មេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុង-អ៊ុន (Kim Jong Un) បានអះអាងថា ប្រទេសលោក​នឹងមាន​«នាវាមុជទឹក​នុយក្លេអ៊ែរ»។ ការអះអាងរបស់«មគ្គុទេសន៍ដ៏ខ្ពង់ខ្ពស់» ធ្វើឡើងស្របគ្នា នឹងការបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកនៅតែជា«សត្រូវធំបំផុត» របស់ប្រទេសកូរ៉េខាងជើង។

«KCNA» ប្រព័ន្ធឃោសនាផ្លូវការ​របស់របបក្រុងព្យុងយ៉ាង បានស្រង់សំដីរបស់លោក គីម ដែលបានថ្លែងក្នុង​មហាសន្និបាត​បក្ស​លើកទី៨ មកចុះផ្សាយឲ្យដឹង ក្នុងថ្ងៃសៅរ៍ទី៩ ខែមករា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងជើង ចាំបាច់ត្រូវ«ផ្ដោតអារម្មណ៍ និងអភិវឌ្ឍន៍​ខ្លួន ក្នុងស្មារតីប្រឈម ទល់នឹងសហរដ្ឋអាមេរិក» ដែលជា«ឧបសគ្គធំបំផុត នៃបដិវត្ដន៍ និងសត្រូវធំបំផុត» របស់ប្រទេសនេះ។

«មគ្គុទេសន៍ដ៏ខ្ពង់ខ្ពស់» បានបន្តថ្លែង អំពីគម្រោងរបស់លោក ក្នុងការបំពាក់ឲ្យមាន នូវ«នាវាមុជទឹក​នុយក្លេអ៊ែរ» ដូច្នេះថា៖

«ផែនការស្រាវជ្រាវថ្មី​សម្រាប់បង្កើត នាវាមុជទឹក នុយក្លេអ៊ែរ ត្រូវបានបញ្ចប់ ហើយកំពុងស្ថិតក្នុងដំណាក់កាល ត្រួតពិនិត្យចុងក្រោយ។»

លោក គីម បានបន្ថែមទៀតថា ប្រទេសកូរ៉េខាងជើង​ត្រូវ​អភិវឌ្ឍបច្ចេកវិទ្យា​នុយក្លេអ៊ែរ​បន្ថែមទៀត និងផលិត ក្បាលគ្រាប់​នុយក្លេអ៊ែរ​ដែលមានទំហំតូច​និងស្រាល ដើម្បីយកទៅប្រើប្រាស់ តាមគោលដៅដែលបានកំណត់។

ការប្រកាសរបស់មេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ ធ្វើឡើងប៉ុន្មានជាង១០ថ្ងៃ មុនការចូលកាន់តំណែង របស់លោក ចូ បៃដិន (Joe Biden) ជាប្រធានាធិបតីទី៤៦ នៃសហរដ្ឋអាមេរិក បន្តពីប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) ដែលបាន​ចាញ់ឆ្នោត។

ក្នុងរដ្ឋបាលរបស់លោក ត្រាំ បើទោះជាមានជំនួប «ជាប្រវត្តិសាស្ត្រ និងជានិមិត្តរូប» រវាងមេដឹកនាំទាំងពីរ «ត្រាំ-គីម» ដល់ទៅ​ពីរលើក​ក្ដី តែគ្មានចំណាត់ការណាមួយ ត្រូវបានសម្រេចចេញជារូបរាង ពីជំនួបទាំងនេះទេ ជុំវិញ​ការរំសាយ​អាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េ​កុម្មុយនីស្ដិ៍។

ក្រុមអ្នកជំនាញ​បានរំពឹងថា រដ្ឋបាលថ្មីរបស់លោក ចូ បៃដិន នឹងអនុវត្តន៍នយោបាយកណ្ដាប់ដៃដែក ចំពោះរបបក្រុងព្យុងយ៉ាង ដែល​បាន​ស្គាល់​រួចជាស្រេចហើយ នៅក្នុងជំនាន់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា (Barack Obama) ដែលមានលោក បៃដិន ជាអនុប្រធានាធិបតី។

នៅក្នុងយុទ្ធនាការរកសម្លេងឆ្នោត លោក ចូ បៃដិន មិនបានញញើតញញើម នឹងហៅលោក គីម ថាជា«ជនបាតផ្សារ» ខណៈក្រុង​ព្យុងយ៉ាង បានឆ្លើយតបវិញ ដោយហៅលោក បៃដិន ថាជា«ឆ្កែឆ្កួត» ដែលគួរត្រូវ«វាយឲ្យងាប់»។

លោក គីម ត្រូវបាន«KCNA»ស្រង់សំដី មកផ្សាយទៀតថា៖

«ទោះនរណាក៏ដោយ ដែលឡើងមកកាន់អំណាច (នៅសហរដ្ឋអាមេរិក) ក៏ចរិតពិតនៃនយោបាយ ប្រឆាំងកូរ៉េខាងជើង នឹងមិនមានអ្វី​ផ្លាស់ប្ដូរនោះទេ៕»



លំអិតបន្ថែមទៀត

ដំណឹង

បាញ់ប្រហារ​ជាថ្មី​នៅ​អាមេរិក ៩នាក់​​ស្លាប់ ខណៈ​ខ្មាន់កាំភ្លើង​ត្រូវបង្ក្រាប

ប៉ុន្មានម៉ោងក្រោយហេតុការណ៍ នៅក្រុង «El Paso» រដ្ឋតិចសាស់ សហរដ្ឋអាមេរិកបាន​ជួប​រឿង​បាញ់ប្រហារ​ជាថ្មីទៀត នៅក្នុងរដ្ឋអូហៃយ៉ូ (Ohio) ដែលបង្កឲ្យមានមនុស្ស ៩នាក់​ស្លាប់ និងច្រៀននាក់ទៀត រងរបួស។ ខ្មាន់កាំភ្លើង ...
របាយការណ៍

ស្វែង​យល់​ពី​នយោបាយ​ទាំង​៧ចំនុច របស់ ដូណាល់ ត្រាំ

តើយុទ្ធសាស្ត្រ ដែលត្រូវយកមកអនុវត្តន៍ ដ៏សំខាន់ជាងគេ របស់លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ជាប់​ឆ្នោត ជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក មានអ្វីខ្លះ? សូមស្វែងយល់ ...
ដំណឹង

ដូណាល់ ត្រាំ ជូនពរ គីម ជុងអ៊ុន ឲ្យ«មានសំណាងល្អ»

នៅចំពោះដំណឹង នៃស្ថានភាពសុខភាព របស់មេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ ប្រធានាធិបតីងអាមេរិក បានថ្លែងជូនពរដៃគូសន្ទនារបស់លោក ឲ្យ«មានសំណាងល្អ»។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងនោះបណ្ដាញទូរទស្សន៍ «CNN» និងគេហទំព័រព័ត៌មាន «Daily NK» ដ៏ល្បីមួយផង ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.