ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងចូលរួមជំនួបកំពូល រវាងអង្គការ«NATO»និងសហភាពអ៊ឺរ៉ុប«EU» ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៤ ខែមីនាខាងមុខ ក្នុងរាជធានីព្រុចសែល ប្រទេសប៊ែលហ្សិក ដើម្បីបញ្ជាក់ជាថ្មីទៀត អំពី«ការប្ដេជ្ញាចិត្ត ដោយមិនរាថយ» ពីសំណាក់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើតាមការអះអាង របស់អ្នកនាំពាក្យសេតវិមាន អ្នកស្រី «Jen Psaki» នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។

ជំនួបកំពូលនោះ ត្រូវបានកោះធ្វើជាលក្ខណៈបន្ទាន់ ដោយអគ្គលេខាធិការរបស់អង្គការ «NATO» លោក «Jens Stoltenberg» នៅក្នុងបរិបទនៃសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ពីសំណាក់កងទ័ពរ៉ុស្ស៊ី ដែលបានធ្វើចូលមកដល់ថ្ងៃទី២១ ហើយ មកទល់នឹងថ្ងៃពុធនេះ។

សម្រាប់លោកអគ្គលេខាធិការ បានឲ្យដឹងទៀតថា ជំនួបរវាងមេដឹកនាំ មកពីបណ្ដាប្រទេសជាសមាជិកអង្គការ«NATO» និងសហភាពអ៊ឺរ៉ុប នឹង«បញ្ជាក់ឲ្យច្បាស់» អំពី​«ការគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រទេសអ៊ុយក្រែន» និងដើម្បីស្វែងរកដំណោះស្រាយ ជុំវិញ«ការពង្រឹងកម្លាំងនុយក្លេអ៊ែរ និងប្រព័ន្ធការពារសន្តិសុខ​របស់អង្គការ “NATO” ដើម្បីប្រឈមនឹងសភាពការណ៍ថ្មីៗ»។

អ្នកស្រី «Jen Psaki»  បានបន្ថែមថា ក្នុងថ្ងៃទី២៤ ខែមីនាដដែលនោះ ប្រធានាធិបតីអាមេរិកគ្រោងចូលរួម​ក្នុងកិច្ចប្រជុំរវាងប្រមុខរដ្ឋ និងរដ្ឋាភិបាល នៃសហភាពអ៊ឺរ៉ុប ដែលនឹងធ្វើឡើង មានគោលបំណងដើម្បីកិច្ចប្រឹងប្រែង ក្នុងការដាក់ទណ្ឌកម្មទៅលើសេដ្ឋកិច្ច របស់ប្រទេសរ៉ុស្ស៊ី ក៏ដូចជាផ្ដល់នូវជំនួយមនុស្សធម៌ ទៅដល់ជនរងរងគ្រោះ ដោយសារសង្គ្រាម៕



លំអិតបន្ថែមទៀត

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន៖ រ៉ុស្ស៊ី ផ្លោងគ្រាប់​សំដៅ​«អង់តែនទូរទស្សន៍»នៅគៀវ

មនុស្ស៥នាក់បានស្លាប់ និង៥នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការផ្លោងគ្រាប់ដោយកងទ័ពរ៉ុស្ស៊ី សំដៅកម្ទេច«អង់តែនទូរទស្សន៍» នៅរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន កាលពីប្រមាណជា​មួយម៉ោងមុននេះ។ នេះ បើតាមតុល្យភាពដំបូង ដែលផ្ដល់ដោយអាជ្ញាធរអ៊ុយក្រែន ទទួលបន្ទុកគ្រប់គ្រងភាពអាសន្ន។ ការវាយប្រហារនោះ ...
ដំណឹង

បោះឆ្នោត​ប្រធានាធិបតីអាមេរិក៖ ចិន អបអរជ័យជំនះ​របស់ បៃដិន

សម្រេចសម្រួលទៅ ប្រទេស«ចិន»ប្រជាមានិត បានសំដែងការអបអរ ចំពោះជ័យជំនះ​របស់លោក ចូ បៃដិន (Joe Biden) នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០។ នេះ បើតាមការប្រកាសឡើង របស់លោក ...
កំសាន្ដ

វ្លាឌីមៀ ពូទីន ចុះងូតទឹកកក ដែលមាន​សីតុណ្ហភាព -២០ដឺក្រេ

ចុះងូតទឹកកក ដែលមានសីតុណ្ហភាព -២០ដឺក្រេ តើអាចទៅរួចឬទេ? ក្នុងថ្ងៃអង្គារទី១៩ ខែមករានេះ លោក វ្លាឌីមៀ ពូទីន (Vladimir Poutine) ប្រធានាធិបតីនៃប្រទេសរ៉ុស្ស៊ី បានចុះងូតទឹកកក ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.