អ្នកស្រី គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីរបស់លោក គីម ជុងអ៊ុន (Kim Jong-Un) បានចោទក្រុង​សេអ៊ូល ថាជាដើមហេតុ នៃការនាំមេរោគ«Covid-19» ចូលប្រទេសកូរ៉េខាងជើង។ នេះបើតាមការថ្លែងមួយ របស់អ្នកស្រី គីម នៅថ្ងៃព្រហស្បត្តិទី១១ ខែសីហានេះ ដោយបានគម្រាមសងសឹក តបប្រទេស​កូរ៉េខាងត្បូង​​វិញ។

ស្រង់សំដីដោយទីភ្នាក់ងារសារព័ត៌មានបារាំង «AFP» ប្អូនស្រីបង្កើតរបស់មេដឹកនាំរបបក្រុងព្យុងយ៉ាង បាន​ថ្លែងនៅចំពោះគណបក្សពលករ ទទួលស្គាល់ជាលើកដំបូងថា បងប្រុសរបស់អ្នកស្រី គឺលោក គីម ជុងអ៊ុន ពិតជា​បានឆ្លងមេរោគរាតត្បាត «Covid-19»។ អ្នកស្រីថា លោក គីម មានអាការៈ«ផ្ដាសាយដ៏ធ្ងន់ធ្ងរ» តែ​«មិនបាន​សម្រាកសូម្បីបន្តិចឡើយ» ព្រោះលោក«គិតទាំងយប់ទាំងថ្ងៃ ពីប្រជាជន» ដែលលោកជា​«អ្នក​ទទួលខុសត្រូវ»។

បន្ទាប់មក អ្នកស្រី គីម យ៉ូជុង បានថ្លែងចោទប្រទេសកូរ៉េខាងត្បូង ថាគឺជាមេនាំមេរោគ កូវីដ-១៩ (Covid-19) ចូលមកក្នុងប្រទេសអ្នកស្រី។ អ្នកស្រីបញ្ជាក់ថា មេរោគរាតត្បាតទំនងជា​មកដល់​កូរ៉េ​ខាងជើង តាមរយៈការបង្ហោះប៉េងប៉ោង ដែលមានខិត្តប័ណ្ណ និងប្រាក់ដុល្លារ។

ប្អូនស្រីមេដឹកនាំកុម្មុយនីស្ដិ៍​រូបនេះ បានហៅទង្វើខាងលើ ថាជា«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» និង​គម្រាមថា នឹងចាត់វិធានការតបតរវិញ។ អ្នកស្រីថា៖

«យើងនឹងឆ្លើយតបវិញ ដោយមិនត្រឹមតែកម្ទេចមេរោគរាតត្បាតប៉ុណ្ណោះទេ តែអាជ្ញាធរកូរ៉េខាងត្បូង ក៏នឹង​ទទួល​ការបំបាក់ ឲ្យខ្ទេចខ្ទីដែរ។» 

ការគម្រាមរបស់អ្នកស្រី គីម យ៉ូជុង ធ្វើឡើងមួយថ្ងៃ ក្រោយការថ្លែងរបស់លោក គីម ជុងអ៊ុន ដែលអះអាង​ពី«ជ័យជំនះយ៉ាងត្រចះត្រចង់» ទៅលើជម្ងឺរាតត្បាត​ដ៏ប្រល័យ ដោយហេតុមិនមានអ្នកវិជ្ជមានកូវីដ-១៩ ត្រូវបាន​រកឃើញទៀតទេ រាប់ពីថ្ងៃទី២៩ ខែកក្កដាកន្លងមក។ មេដឹកនាំ​ប្រទេសកុម្មុយនីស្ដិ៍ បានលើកឡើង​ថា៖

«ជ័យជម្នះ​ដែល​ប្រជាជន​យើង​ទទួលបាន ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ ដែល​បង្ហាញប្រាប់​ពិភពលោក​ម្តង​ទៀត​ នូវ​ភាពអស្ចារ្យ​នៃប្រទេសរបស់​យើង​ អំពីភាពអត់ធ្មត់​ដែលមិនអាចប្រកែកបាន​នៃប្រជាជនយើង និងអំពី​ទំនៀមទំលាប់​ជាតិ​ប្រកបដោយមោទនភាព​ដ៏ខ្ពង់ខ្ពស់។»

ផ្ទុយទៅវិញ ក្រុមអ្នកជំនាញ ក្នុងកិច្ចការកូរ៉េខាងជើង ក៏ដូចជាអ្នកជំនាញ របស់អង្គការសុខភាពពិភពលោក (WHO/ OMS) បានបង្ហាញ​ការសង្ស័យ ចំពោះការលើកឡើង របស់បណ្ដាមេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ ដោយ​ពួកគេចាត់ទុកថា ក្រុងព្យុងយ៉ាងតែងបញ្ចេញ «សារឃោសនា» ជាជាងបង្ហាញពីតួលេខពិត ឬលើកឡើង​តាមបែប​​​វិទ្យាសាស្ត្រ៕



You may also like

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ នៅប្រទេសកម្ពុជា។ (រូបថតឆ្នាំ២០២០ បង្ហោះលើទំព័រហ្វេសប៊ុក)
កម្ពុជា

ព្រឹត្តិការណ៍២០កុម្ភៈ៖ ហ៊ុន សែន ឲ្យបិទសាលារៀន និងបន្ថែមវិធានការ

ក្រៅពីសម្រេច​«ឲ្យបិទសាលារៀន» ក្នុងរយៈពេលពីរសប្ដាហ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ចាត់​វិធានការ​​បន្ថែមមួយចំនួនទៀត នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ នេះ បើតាមរយៈសារពិសេសមួយ ដែល​លោកបានបង្ហោះ នៅលើបណ្ដាញសង្គម នៅយប់ថ្ងៃចន្ទ​ទី២២ ...
ដំណឹង

អ្នករៀបចំ​អង្គប្រជុំ​ឃោសនា​របស់ ត្រាំ ចំនួន​​៦នាក់ បានឆ្លង​«Covid-19»

សមាជិក៦រូប នៃអ្នករៀបចំអង្គប្រជុំឃោសនាបោះឆ្នោត របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃសៅរ៍ ក្នុងរដ្ឋ «Oklahoma» ត្រូវបាន​ធ្វើ​តេស្ដិ៍ ដឹងលទ្ធផលថា បានឆ្លងមេរោគ ...
ដំណឹង

Covid-19៖ ម៉ាក្រុង ត្រៀម​ឲ្យ​ប្រទេស​«ងើប​ឡើងវិញ»​ក្រោយថ្ងៃ​១១ឧសភា

វិធានការជាច្រើន នឹងត្រូវរដ្ឋាភិបាលបារាំង សម្រេចឲ្យអនុវត្ត ដើម្បីត្រៀមឲ្យប្រទេស​«ងើប​ឡើងវិញ» នៅក្រោយថ្ងៃទី១១ ខែឧសភា។ នេះ បើតាមប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...