• លក់អាវុធ​ឲ្យ​តៃវ៉ាន់៖ បារាំង​ស្នើ​ចិន​គួរ​«ផ្ដោត»វិធានការ​ប្រឆាំង​«Covid-19»

    មួយថ្ងៃក្រោយប្រតិកម្ម របស់ក្រុងប៉េកាំង ជុំវិញកិច្ចសន្យាលក់អាវុធ ទៅឲ្យ​កោះ​តៃវ៉ាន់ រដ្ឋាភិបាល​បារាំង​បាន​ឆ្លើយតប​វិញ ដោយ​ស្នើឲ្យប្រទេសចិន គួរតែ​«ផ្ដោត»វិធានការ  ដើម្បីប្រឆាំង ទល់នឹងការរាតត្បាត នៃជំងឺ​«Covid-19»​ប្រសើរជាជាង។ កាលពីថ្ងៃអង្គារ ប្រទេសចិនបានទាមទារឲ្យបារាំង «លប់ចោល»កិច្ចសន្យាលក់អាវុធ ដែលបារាំងបានធ្វើ ជាមួយ​កោះតៃវ៉ាន់ និងបាន​ព្រមា​នថា រាល់ការលក់ដូរ​​ក្នុងទម្រង់​បែបណា​ក៏ដោយ ជាមួយកោះមួយនេះ ដែលចិនចាត់ទុក ថាជាទឹកដីខ្លួនន នឹងអាច​«ធ្វើឲ្យ​អន្តរាយ» ដល់​ទំនាក់ទំនង​​«ចិន-បារាំង»។ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) បាន​ប្រតិកម្ម​ តបទៅ​ប្រទេស​ចិន​វិញ តាមរយៈសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយក្នុងថ្ងៃពុធ ទី១៣ ខែឧសភានេះថា៖ ...
  • ខៀវ កាញារីទ្ធ ប្រើសំដី​ប្រធានាធិបតី​​តៃវ៉ាន់ វាយប្រហារ​«សង្គមស៊ីវិល​ខ្លះ»

    បើរដ្ឋាភិបាលកម្ពុជា មិនដែលមានសមានចិត្ត សូម្បីបន្តិច ជាមួយកោះតៃវ៉ាន់នោះ ស្រាប់តែរដ្ឋមន្ត្រីមួយរូប នៃរបបក្រុងភ្នំពេញ បានយកពាក្យសំដី របស់ប្រធានាធិបតីនៃកោះមួយនេះ ទៅធ្វើការវាយប្រហារ លើក្រុម«សង្គមស៊ីវិលខ្លះ»នៅកម្ពុជា ទៅវិញ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង«ឃ្លាំមើល»ព័ត៌មាន បានលើកឡើងដូច្នេះ កាលពីយប់ថ្ងៃទី១៨ ខែមេសា ដោយចោទសួរថា តើក្រុមសង្គមស៊ីវិលទាំងនោះ ជាក្រុម«ល្ងង់ខ្លៅ» ឬក្រុម«មិនឡូយ» ព្រោះពួកគេមិនសូវ«ខ្មែរ»ឬ? លោករដ្ឋមន្ត្រីបានសរសេរ នៅលើបណ្ដាញសង្គមថា៖ «ប្រធានាធិបតី កោះតៃវ៉ាន់ បានផ្តល់បទពិសោធន៍ ដល់ពិភពលោក ពីកត្តាជ័យជំនះរបស់កោះតៃវ៉ាន់ ក្នុងការកំចាត់រោគ កូវីដ១៩នោះគឺ “ប្រើកំលាំងសរុប រួមទាំងកំលាំងអា​ជ្ញាធរ កំលាំងមន្ត្រីសុខាភិបាល ...
  • ចិន​ទាមទារ​ឲ្យ​អាមេរិក​លប់ចោល​ការលក់​សព្វាវុធ​ដ៏​សម្បើម ទៅឲ្យ​តៃវ៉ាន់

    ការលក់សព្វាវុធដ៏សម្បើម ក្នុងកម្រិតទឹកប្រាក់ ២,២ពាន់លានដុល្លារ ពីសំណាក់សហរដ្ឋអាមេរិក ទៅឲ្យ​តៃវ៉ាន់ ចាំបាច់ត្រូវ«លុបចោលជាបន្ទាន់»។ នេះ ជាការទាមទារឡើង របស់ប្រទេសចិនកុម្មុយនីស្ដិ៍ ក្នុងថ្ងៃអង្គារនេះ។ សហរដ្ឋអាមេរិក តាមរយៈក្រសួងការពារជាតិរបស់ខ្លួន បានប្រកាសឲ្យដឹង កាលពីមួយថ្ងៃមុន (ថ្ងៃចន្ទ) ថាប្រទេសមហាអំណាច បានយល់ព្រមលក់សព្វាវុធធន់ធ្ងន់ និងទំនើបៗ ទៅឲ្យកោះតៃវ៉ាន់ រួមមាន រថក្រោះចម្បាំង ប្រភេទ «M1A2 Abrams» ចំនួន១០៨គ្រឿង និងប្រតិករបាញ់កាំជ្រួច ចំងាយខ្លីចេញពីដី ប្រភេទ «Stinger» ចំនួន២៥០គ្រឿង។ សេចក្ដីសម្រេចនេះ ត្រូវបានបញ្ជូនឡើងទៅរដ្ឋសភាអាមេរិក ដែលមានពេល៣០ថ្ងៃ ដើម្បីធ្វើការជំទាស់។ ប៉ុន្តែ ...
  • តៃវ៉ាន់​អនុម័ត​ច្បាប់ អនុញ្ញាត​ឱ្យ​«អ្នក​ស្រឡាញ់​ភេទដូចគ្នា»​រៀបការ

    អាពាហ៍ពិពាហ៍រវាង«អ្នក​ស្រឡាញ់​ភេទដូចគ្នា» នឹងប្រព្រឹត្តទៅដោយស្របច្បាប់ នៅលើកោះតៃវ៉ាន់ ចាប់ពីពេលនេះតទៅ បន្ទាប់ពីរដ្ឋសភាបានអនុម័តច្បាប់ថ្មីមួយ នៅថ្ងៃសុក្រនេះ។ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៧ តុលាការធម្មនុញ្ញតៃវ៉ាន់ បានលើកឡើងពីអធម្មនុញ្ញភាព ទាក់ទងនឹងទង្វើណា ដែលហាមឃាត់អាពាហ៍ពិពាហ៍ រវាងអ្នកស្រឡាញ់ភេទដូចគ្នា។ បើទោះជាមានបាតុកម្មតវ៉ា ពីសំណាក់បណ្តាជនអភិរក្សនិយម ជាច្រើននាក់ក៏ដោយ ក៏រដ្ឋសភាតៃវ៉ាន់នៅតែសិក្សា និងពិភាក្សា ទៅលើសេចក្តីព្រាងច្បាប់ចំនួន៣ ក្នុងនោះមានសេចក្តីព្រាងច្បាប់ របស់រដ្ឋាភិបាលអ្នកស្រីប្រធានាធិបតី សាយ អ៊ីងវេន (Tsai Ing-wen) ដែលត្រូវបានចាត់ទុកថា មានភាពច្បាស់លាស់ និងជាអត្ថបទតែមួយ ដែលប្រើពាក្យ «អាពាហ៍ពិពាហ៍»។ ការអនុម័តច្បាប់នេះ នឹងធ្វើឲ្យតៃវ៉ាន់ ក្លាយជាប្រទេសដំបូងគេ នៅក្នុងទ្វីបអាស៊ី ដែលអនុញ្ញាតឱ្យមានចំណងរួមជីវិត ...
  • រញ្ជួយ​ផែនដី​នៅ​ភាគ​ខាងកើត​តៃវ៉ាន់ ក្នុង​កម្រិត៦.១

    ការរញ្ជួយដីដ៏ខ្លាំង ក្នុង​កម្រិត៦.១ រិចឆ្ទ័រ បានវាយប្រហារទៅលើភាគខាងកើត នៃកោះតៃវ៉ាន់ ក្នុងរសៀលថ្ងៃព្រហស្បត្តិ៍នេះ។ នេះ បើតាមវិទ្យាស្ថានឧត្តុនិយមជាតិ របស់សហរដ្ឋអាមេរិក (USGS) ដែលបានផ្សាយដំណឹងនេះ កាលពីប៉ុន្មានម៉ោងមុន។ ភាពរង្គើដ៏ខ្លាំង ដែលមានវិសាលភាព រហូតដល់ក្រុងតៃប៉ិ (ភាគខាងជើង) បានកើតឡើងវេលាម៉ោង១រសៀល ត្រង់ក្រុង «Hualien» (ភាគខាងកើត) តែមិនបានបង្ក ឲ្យមានជនរងគ្រោះ ឬខូចខាតទ្រព្យសម្បត្តិ គួរឲ្យកត់សម្គាល់នោះទេ។ នេះ បើតាមរបាយការណ៍ដំបូង ដែលបានចេញផ្សាយ នៅបន្ទាប់ពីគ្រោះរញ្ជួយដី។ របាយការណ៍បានឲ្យដឹងទៀតថា អាគារជាច្រើន​នៅក្រុងតៃប៉ិ បានរង្គើ។ ចរាចរណ៍នៅលើផ្លូវថ្នល់ បានផ្អាក ហើយមនុស្សជាច្រើន ត្រូវបានជម្លៀសចេញភ្លាមៗ ...