«វាយបកសត្រូវ» ជាឈ្មោះសមយុទ្ធ ដោយប្រើគ្រាប់ពិត ដែលកោះតៃវ៉ាន់បានបន្តធ្វើ ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីប្រទេសចិន បានបញ្ចប់សមយុទ្ធដ៏សម្បើមរបស់ខ្លួន នៅជុំវិញកោះ កាលពីមួយថ្ងៃមុន។ ប៉ុន្តែកោះតៃវ៉ាន់ បានថ្លែងយ៉ាងប្រយ័ត្នប្រយែង ថាសមយុទ្ធ​«វាយបកសត្រូវ»​របស់ខ្លួន គ្មានបំណងប្រឆាំង​នឹងសមយុទ្ធរបស់​ចិនកុម្មុយនីស​នោះទេ។

ស្រង់សំដីដោយទីភ្នាក់ងារសារព័ត៌មានបារាំង «AFP» លោក «Lou Woei-jye» អ្នកនាំពាក្យកងទ័ពតៃវ៉ាន់ បានបញ្ជាក់ថា សមយុទ្ធបានប្រព្រឹត្តិទៅ នៅម៉ោង៨និង៣០នាទី (ម៉ោងក្នុងស្រុក) នៅជុំវិញស្រុក «Pingtung» ស្ថិតនៅភាគខាងត្បូងកោះ។

សមយុទ្ធខាងលើ មានរយៈពេល១ម៉ោង និងត្រូវបានបញ្ចាំងផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ បង្ហាញពីកាំភ្លើងផ្លោងធុនធំ ជាច្រើនគ្រឿង យន្ដហោះចម្បាំង ការបាញ់កាំជ្រួច… ដោយមានកងយោធាធ្វើសកម្មភាព ដោយផ្ទាល់។

កាលពីថ្ងៃអង្គារ តៃវ៉ាន់បានធ្វើសមយុទ្ធម្ដងហើយ នៅក្នុងតំបន់តែមួយនេះ។

យ៉ាងណា រដ្ឋាភិបាលតៃវ៉ាន់បានបង្រួមផលប៉ះពាល់ ដែលកើតចេញពីសមយុទ្ធខាងលើ ដោយអះអាងថា ជាសមយុទ្ធដែលមានគម្រោងធ្វើ តាំងពីច្រើនខែ​ម​កហើយ និងមិនមែន​ជាការឆ្លើយតប​​នឹងប្រទេសចិននោះទេ។

ក្រុងប៉េកាំងបានសម្ដែងការខឹងក្រេវក្រោធ ក្រោយពីមានទស្សនកិច្ចរបស់ប្រធានសភាអាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) នៅលើកោះតៃវ៉ាន់ កាលពីសប្ដាហ៍មុន និងបានធ្វើសមយុទ្ធយ៉ាងសន្ធឹកសន្ធាប់ អស់រយៈពេលជាច្រើនថ្ងៃ នៅជុំវិញកោះ។

សមយុទ្ធរបស់ចិនកុម្មុយនីស ដែលមានគ្រប់ផ្នែក (ទាំងផ្លូវគោក ផ្លូវទឹក និងតាមផ្លូវអាកាស) ត្រូវបានបិទបញ្ចប់ កាលពីថ្ងៃពុធម្សិលមិញ។ ប្រទេសចិននិយាយថា កងទ័ពរបស់ខ្លួនបាន «បំពេញភារកិច្ចជាច្រើន» នៅច្រកសមុទ្រតៃវ៉ាន់ និងសន្យាថា ខ្លួននឹងធ្វើការល្បាតដែនទឹក នៅតំបន់នោះ ជាបន្តទៀត។ ​សេចក្តីថ្លែងការណ៍​ដដែល បានអះអាងថា ចិន​នឹង​បន្ត​ធ្វើការ​ហ្វឹកហ្វឺន​យោធា និង​ត្រៀម​ខ្លួនរួចជាស្រេច ក្នុងការធ្វើ​សង្គ្រាម។

ខណៈក្រុងតៃប៉ិវិញ ចោទប្រទេសចិនថា បានយកលេសនៃការធ្វើទស្សនកិច្ច របស់អ្នកស្រី ណេនស៊ី ផេឡូស៊ី ដើម្បីបោះជំហាន​ទៅធ្វើការឈ្លានពាន លើកោះតៃវ៉ាន់៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន បដិសេធ​ព័ត៌មាន​ពី​«ហត្ថលេខា​សម្ងាត់»​ឲ្យចិន​ប្រើ​មូលដ្ឋាន​ទ័ព

បុរសខ្លាំងកម្ពុជា បានចេញមុខបដិសេធ​ដោយផ្ទាល់ ដើម្បីប្រតិកម្មតប នឹងការចុះផ្សាយរបាយការណ៍មួយ របស់សារព័ត៌មានអាមេរិកដ៏ធំ ឈ្មោះ «The Wall Street Journal» ដែលអះអាងថា កម្ពុជាបានចុះ«ហត្ថលេខា​សម្ងាត់» ដើម្បីអនុញ្ញាតឲ្យចិនកុម្មុយនីស្ដិ៍ ...
កម្ពុជា

ហ៊ុន សែន ឲ្យចាក់​វ៉ាក់សាំងចិន​ជូន… ​រូបលោក និង​បក្ខពួកលោក​​មុខគេ!

លោក ហ៊ុន សែន បាន​ប្រកាសទទួលយក​វ៉ាក់សាំងចិន​ជាបន្ទាន់ ដើម្បីចាក់ឲ្យ… លោក ហ៊ុន សែន ខ្លួនលោក និង​បក្ខពួកលោក​​មុខគេ ! នេះ ជាការអះអាង​របស់បុរសខ្លាំង​នៅកម្ពុជា ...
ដំណឹង

ចិន​ដាក់​បម្រាម​ជាថ្មី លើ​ប្រជាជន​​១០៨លាន​នាក់ ក្នុង​ភាគ​ឦសាន​ប្រទេស

តំបន់ជាច្រើន ក្នុងភាគឦសានប្រទេស ដែលមានចំនួនប្រជាជនរស់នៅ ១០៨លាននាក់ ត្រូវបានអាជ្ញាធរចិន ប្រកាសដាក់បម្រាម សារជាថ្មី បន្ទាប់ពីបានរកឃើញករណីឆ្លង ជំងឺ«Covid-19» ចំនួន៣៤នាក់ នៅក្នុងក្រុង «Shulan» តែប៉ុន្មានថ្ងៃចុងក្រោយប៉ុណ្ណោះ។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.