បើតាមនគរបាល បានឲ្យដឹងថា ការផ្ទុះរថយន្ដកំពីង ក្នុងក្រុង«Nashville» (រដ្ឋ«Tennessee») កាលពីព្រឹកព្រហាមថ្ងៃសុក្រនេះ ទំនងជាទង្វើដែល«គ្រោងទុកជាមុន»។ អាគារនៅជុំវិញ ប្រមាណជាង២០អាគារ បានរងការខូតខាតស្រាល (បែកកញ្ចាក់បង្អួច) តែរថយន្ដដែលចតក្បែរនោះ បានរងការខូចខាតធ្ងន់ធ្ងរ។

នគរបាលបានឲ្យដឹងទៀតថា ការផ្ទុះដ៏គួរឲ្យរន្ធត់នោះ បានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទីព្រឹក ខណៈមនុស្សម្នា​កំពុងបន្ត​លង់លក់​ក្នុងដំណេក បន្ទាប់ពីការជួបជុំ​ទទួលទានអាហារ នៅយប់មុនថ្ងៃណូអែល។ លោក «Don Aaron» អ្នកនាំពាក្យនគរបាល​ក្រុង«Nashville» បានបញ្ជាក់ថា៖

«នគរបាលមួយក្រុម ត្រូវបានបញ្ជូនទៅកាន់សង្កាត់នោះ ជុំវិញសេចក្ដីរាយការណ៍ ពីការផ្ទុះអាវុធ ហើយបានប្រទះឃើញរថយន្ដកំពីង ចតចោលនៅទីនោះ និងបានសំដែងការសង្ស័យ (…) ភ្លាមៗ នគរបាលក៏បានជម្លៀសបណ្ដាជន ចេញពីអាគារ​ដែលនៅជុំវិញ។»

សារព័ត៌មានក្នុងតំបន់ បានស្រង់ប្រភពពីភ្នាក់ងារជួយសង្គ្រោះ មកបញ្ជាក់ថា មនុស្សយ៉ាងតិចចំនួន៣នាក់ ដែលរងរបួសស្រាល ត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ។ សង្កាត់ទាំងមូល ត្រូវបានឡោមព័ទ្ធ ដោយកងកម្លាំងអាជ្ញាធរ។ ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ «FBI» ក៏បានចាប់ផ្ដើម​ធ្វើការស៊ើបអង្កេត ចំពោះការផ្ទុះនេះដែរ។

សេតវិមានឯណោះ បានប្រកាសថា លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីជិតផុតអាណត្តិ នៃសហរដ្ឋអាមេរិក ត្រូវបានជូនដំណឹងរួចហើយ អំពីការផ្ទុះ​និងស្ថានការណ៍ នៅជុំវិញហេតុការណ៍ខាងលើ៕



លំអិតបន្ថែមទៀត

ដំណឹង

បៃដិន គ្រោងចេញក្រឹត្យ​ជាច្រើន ភ្លាមៗ​បន្ទាប់ពី​ចូលកាន់តំណែង

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោត នៃសហរដ្ឋអាមេរិក បានត្រៀមចុះហត្ថលេខា ទៅលើក្រឹត្យមួយចំនួន ភ្លាមៗ​បន្ទាប់ពី​ចូលកាន់តំណែង ជាពិសេសក្រឹត្យ ក្នុងការភ្ជាប់សហរដ្ឋអាមេរិកឡើងវិញ ចូលមកក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ...
ដំណឹង

អាមេរិក៖ ចូ បៃដេន ឈ្នះ ដូណាល់ ត្រាំ ក្លាយជា​«ប្រធានាធិបតីទី៤៦»

បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដេន (Joe Biden) បានក្លាយ​ជា​«ប្រធានាធិបតីទី៤៦» នៃសហរដ្ឋអាមេរិក បន្ទាប់ពីលោកទទួលបានការគាំទ្រ លើសពី២៧០​សម្លេង នៃអង្គបោះឆ្នោត (អ្នកតំណាងម្ចាស់ឆ្នោត) ឈ្នះនាំមុខដាច់ ...
កម្ពុជា

ហ៊ុន សែន ប្ដេជ្ញាធ្វើការ​ជាមួយ ចូ បៃដិន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងការប្ដេជ្ញាចិត្ត ដើម្បីធ្វើការ​ជាមួយរដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិក។ នេះ បើតាមលិខិតមួយ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.