• ត្រាំ ព្រមានថា «ការគម្រាម»​របស់​​អៀរ៉ង នឹង​ត្រឡប់​មករក​អៀរ៉ង់​ខ្លួនឯង​វិញ

    ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចេញសារព្រមានប្រទេសអៀរ៉ង់ថា «ការគម្រាម»ទាំងឡាយ ដែលប្រទេសនេះកំពុងធ្វើ នឹងវិលត្រឡប់ មករកប្រទេសអៀរ៉ង់ខ្លួនឯងវិញ យ៉ាងអាណោចអាធ័ម មិនដែលធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រ។ កាលពីថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ របបក្រុងតេអៀរ៉ង់ បានប្រកាសថា ខ្លួននឹងអនុវត្តន៍ចាប់ពីថ្ងៃអាទិត្យ ខាងមុខនេះតទៅ នូវការគម្រាមទាំងឡាយ ដែលបានលើកឡើងថា ប្រទេសអៀរ៉ង់នឹងធ្វើការចម្រាញសារធាតុ អ៊ុយរ៉ាញ៉ូម សម្រាប់កម្មវិធីនុយក្លេអ៊ែរឡើងវិញ ដោយមិនខ្វល់ពីកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា កំហិតមិនឲ្យប្រទេសនេះ ធ្វើការចម្រាញ់សារជាតិខាងលើហួសកម្រិត។ ការប្រកាសរបស់ប្រទេសអៀរ៉ង់ បានតម្រូវឲ្យលោក ដូណាល់ ត្រាំ ...
  • អគ្គិភ័យ​ក្នុង​នាវា​មុជទឹក​នុយក្លេអ៊ែ របស់​កងទ័ព​រ៉ុស្ស៊ី ស្លាប់​១៤នាក់

    នៅក្នុងនាវាមុជទឹកនុយក្លេអ៊ែររ៉ុស្ស៊ី «មានការផ្ទុះប្រព័ន្ធហ្គាស» ដែលបង្កឲ្យមានអគ្គិភ័យឡើង និងបណ្ដាលឲ្យមនុស្ស«ស្លាប់​១៤នាក់» ដោយសារឈ្លក់នឹងផ្សែង។ នេះ បើតាមការអះអាង របស់អាជ្ញាធរនៃប្រទេសន័រវេស ដែលបញ្ជាក់ថា ខ្លួនបានទទួលព័ត៌មានទាំងនេះ ពីកងទ័ពរ៉ុស្ស៊ី កាលពីថ្ងៃអង្គារម្សិលម៉ិញ។ សម្រាប់កងទ័ពរ៉ស្ស៊ីផ្ទាល់ បានអះអាង តាមរយៈសារព័ត៌មានរ៉ុស្ស៊ីថា នាវាមុជទឹក​នុយក្លេអ៊ែរប្រភេទ «AS-12» រហស្សនាម «Locharik» ដែលធ្វើប្រតិបត្តិការស្រាវជ្រាវ នៅបាតសមុទ្រខាងជើង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានរងគ្រោះដោយអគ្គិភ័យមួយ នៅខណៈពេលដែលនាវាបានស្ថិត នៅក្បែរក្រុង «Severomorsk» (ប្រទេសរ៉ុស្ស៊ី) ដែលមានចំងាយប្រមាណ ជាង១០០គីឡូម៉ែត្រ ពីព្រំដែនភាគខាងជើង នៃប្រទេសន័រវេស។ បើតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយដោយក្រសួងការពារជាតិរ៉ុស្ស៊ី បានអះអាងថា មនុស្ស១៤នាក់ ...
  • ត្រាំ៖ «បើ​អៀរ៉ង់​ចង់ធ្វើ​សង្គ្រាម នោះ​អៀរ៉ង់​នឹង​ត្រូវចប់ ជាស្ថាពរ»

    នៅមុននេះបន្តិច ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគម្រាមកម្ទេចប្រទេសអៀរ៉ង់ ឲ្យចប់«ជាស្ថាពរ» ប្រសិនបើប្រទេសនេះ បើកការវាយប្រហារ ប្រឆាំងនឹងប្រយោជន៍អាមេរិកាំង ដែលលោកប្រធានាធិបតីចាត់ទុកថា ជា«ការប្រកាស​សង្គ្រាម»។ តាមរយៈទំព័រទ្វីសធើររបស់លោក ប្រធានាធិបតីនៃប្រទេសមហាអំណាច បានសរសេរថា៖ «បើអៀរ៉ង់ចង់ធ្វើសង្គ្រាម នោះអៀរ៉ង់នឹងត្រូវចប់​ជាស្ថាពរ​។ សូមកុំគម្រាម ដាក់សហរដ្ឋអាមេរិក ម្ដងទៀតឲ្យសោះ !» ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេអៀរ៉ង់ បានកើនកម្ដៅខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ខណៈសហរដ្ឋអាមេរិកបានដាក់ពង្រាយ វានាចម្បាំង «Abraham Lincoln» ដែលផ្ទុកយន្ដហោះពិឃាត និងនាវាចម្បាំង​ផ្សេងទៀតជាច្រើន នៅក្នុងតំបន់ឈូងសមុទ្រពែរ្យ។ ការដាក់ពង្រាយនោះ ...
  • កូរ៉េខាងជើង​ស្នើឲ្យ​ដក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចេញ​ពី​ការចរចា

    ប្រទេសកូរ៉េខាងជើង បានស្នើសុំកាលពីម្សិលម៉ិញ ឲ្យដកលោក ម៉ៃ ភមភីអូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេស​អាមេរិក ចេញ​ពី​ការចរចា ស្ដីពីអាវុធនុយក្លេអ៊ែរ រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង។ សម្រាប់របបកុម្មុយនីស្ដិ៍ លោក ម៉ៃ ភមភីអូ បានធ្វើឲ្យការជជែកគ្នា ទទួលការជាប់គាំង។ ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» របស់របបកុម្មុយនីស្ដិ៍ លោក «Kwon Jong Gun» អគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិក នៅក្រសួងការបរទេសកូរ៉េខាងជើង បានថ្លែងឲ្យដឹងថា៖ «ខ្ញុំបារម្ភថា បើលោក ភមភីអូ ចូលរួមក្នុងកិច្ចពិភាក្សានោះ បរិយាកាសនឹងប្រែក្លាយជាអាក្រក់ ហើយការជជែកគ្នាទាំងឡាយ នឹងប្រែក្លាយជាជាប់គាំង ...
  • ហេតុអ្វី​ជំនួបទី២ ត្រាំ-គីម មិនទទួលបាន​«កិច្ចព្រមព្រៀងអ្វីសោះ»

    ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា ជំនួបរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong Un) មិនទទួលបានលទ្ធផល ជា«កិច្ចព្រមព្រៀងអ្វីសោះ»ឡើយ ដោយសារលោកមិនបានគ្រោងដកចេញ នូវទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងឡើយ។ តែលោកបានបញ្ជាក់ថា ក្រុងព្យុងយ៉ាង នឹងមិនសាកល្បងគ្រាប់បែកនុយក្លែអ៊ែរទៀតទេ។ លោក ត្រាំ បានមានប្រសាសន៍ នៅក្រោយជំនួបពីរថ្ងៃ ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាមថា៖ «ពួកគេ (មេដឹកនាំកូរ៉េខាងជើង) គ្មានគម្រោងរំសាយអាវុធនុយក្លេអ៊ែរទេ (…) តែយើងក៏មិនអាចលើកលែង នូវទណ្ឌកម្មទាំងអស់នោះដែរ។» មេដឹកនាំទាំងពីរបានចាកចេញ តាមក្បួររថយន្ដតែរៀងៗខ្លួន ...
  • អាថ៌កំបាំង​ដ៏​អស្ចារ្យ​មួយ នៅ​ពី​ក្រោយ​ការ​រក​ឃើញ​នាវា​ «ទីតានិច»

    តាមការពិត លោក «Robert Ballard» សាគរវិទូ ដែលបានរកឃើញ គំនរបាក់បែកក្រោមសមុទ្រ នៃនាវា ទីតានិច (Tatanic) ក្នុងឆ្នាំ១៩៨៥ ជាភ្នាក់ងារសម្ងាត់មួយរូប ដែលបានបំពេញបេសកកម្ម ឲ្យកងទ័ពជើងទឹកអាមេរិក។ ក្នុងបរិបទនៃសង្គ្រាមត្រជាក់ ដ៏សន្ធោសន្ធៅ ការរកឃើញ​តួនាវាទេសចរណ៍​ដ៏ល្បី ដែលបានលិចចូល ក្នុងមហាសាគរ កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩១២ គឺជាផ្នែកមួយ នៃបេសកកម្មរុករកដ៏សំខាន់ ដើម្បីអនុញ្ញាតឲ្យកងទ័ពអាមេរិក អាចរកឃើញនាវាមុជទឹក ចំនួនពីរគ្រឿងផ្សេងទៀត ដែលបានបាត់ខ្លួន ក្នុងទសវត្សន៍ឆ្នាំ៦០។ ក្នុងនាមលោកជាអ្នកជំនាញ ខាងមហាសាគរ លោក «Robert Ballard» តែងសុបិន្តថា ...