• ក្រុងព្យុយ៉ាង​បាញ់​«កាំជ្រួច​២ដើម មិនស្គាល់​អត្តសញ្ញាណ»

    ប្រទេសកូរ៉េខាងជើង បានបាញ់«កាំជ្រួច​២ដើម» នៅព្រឹកថ្ងៃចន្ទនេះ ទី២ ខែមិនានេះ។ តែកាំជ្រួចទាំងពីរ មិនត្រូវបានគេស្គាល់ ថាមានប្រភេទអ្វី ឲ្យច្បាស់លាស់ទេ។ នេះ បើតាមការអះអាងរបស់កងទ័ពកូរ៉េខាងត្បូង កាលពីមុននេះបន្តិច។ ការបាញ់អាវុធធុនធ្ងន់ខាងលើ ធ្វើឡើងប៉ុន្មានសប្តាហ៍ ក្រោយការប្រកាសរបស់ក្រុងព្យុងយ៉ាង កាលពីចុងខែធ្នូ ឆ្នាំ២០១៩ អំពីការបិតបញ្ចប់ នូវការផ្អាកការបាញ់សាកល្បង កាំជ្រួចរយៈឆ្ងាយរបស់ខ្លួន។ កងទ័ពកូរ៉េខាងត្បូង បានឱ្យដឹងទៀតថា កាំជ្រួចទាំងពីរដើម ត្រូវបានបាញ់ ចេញសំដៅទៅកាន់ តំបន់«Wonsan» នៃសមុទ្រខាងកើត របស់ឧបទ្វីបកូរ៉េ។ កងទ័ពកូរ៉េខាងត្បូង បានសរសេរ នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ខ្លួនថា៖ «កងទ័ព [កូរ៉េខាងត្បូង] កំពុងឃ្លាំមើលយ៉ាងដិតដល់ ...
  • មេរោគ​«កូរូណា»៖ បាត់ខ្លួន គីម ជុង-អ៊ុន ជិត​បី​សប្ដាហ៍​ហើយ

    មេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុង-អ៊ុន (Kim Jong-un) បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ក្នុងប៉ុន្មានថ្ងៃចុងក្រោយ ខណៈមេរោគ«កូរូណា»ថ្មី កំពុងបន្តចម្លង យ៉ាងរីករាលដាល នៅក្នុងប្រទេសចិន និងក្នុងតំបន់។ ជាការបាត់ខ្លួន ដែលបង្កមន្ទិល ព្រោះបើសូម្បីក្នុងទិវាបុណ្យជាតិ ដ៏សំខាន់មួយ របស់កូរ៉េខាងជើង ក៏គេមិនបានឃើញលោក គីម បង្ហាញវត្តមានដែរ។ ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ ដែលបិទទ្វាជិតឈឹង ចំពោះពិភពលោក មិនបានបង្ហាញឲ្យដឹងថា ក្នុងប្រទេសខ្លួន មានករណីឆ្លងមេរោគខាងលើ ឬយ៉ាងណទេ។ សម្រាប់ទីភ្នាក់ងារព័ត៌មាន «Yonhap» របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ការបាត់ខ្លួនរបស់លោក គីម ជុង-អ៊ុន ...
  • កូរ៉េខាងជើង​ប្ដូរ​រដ្ឋមន្ត្រី​«ការបរទេស»​របស់​ខ្លួន

    មេដឹកនាំប្រទេសកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុង-អ៊ុន (Kim Jong-un) ទំនងជាបានសម្រេចចិត្ត ប្ដូររដ្ឋមន្ត្រី«ការបរទេស»របស់ខ្លួន។ នេះ បើតាមដំណឹង ផ្សាយចេញដោយទីភ្នាក់ងារព័ត៌មាន «Yonhap» របស់កូរ៉េខាងត្បូង និងគេហទំព័រ «NK News» ជំនាញខាងប្រមាញ់ព័ត៌មាន ចេញពីរបបក្រុងព្យុងយ៉ាង។ សារព័ត៌មានទាំងនេះ ដែលសុទ្ធតែបញ្ជាក់ ថាខ្លួនមានប្រភពច្បាស់ការណ៍ បានអះអាងដូចគ្នាថា លោក រី ស៊ុន-វុន (Ri Son-gwon) និងឡើងធ្វើជារដ្ឋមន្ត្រីការបរទេស ជំនួសលោក រី យ៉ុង-ហូ (Ri Yong-ho)។ មុនឡើងតំណែង ជាប្រមុខការទូតរបស់ប្រទេសកុម្មុយនីស្ដិ៍ ...
  • មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ប្រាប់​នាយទាហាន​ឲ្យ​ពង្រឹង​កងទ័ព

    លោក គីម ជុងអ៊ុន (Kim Jong Un) មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង បានចេញបទបញ្ជា ទៅកាន់នាយទាហាន ដែលនៅក្រោមបង្គាប់លោក ឲ្យបង្កើនមធ្យោបាយ ដើម្បីពង្រឹងសមត្ថភាពកងទ័ព របស់ប្រទេសកុម្មុយនីស្ដិ៍។ នេះ បើតាមការផ្សព្វផ្សាយ របស់ម៉ាស៊ីនឃោសនា របស់របបក្រុងព្យុងយ៉ាង កាលពីដើមសប្ដាហ៍នេះ ពោលគឺនៅមុនប៉ុន្មានថ្ងៃ នៃឱសានវាទរបស់ខ្លួន ដាក់ទៅកាន់ក្រុងវ៉ាស៊ីនតោន ជុំវិញវិបត្តិនុយក្លេអ៊ែរ។ បើទោះជាមានការខិតជិតគ្នា ដ៏គួរឲ្យកត់សម្គាល់ តាំងពីឆ្នាំ២០១៨នោះក៏ដោយ តែដំណើរការចរចា ស្ដីពីលើវិបត្តិនុយក្លេអ៊ែរ បានស្ថិតក្នុងសភាពទាល់ច្រក បន្ទាប់ពីជំនួបកំពូល ក្នុងខែកុម្ភៈឆ្នាំ២០១៩ រវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ...
  • គីម អួតអាង​ថា ទំនាក់ទំនង​ចិន-​កូរ៉េខាងជើង «មិនអាចបំបាក់»​បានឡើយ

    ទំនាក់ទំនងរវាងប្រទេសចិន និងកូរ៉េខាងជើង «មិនអាចបំបាក់»បានឡើយ។ នេះ ជាការអះអាងឡើងរបស់លោក គីម ជុងអ៊ុន (Kim Jong-un) មេដឹកនាំរបបកុម្មុយនីស្ដិ៍កូរ៉េ ដែលត្រូវបាន​ទីភ្នាក់ងារ​ព័ត៌មានផ្លូវការ «KCNA» ស្រង់យកមកចុះផ្សាយ នៅថ្ងៃសុក្រនេះ ដែលជាថ្ងៃទីពីរ នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន នៅក្នុងរដ្ឋធានីព្យុងយ៉ាង។ ទីភ្នាក់ងារ «»KCNA» បានលើកឡើងថា ដំណើរទស្សនកិច្ចនៃមេដឹកនាំចិន ដែលជាសម្ព័ន្ធមិត្ត ជា«ឱកាសដ៏សំខាន់» សម្រាប់ប្រទេសទាំងពីរ ក្នុងការបង្ហាញទៅកាន់ពិភពលោកទាំងមូល អំពីទំនាក់ទំនង«មិនអាចបំបាក់» និងអំពីមិត្តភាព«មិនអាចផ្លាស់ប្ដូរ» បានឡើយ។ ចំណែកឲ្យទូរទស្សន៍ចិនវិញ បានរាយការណ៍ដែរថា ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (Xi ...
  • កូរ៉េខាងជើង​ស្នើឲ្យ​ដក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចេញ​ពី​ការចរចា

    ប្រទេសកូរ៉េខាងជើង បានស្នើសុំកាលពីម្សិលម៉ិញ ឲ្យដកលោក ម៉ៃ ភមភីអូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេស​អាមេរិក ចេញ​ពី​ការចរចា ស្ដីពីអាវុធនុយក្លេអ៊ែរ រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង។ សម្រាប់របបកុម្មុយនីស្ដិ៍ លោក ម៉ៃ ភមភីអូ បានធ្វើឲ្យការជជែកគ្នា ទទួលការជាប់គាំង។ ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» របស់របបកុម្មុយនីស្ដិ៍ លោក «Kwon Jong Gun» អគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិក នៅក្រសួងការបរទេសកូរ៉េខាងជើង បានថ្លែងឲ្យដឹងថា៖ «ខ្ញុំបារម្ភថា បើលោក ភមភីអូ ចូលរួមក្នុងកិច្ចពិភាក្សានោះ បរិយាកាសនឹងប្រែក្លាយជាអាក្រក់ ហើយការជជែកគ្នាទាំងឡាយ នឹងប្រែក្លាយជាជាប់គាំង ...