាន​ ត្រូវបានដាក់ដាច់ឡែក នៅមណ្ឌល​ចត្តាឡីស័ក​​ទ័ពអាកាស​ រាជធានីភ្នំពេញ ចំនួន១០នាក់ និងនៅសណ្ឋាគារមួយ ក្នុង​សង្កាត់​បឹងកេងកង១ ចំនួន៧៩នាក់ផ្សេងទៀត។

សម្រាប់អ្នកជំងឺ៣នាក់ទៀត ជាពលរដ្ឋខ្មែរ ក្នុងនោះ បុរសម្នាក់អាយុ ៣៥ឆ្នាំ កុមារាម្នាក់ (ដែលជាកូនប្រុសរបស់បុរស) អាយុ ៥ឆ្នាំម្នាក់ និងស្រ្តីម្នាក់ទៀត អាយុ ៦០ឆ្នាំ។ អ្នកទាំងបី បានធ្វើដំណើរត្រលប់ ពី​សហ​រដ្ឋអាមេរិក ​​​កាលពីថ្ងៃទី១៥ ខែកក្កដា តាមជើងហោះហើរ​លេខ «BR265» របស់ប្រទេសចិន ដែល​ផ្ទុកអ្នកដំណើរ​រួមសរុបចំនួន ៧៧ នាក់។

បច្ចុប្បន្នអ្នកជំងឺទាំង៣ខាងលើ កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ ខណៈអ្នករួមដំណើរក្នុងយន្ដហោះ ត្រូវបានដាក់ ឲ្យនៅដាច់ដោយឡែក នៅមណ្ឌលចត្តាឡីស័ក្ដទ័ពអាកាស ចំនួន៨នាក់ និងនៅឯសណ្ឋាគារ អូខេប៉ាឡេស ចំនួន៦៦នាក់ទៀត។

ក្រសួងសុខាភិបាល បានអះអាងទៀតថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ប្រទេស​កម្ពុជាមានករណី អ្នកផ្ទុកកូវីដ១៩ សរុបចំនួន១៧១នាក់ ដែលក្នុងនោះ​ព្យាបាលជាសះស្បើយ ចំនួន១៣៣នាក់៕



លំអិតបន្ថែមទៀត

ដំណឹង

នគរបាលអន្តរជាតិ​ ដាក់ស្ត្រី​​ការទូត​អាមេរិកាំង​ម្នាក់ ចូល​ក្នុង​បញ្ជីក្រហម

ក្រុមគ្រួសារជនរងគ្រោះ បានអះអាងថា នគរបាលអន្តរជាតិ (Interpol) ដែលមានទីស្នាក់ការធំ ក្នុងក្រុងលីយ៉ុង (Lyon – បារាំង) បានដាក់អ្នកស្រី «Anne Sacoolas» ដែលជាអតីតមន្ត្រីការទូត ...
កម្ពុជា

«កម្ពុជាគ្មានឈ្មោះ» ក្នុងប្រទេស​ដែលគ្រប់គ្រង​«Covid-19»​បានល្អ

ផ្ទុយពីការអួតអាង របស់មេដឹកនាំក្រុងភ្នំពេញ កម្ពុជាគ្មានឈ្មោះ នៅក្នុងបញ្ជីសន្ទស្សន៍ នៃក្រុមប្រទេសដែលគ្រប់គ្រងជំងឺរាតត្បាត «Covid-19» បានល្អនោះទេ។ នេះ បើតាមរបាយការណ៍ចំណាត់ថ្នាក់ របស់វិទ្យាស្ថានអន្តរជាតិមួយ ឈ្មោះ «Lowy Institute» ...
ដំណឹង

ស្ថិតនៅ​ក្រៅ​ផែនដី អាវកាសយានិកភ្ញាក់ផ្អើល​នឹង​ការរាតត្បាត​«Covid-19»

ស្ត្រីអាវកាសយានិកអាមេរិក អ្នកស្រី «Jessica Meir» ដែលកំពុង ស្ថិតនៅ​ក្រៅ​ផែនដី ក្នុង​ស្ថានីយ៍​អាវកាស​អន្តរជាតិ «ISS» បានបង្ហាញក្ដីតក់ស្លុត និងការភ្ញាក់ផ្អើល នៅ​ចំពោះ​ការរាតត្បាត នៃជំងឺ «Covid-19» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.