• អង់គ្លេស៖ «កាន់​កាំបិត​ដើរចាក់​មនុស្ស» របួសច្រើននាក់ ចាប់ខ្លួន​ម្នាក់

    «កាន់​កាំបិត​ដើរចាក់​មនុស្ស»៖ ហេតុការណ៍ដ៏រន្ធត់ បានកើតឡើង ក្នុងល្ងាចថ្ងៃសៅរ៍នេះ នាឧទ្យាន «Forbury Garden» នៃក្រុង «Reading» ដែលស្ថិតនៅភាគខាងលិច នៃ​រាជធានីឡុងដ៍ ចក្រភពអង់គ្លេស ។ សារព័ត៌មានក្នុងប្រទេសអង់គ្លេស បានអះអាង មនុស្សជាច្រើននាក់ ត្រូវបានចាក់​ដោយ​កាំបិត បណ្ដាល​ឲ្យមាន​មនុស្សស្លាប់ ៣នាក់ និងរបួសពីរនាក់។ តែតុល្យភាពខាងលើ មិន​ទាន់​មានការបញ្ជាក់ ចេញពីប្រភព​ផ្លូវការ​នៅឡើយ។ យ៉ាងណា នគរបាលតំបន់បានអះអាង ថាបានធ្វើអន្តរាគមន៍ ចំពោះហេតុការណ៍ «ដ៏រន្ធត់» ដែលបាន​បណ្ដាល​ឲ្យមាន​«របួសច្រើននាក់»។ នៅលើទំព័រទ្វីសធើរ នគរបាលតំបន់បានបញ្ជាក់បន្ថែម​ថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួន នៅនឹងកន្លែងកើតហេតុ និងបញ្ជូនទៅឃុំខ្លួន។ នគរបាលបានសរសេរថា៖ ...
  • មេដឹកនាំ​ដ៏សំខាន់​ម្នាក់​របស់ អាល់កៃដា ត្រូវបាន​សម្លាប់​ដោយកងទ័ព​បារាំង

    មេដឹកនាំដ៏សំខាន់ម្នាក់ នៃអង្គការភេរវនិយម «AQMI» ដែលជាសាខាមួយ របស់បណ្ដាញ អាល់កៃដា (Al-Qaïda) ប្រចាំក្នុងទ្វិបអាហ្វ្រិកខាងជើង ត្រូវបានសម្លាប់ ដោយកងទ័ពបារាំង ក្នុងទឹកដីភាគខាងជើង នៃប្រទេសម៉ាលី ជាប់នឹងព្រំដែន ជាមួយប្រទេសអាល់ហ្សេរី។ រដ្ឋមន្ត្រីក្រសួងកងទ័ពបារាំង អ្នកស្រី «Florence Parly» បានអះអាង កាលពីថ្ងៃសុក្រកន្លងមកថា លោក «Abdelmalek Droukdal» ជាតិអាល់ហ្សេរី ដែលជាប្រមុខអង្គការ «AQMI» ត្រូវបានសម្លាប់ រួមនឹងសហការី របស់មេដឹកនាំបណ្ដាញភេរវនិយម​រូបនេះ ជាច្រើននាក់ទៀត។ បើតាមអ្នកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្រៅពីមានតួនាទី ជាមេដឹកនាំ​របស់អង្គការភេរវនិយម ប្រចាំនៅទ្វីបអាហ្វ្រិកខាងជើង ...
  • វិបត្តិ Covid-19៖ បុរសម្នាក់​ដើរ​«ចាក់មនុស្ស»​នៅភាគ​ខាងត្បូង​បារាំង

    បុរសម្នាក់ ត្រូវបានកងកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ កាលពីមុននេះបន្តិច បន្ទាប់ពីបានធ្វើសកម្មភាព​«ចាក់មនុស្ស»​ដោយកាំបិត នៅក្រុង «Romans sur Isère» ស្ថិតក្នុងភាគខាងត្បូង នៃប្រទេសបារាំង។ ទូរទស្សន៍បារាំង «BFMTV» បានរាយការណ៍ថា​ មកដល់នាទីនេះ មនុស្សពីរនាក់បានស្លាប់ និង៧នាក់ទៀត បានរងរបួស នៅក្នុងព្រឹត្តិការណ៍នោះ។ ហេតុការណ៍បានកើតឡើង ខណៈប្រទេសបារាំង រួមនឹងពិភពលោកខាងលិច កំពុងប្រឈមខ្វល់ខ្វាយ ទល់នឹងវិបត្តិរាតត្បាត នៃជំងឺ «Covid-19» ដែលធ្វើឲ្យករណីឆ្លង និងមនុស្សស្លាប់ មានកាន់តែច្រើនឡើង។ ទូរទស្សន៍បារាំង បានអះអាងទៀតថា ព្រឹត្តិការណ៍ខាងលើ បានកើតឡើង នៅវេលាម៉ោងប្រមាណជាង ១១ព្រឹកថ្ងៃសៅរ៍ ទី៤ ...
  • ចាក់មនុស្សនៅលីយ៉ុង៖ ជនសង្ស័យ​ថាបាន​ទទួល​បញ្ជា​ពី​«សម្លេងអរូបី»

    ជនសង្ស័យកាន់កាំបិត ដើរចាក់មនុស្ស ក្នុងក្រុង វីឡឺបាន (Villeurbanne – ជាយក្រុង លីយ៉ុង ភាគខាងត្បូងបារាំង) បានឆ្លើយប្រាប់អ្នកស៊ើបអង្កេត ថានៅពេលកើតហេតុនោះ ខ្លួនបានស្ដាប់ឮ«សម្លេងអរូបី» ដែលបញ្ជាឲ្យសម្លាប់មនុស្ស។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃសៅរ៍ ទី៣១ ខែសីហាម្សិលមិញ វេលារសៀល ម៉ោងប្រមាណជាង១៦។ ប្រដាប់ដោយកាំបិតមួយ នៅក្នុងដៃ ជនសង្ស័យបានធ្វើសកម្មភាព ដើរចាក់មនុស្ស ពីម្នាក់បន្តទៅម្នាក់ នៅខាងមុខស្ថានីយរថភ្លើង «Laurent Bonnevay»។ ជនរងគ្រោះម្នាក់ បានស្លាប់ និង៨នាក់ផ្សេងទៀត បានរងរបួស (ក្នុងនោះ បីនាក់របួសធ្ងន់)។ លោក «Nicolas ...
  • ISIS ចេញមុខ​ទទួលស្គាល់​ភេរវកម្ម​អត្តឃាត​ផ្ទួនគ្នានៅ ទួរនេស៊ី

    អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS ) បានចេញមុខទទួលស្គាល់ ភេរវកម្មអត្តឃាតផ្ទួនគ្នា នៅប្រទេស ទួរនេស៊ី កាលពីម្សិលម៉ិញ ដែលបានសម្លាប់ ភ្នាក់ងារនគរបាលម្នាក់ និងធ្វើឲ្យរបួសមនុស្ស ៨នាក់ផ្សេងទៀត។ ស្ថាប័នឯករាជ្យ «Site» ដែលមានជំនាញ ខាងឃ្លាំមើលសកម្មភាព របស់អង្គការភេរវនិយម នៅលើបណ្ដាញអ៊ិនធើណែត បានស្រង់ការអះអាង របស់ភ្នាក់ងារឃោសនារបស់ក្រុមរដ្ឋអ៊ីស្លាម «AMAQ» មកបញ្ជាក់ថា អ្នករៀបចំការវាយប្រហារ ចំនួន«ពីរ»កន្លែង ប្រឆាំងនឹងកងកម្លាំងអាជ្ញាធរទួរនេស៊ី ជា«យុទ្ធជននៃក្រុមរដ្ឋអ៊ីស្លាម»។ កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិថុនា ...
  • ជនសង្ស័យ​បង្កៃគ្រាប់បែក​បាន​«សារភាព» និង​ត្រូវបញ្ជូន​ឲ្យ​ចៅក្រម​សម្រេច

    ជនសង្ស័យសំខាន់ជាងគេ នៅក្នុងហេតុការណ៍ បំផ្ទុះកញ្ចប់ផ្លុងចោល កណ្ដាលក្រុងលីយ៉ុង (ភាគខាងត្បូងបារាំង) កាលពីថ្ងៃសុក្រសប្ដាហ៍មុន បាន«សារភាព»ទង្វើរបស់ខ្លួន នៅចំពោះអ្នកស៊ើបអង្កេត។ បន្ទាប់ពីត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទីចន្ទ ទី២៧ ខែឧសភារួច យុវជនជាតិអាហ្សេរី ឈ្មោះ «Mohamed Hichem M.» អាយុ២៤ឆ្នាំ បានបដិសេធយ៉ាងដាច់អហង្កា នូវរាល់ការជាប់ពាក់ព័ន្ធ នៅក្នុងការបង្កៃគ្រាប់បែក ដែលបណ្ដាលឲ្យមនុស្ស ១៣នាក់រងរបួស ក្នុងមានម្នាក់ ជាកុមារីអាយុ១០ឆ្នាំ។ ទស្សនាវដ្ដីបារាំង «Le Point» បានអះអាងថា ប៉ុន្តែភស្ដុតាងជាច្រើន ដែលក្រុមអ្នកស៊ើបអង្កេត បានយកទៅបង្ហាញជនសង្ស័យ បានតម្រូវឲ្យជននេះ បង្ខំចិត្តត្រូវសារភាព ថាគ្រាប់បែកបង្កៃនោះ ...