ប្រសិនជាតៃវ៉ាន់​ប្រកាសឯករាជ្យ នោះសង្គ្រាមក្នុងសមុទ្រចិនខាងកើត នឹងផ្ទុះឡើង។ នេះ ជាការគម្រាមឡើងខ្លាំងៗ របស់ក្រុងប៉េកាំង ដាក់កោះតៃវ៉ាន់ ដែលប្រទេសចិនកុម្មុយនីស្ដិ៍ ចាត់ទុកជាខេត្តបះបោរមួយរបស់ខ្លួន។ ការគម្រាមនេះ ធ្វើឡើងក្នុងខណៈកោះតៃវ៉ាន់ កំពុងរៀបចំ​សមយុទ្ធ​ឯករាជ្យនិយម ដោយមាន​ការគាំទ្រ​ពីសហរដ្ឋអាមរិក។

អ្នកនាំពាក្យរដ្ឋាភិបាលក្រុងប៉េកាំង បានថ្លែងកាលពីថ្ងៃពុធថា ការហោះរំលងច្រកសមុទ្រតៃវ៉ាន់ ដោយយន្ដហោះ​ចម្បាំង​​របស់​កងទ័ព​ចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ គឺជា«ការព្រមានដ៏ឧឡារិក» ទៅដល់តួអង្គពាក់ព័ន្ធទាំងឡាយ។

កាលពីចុងសប្ដាហ៍មុន យន្ដហោះចម្បាំង និងយន្ដហោះប្រដេញ​របស់កងទ័ពចិន ប្រមាណជាង១០គ្រឿង បានហោះរំលង​ពីលើដែនទឹក​សមុទ្រតៃវ៉ាន់។ សកម្មភាពនេះ បង្កឲ្យមានប្រតិកម្មពីសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលថ្មី នៃលោកប្រធានាធិបតី ចូ បៃដិន (Joe Beden) ដោយអះអាងថា ការគាំទ្រកោះតៃវ៉ាន់ ពីសំណាក់សហរដ្ឋអាមេរិក នៅតែ«រឹងមាំដូចថ្ម» និងបានជំរុញឲ្យក្រុងប៉េកាំង ត្រូវ«បញ្ឈប់​ការដាក់សម្ពាធផ្នែកយោធា ការទូត និងសេដ្ឋកិច្ច» ប្រឆាំងកោះតៃវ៉ាន់។

«ប្រសិនជាតៃវ៉ាន់​ប្រកាសឯករាជ្យ ….»

នៅថ្ងៃព្រហស្បត្តិ៍នេះ លោក «Wu Qian» អ្នកនាំពាក្យក្រសួងការពារជាតិចិន បានថ្លែងព្រមានដោយត្រង់ៗថា៖

«ប្រតិបត្តិការយោធា របស់កងទ័ពប្រជាជនរំដោះចិន នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ជាកិច្ចការដ៏ចាំបាច់ ដើម្បីធ្វើការប្រឈម​នឹងស្ថានភាព​បច្ចុប្បន្ន (…) និងដើម្បីថែរក្សានូវបូរណភាពទឹកដី ក៏ដូចជាសន្តិសុខជាតិ។ វាជាការឆ្លើយតប ដ៏ឧឡារិក ទៅនឹងការជ្រៀតជ្រែក​ពីខាងក្រៅ និងការបង្ករឿង នៃកងកម្លាំង ដែលមានប៉ុនប៉ងចង់បានឯករាជ្យ សម្រាប់កោះតៃវ៉ាន់។»

អ្នកនាំពាក្យបន្តថា៖

«នរណាក៏ដោយ ដែលលេងភ្លើង រមែងអីនឹងរលាក ហើយ”ការប្រកាសឯករាជ្យ របស់កោះតៃវ៉ាន់” មានន័យស្មើនឹងសង្គ្រាម។»

កោះតៃវ៉ាន់ មានប្រជាជនរស់នៅ ជាង២៣លាននាក់។ តាំងពីឆ្នាំ១៩៤៥រហូតមក កោះតៃវ៉ាន់ត្រូវបានគ្រប់គ្រង ដោយរបបមួយហៅថា «សាធារណរដ្ឋចិន» ដែលបានរត់គេចខ្លួន ចេញពីប្រទេសចិនដីគោក បន្ទាប់ពីក្រុមកុម្មុយនីស្ដិ៍ដឹកនាំដោយលោក ម៉ៅ សេទុង ដណ្ដើមបាន​ជ័យជំនះ និងដឹកនាំរដ្ឋាភិបាល នៅរដ្ឋធានីប៉េកាំង។

សព្វថ្ងៃនេះ កោះតៃវ៉ាន់ស្ថិតក្រោមការដឹកនាំ របស់រដ្ឋាភិបាលប្រជាធិបតេយ្យ របស់អ្នកស្រីប្រធានាធិបតី «Tsai Ing-wen» ដែលនិយម​«ឯករាជ្យ»។

យ៉ាងណា បើទោះជាភាពតានតឺង បានកើនកម្ដៅម្ដេចក្ដី ក៏ស្ថានភាពសេដ្ឋកិច្ច នៃប្រទេសចិនដីគោក និងកោះតៃវ៉ាន់ នៅតែមាន​ទំនាក់ទំនង​រវាងគ្នា ហើយពលរដ្ឋទាំងសងខាង នៅតែអាចធ្វើដំណើរទៅមក ដោយគ្រាន់តែមាន​ឯកសារឆ្លងកាត់មួយ នៅក្នុងដៃ​ប៉ុណ្ណោះ៕



លំអិតបន្ថែមទៀត

ដំណឹង

អាមេរិក៖ អនុប្រធានាធិបតី មៃ ផេន ប្រកាស​ជ័យជំនះ​​របស់ បៃដិន

លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី ដែលទីបំផុតបានឈ្នះ ទៅលើលោក ចូ បៃដិន (Joe Biden) ត្រូវបានប្រកាសដោយលោក មៃ ផេន (Mike Pence) ប្រធានអង្គប្រជុំនៃសភាទាំងពីរថ្នាក់ ...
ដំណឹង

Covid-19៖ ចិនបិទក្រុងមួយ បន្ទាប់ពី​រកឃើញ​ករណីឆ្លង ៣៤នាក់

ក្នុងក្រុង «Shulan» អាជ្ញាធរសុខាភិបាល បានរកឃើញករណីឆ្លងជំងឺ «Covid-19» មានចំនួន ៣៤នាក់ កាលពីសប្ដាហ៍កន្លងមក។ ចំនួននេះ ទោះបីជានៅតិចក៏ដោយ តែអាជ្ញាធរចិន បានប្រកាស បិទក្រុងមួយនេះទាំងមូល ...
កម្ពុជា

អ្នកវិភាគ​ឆ្ងល់​ថា គ្មាន​អាជ្ញាធរ​ណា​អើពើ ពេលចិន​«បង្ហាញ​កាំភ្លើង»

រូបភាពដែលបណ្ដាជនចិន«បង្ហាញកាំភ្លើង»នៅក្នុងដៃ ត្រូវបានបង្ហោះចែករំលែកតៗគ្នា នៅពាសពេញបណ្ដាញសង្គម និងបានបង្កឲ្យមានប្រតិកម្មចម្រុះ អះអាងថា «បណ្ដា​ជន​ចិន​កាន់តែព្រហើន» ដែលចូលមកនៅក្នុងទឹកដីខ្មែរ តែបែរជាបង្ហោះរូបភាព យ៉ាងហ៊ឺហាដូច្នេះ។ សម្រាប់លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.