ដំណឹងអាស៊ី-ប៉ាស៊ីភិក

ក្រុងព្យុយ៉ាង​បាញ់​«កាំជ្រួច​២ដើម មិនស្គាល់​អត្តសញ្ញាណ»

ប្រទេសកូរ៉េខាងជើង បានបាញ់«កាំជ្រួច​២ដើម» នៅព្រឹកថ្ងៃចន្ទនេះ ទី២ ខែមិនានេះ។ តែកាំជ្រួចទាំងពីរ មិនត្រូវបានគេស្គាល់ ថាមានប្រភេទអ្វី ឲ្យច្បាស់លាស់ទេ។ នេះ បើតាមការអះអាងរបស់កងទ័ពកូរ៉េខាងត្បូង កាលពីមុននេះបន្តិច។

ការបាញ់អាវុធធុនធ្ងន់ខាងលើ ធ្វើឡើងប៉ុន្មានសប្តាហ៍ ក្រោយការប្រកាសរបស់ក្រុងព្យុងយ៉ាង កាលពីចុងខែធ្នូ ឆ្នាំ២០១៩ អំពីការបិតបញ្ចប់ នូវការផ្អាកការបាញ់សាកល្បង កាំជ្រួចរយៈឆ្ងាយរបស់ខ្លួន។

កងទ័ពកូរ៉េខាងត្បូង បានឱ្យដឹងទៀតថា កាំជ្រួចទាំងពីរដើម ត្រូវបានបាញ់ ចេញសំដៅទៅកាន់ តំបន់«Wonsan» នៃសមុទ្រខាងកើត របស់ឧបទ្វីបកូរ៉េ។ កងទ័ពកូរ៉េខាងត្បូង បានសរសេរ នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ខ្លួនថា៖

«កងទ័ព [កូរ៉េខាងត្បូង] កំពុងឃ្លាំមើលយ៉ាងដិតដល់ ទៅលើការបាញ់ជាយថាហេតុ ណាដ៏ដោយ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីការឆ្លើយតប៕»



លំអិតបន្ថែមទៀត

ដំណឹង

គីម ជុង-អ៊ុន បញ្ជាឲ្យចាប់​និងប្រគល់​សត្វឆ្កែ ដើម្បី​ធ្វើ​ទទួលទាន

ចាប់ពីខែកក្កដាមុនមក ការមានសត្វចិញ្ចឹម នៅក្នុងគេហដ្ឋាន ជាទង្វើខុសច្បាប់។ សត្វទាំងនោះ នឹងត្រូវបញ្ជូន ទៅកាន់សួនសត្វរបស់រដ្ឋ ឬត្រូវយកទៅលក់ ដើម្បីធ្វើទទួលទាន នៅតាមភោជនីយដ្ឋាននានា នៅក្នុងប្រទេសកូរ៉េខាងជើង។ សម្រាប់មេដឹកនាំផ្ដាច់ការ នៃរបបកុម្មុយនីស្ដិ៍កូរ៉េ ...
វិភាគ អត្ថាធិប្បាយ

តើមានអ្វី​នៅពីក្រោយ ពាក្យចចាមអារាម​ដែលថា គីម ជុងអ៊ុន ស្លាប់ ?

តើពាក្យចចាមអារាម ដែលអះអាង ម្ដងហើយម្ដងទៀត ថាមេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុងអ៊ុន «ស្លាប់»នោះ អាចជឿជាក់បានដល់កម្រិតណា? បើវាមិនពិត ថាតើហេតុអ្វីក៏មេដឹកនាំរូបនេះ មិនបង្ហាញខ្លួនជាសាធារណៈ ដើម្បីរំងាប់ពាក្យចចាមអារាមនេះភ្លាមទៅ? ...
ដំណឹង

សុខភាព គីម ជុងអ៊ុន កំពុង​ឆ្លង​គ្រោះធំ?

មន្ទិលសង្ស័យ កំពុងកើតមាន នៅក្នុងឧបទ្វីបកូរ៉េ។ លោក គីម ជុងអ៊ុន (Kim Jong-Un) មេដឹកនាំកូរ៉េខាងជើង បានអវត្តមាន នៅក្នុងទិវាបុណ្យជាតិ​ដ៏ធំ កាលពីថ្ងៃទី១៥ ខែមេសា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.