បុរសដែលរងការសង្ស័យ បានបំផ្ទុះរថយន្ដកំពីង កណ្ដាលក្រុង«Nashville» (រដ្ឋ Tennessee) កាលពីព្រហាម​ថ្ងៃបុណ្យ​ណូអែល បានស្លាប់​ក្នុងការផ្ទុះនោះ ដែលទំនងជាការធ្វើអត្តឃាត។ នេះបើតាមការអះអាង របស់អាជ្ញាធរក្រុង ដែលបានចេញផ្សាយព័ត៌មាននេះ ក្នុងល្ងាចថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០។

 លោក «Donald Cochran» ចៅក្រមអាមេរិកាំងទទួលបន្ទុកអង្កេតសំនុំរឿង បានថ្លែងឲ្យដឹងថា៖

«យើងបានសន្និដ្ឋានថា បុគ្គលម្នាក់ដែលមានឈ្មោះថា “Anthony Warner” គឺជាជនសង្ស័យនៃការបំផ្ទុះ។ ជននេះមានវត្តមាន នៅពេលគ្រាប់បែកបានផ្ទុះឡើង ហើយបានស្លាប់ នៅក្នុងការផ្ទុះ។»

បើតាមអាជ្ញាធរដដែល មិនបានបញ្ជាក់ទេថា មានជនសង្ស័យណាផ្សេង ទាក់ទងនៅក្នុងការផ្ទុះដ៏ខ្លាំង ដែលបានកើតឡើង នៅវេលាម៉ោង៦​និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ គេក៏មិនទាន់ដឹងច្បាស់ដែរថា អំពីមូលហេតុ​ដែលនាំទៅដល់ទង្វើនេះ។ អាជ្ញាធរក្រុង​បានឲ្យ​ដឹងថា ខ្លួនមិនអាចធ្វើអត្ថាធិប្បាយបានទេ ដើម្បីបញ្ជាក់ថា ការបំផ្ទុះខាងលើ ជាអំពើភេរវកម្មក្នុងស្រុក ឬមិនមែន។

លោក «Anthony Warner» អាយុ៦៣ឆ្នាំ ត្រូវបានស្គាល់អត្តសញ្ញាណ យ៉ាងឆាប់រហ័ស តាមរយៈការធ្វើវិភាគ ទៅលើ «DNA /ADN» ដែលរកឃើញ​នៅនឹងកន្លែងកើតហេតុ និងសម្លៀកបំពាក់ – សម្ភារៈប្រើប្រាស់ផ្សេងៗ ដែលត្រូវបានអះអាងបន្ថែម ដោយក្រុមគ្រួសាររលោក។

ការផ្ទុះរថយន្ដកំពីង បានធ្វើឲ្យ​មនុស្ស៣នាក់​រងរបួស និងបង្កការខូចខាតធ្ងន់ធ្ងរ ដល់រថយន្ដមួយចំនួន ដែលចតនៅក្បែរ រួមនឹងអាគារ​ដែលនៅក្បែរបំផុត។ ប៉ុន្តែទំហំ​នៃការផ្ទុះ ដែលធ្វើឲ្យរញ្ជួយ ទៅដល់តំបន់ជុំវិញ ជាច្រើនគីឡូម៉ែត្រ បានធ្វើឲ្យអាគារ​ ចំនួនជាង២០​ផ្សេងទៀត រងការខូចខាត​ស្រាល (ដូចជាបែកកញ្ចក់​ទ្វាបង្អួចជាដើម)។

ក្រុមនគរបាល ដែលបានទៅដល់កន្លែងកើតហេតុ នៅមុនម៉ោង៦បន្តិច បានស្ដាប់ឮសម្លេងខ្សែអាត់ ចេញពីរថយន្ដកំពីង ដែលប្រកាស​ឲ្យដឹងថា រថយន្ដនឹងផ្ទុះឡើង ក្នុងរយៈពេល១៥នាទីខាងមុខ ហើយតម្រូវឲ្យមានការជម្លៀសមនុស្ស ចេញជាបន្ទាន់ ពីអាគារ​នៅជុំវិញនោះ៕


ខាងក្រោមនេះ ជាទិដ្ឋភាពនៃការផ្ទុះ ដែលត្រូវបានផ្សាយចេញ ដោយនគរបាលក្រុង «NashVille» ៖



លំអិតបន្ថែមទៀត

ដំណឹង

មន្ទីរពិសោធ​ក្រុង​វូហាន ​បដិសេធការបែកធ្លាយ​មេរោគ​«Covid-19»

មន្ទីរពិសោធ​ក្រុង​វូហាន (Wuhan – ចិន) ដែលរងការចោទ ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជុំវិញការបែកធ្លាយដំបូងគេ នៃមេរោគ «Covid-19» បានចេញមុខ កាលពីថ្ងៃអាទិត្យ ធ្វើការបដិសេធ រាល់ការទទួលខុសត្រូវ ...
ដំណឹង

ដកទាហាន​«១២នាក់»​ចេញពី​កងសន្តិសុខ ក្នុងពិធីស្បថ​របស់ ចូ បៃដិន

ទាហានឆ្មាំជាតិអាមេរិកាំង​ចំនួន ១២នាក់ ត្រូវបានដកចេញ​ពីជួរកងសន្តិសុខ ដែលដាក់ពង្រាយ​ដើម្បីការពារសណ្ដាប់ធ្នាប់ និងសន្តិសុខ ក្នុងពិធីស្បថ​ចូលកាន់តំណែង របស់លោក ចូ បៃដិន (Joe Biden) ជាប្រធានាធិបតីទី៤៦ នៃសហរដ្ឋអាមេរិក។ ...
កម្ពុជា

ថិក គ្រូស ថ្លែង​ពីភាពចាំបាច់​ ដែល​អាមេរិក​ត្រូវ​សើរើ​ការអនុគ្រោះពន្ធពីកម្ពុជា

សមាជិកព្រឹទ្ធសភាអាមេរិក ដ៏ល្បីឈ្មោះ លោក ថិក គ្រូស (Ted Cruz) បានបញ្ចេញប្រតិកម្មរបស់លោក តបនឹងនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគម្រាម កាលពីប៉ុន្មានថ្ងៃមុន ថានឹងកម្ទេចគណបក្សប្រឆាំងចោល ប្រសិនណាជាសហគមន៍អន្តរជាតិ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.