ដំណឹងអាស៊ី-ប៉ាស៊ីភិក

រដ្ឋសភា​ហុងកុង ​ត្រូវ​អាជ្ញាធរ​គ្រប់គ្រង​បានវិញ ក្នុងយប់​ថ្ងៃចន្ទ​នេះ

នគរបាលប្រឆាំងកុបកម្ម បានដណ្ដើមគ្រប់គ្រង រដ្ឋសភា​ហុងកុង បានមកវិញ ក្នុងយប់ថ្ងៃចន្ទ ចូលមកថ្ងៃអង្គារនេះ បន្ទាប់ពីស្ថាប័ននីតិបញត្តិមួយនេះ បានធ្លាក់ក្រោមការកាន់កាប់ របស់ក្រុមបាតុករអស់រយៈពេល ជាច្រើនម៉ោងរួច។

រូបភាពតាមកញ្ចក់ទូរទស្សន៍ បានឲ្យឃើញថា ក្រុមកងកម្លាំងអាជ្ញាធរ បានបាញ់គ្រាប់ឧស្ម័នបង្ហូរទឹកភ្នែក ចូលក្នុងចំណោមពួកអ្នកតវ៉ា ដែលក្រោយមក ត្រូវបង្ខំចិត្តនាំគ្នារត់ចេញ ពីក្នុងអគាររដ្ឋសភា។

ក្រុមនគរបាល់ ដែលមានពាក់របាំងមុខ​ដើម្បីដកដង្ហើម កាន់ដំបងឆក់ និងខែលការពារ បានបើកប្រតិបត្តិការដណ្ដើមយកអគារដ្ឋសភា មកកាន់កាប់វិញ ក្រោយពីនាយនគរបាលក្រុងហុងកុង បានថ្លែងព្រមានឲ្យក្រុមបាតុករ ត្រូវតែចាកចេញពីទីនោះ។ 

ទំព័រទ្វីសធើររបស់នគរបាលហុងកុង បានឲ្យដឹងថា៖

«អគាររដ្ឋសភា ត្រូវបានចូលទន្ទ្រាន និងវាយប្រហារដោយហិង្សា។ នគរបាលសូមថ្កោលទោស យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើនេះ (…) ហើយនឹងប្រើកម្លាំង ក្នុងករណីចាំបាច់។ ក្នុងពេលជាមួយគ្នា នគរបាលសូមអំពាវនាវឲ្យក្រុមបាតុករ ចាកចេញពីទីនោះភ្លាម។»

សម្រាប់រដ្ឋាភិបាលក្រុងហុងកុង ដែលមាននិន្នាការផ្អៀង ទៅលើរបបកុម្មុយនីស្ដិ៍ក្រុងប៉េកាំង បានបរិហារពី«អំពើហិង្សាដ៏ហួសពីការស្មាន» នៃការសម្រុកចូលទៅក្នុងអគាររដ្ឋសភា ពីសំណាក់ក្រុមបាតុករ។ រដ្ឋបាលដែលគ្រប់គ្រងកោះហុងកុង បានចាត់ទុកទង្វើនេះ ថា«មិនអាចទទួលយកបានឡើយ សម្រាប់សង្គមជាតិ»។

ក្នុងថ្ងៃចន្ទទី១ ខែកក្កដាម្សិលម៉ិញ ដែលត្រូវជាទិវាខួបលើកទី២២ នៃការភ្ជាប់ទឹកដីហុងកុង មកក្នុងប្រទេសចិនវិញនោះ ក្រុមបាតុករជាច្រើនពាន់នាក់ បាននាំគ្នាចុះដើរតាមដងផ្លូវសារជាថ្មី ដើម្បីទាមទារនូវសំណូមពរមួយចំនួន ជាពិសេស ការទម្លាក់ចោលទាំងស្រុង សេចក្ដីព្រាងច្បាប់មួយ ដែលអនុញ្ញាតឲ្យធ្វើបត្យាប័នអ្នកទោស ទៅឲ្យអាជ្ញាធរ​ចិន​កុម្មុយនីស្ដិ៍។

សេចក្ដីព្រាងច្បាប់នោះ ត្រូវបានរដ្ឋាភិបាលក្រុងហុងកុង ព្យួរទុកជាបណ្ដោះអាសន្ន ប៉ុន្តែត្រូវបានក្រុមបាតុករបន្តទាមទារថា ឲ្យទម្លាក់ចោលទាំងស្រុង និងជាស្ថាពរ។ ក្រុមបាតុករ ថែមទាំងទាមទារ ឲ្យមេដឹកនាំរដ្ឋាភិបាលក្រុង គឺអ្នកស្រី «Carrie Lam» លាលែងចេញពីតំណែង និងទម្លាក់ចោលរាល់បណ្ដឹង ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយ ដែលប្ដឹងប្រឆាំងបណ្ដាអ្នកតវ៉ានោះផង។

កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅ ការតវ៉ាបានផ្ទុះឡើង និងមានសភាពខ្លាំងក្លាណាស់ រហូតមានមនុស្សចូលរួម ប្រមាណជា២លាននាក់។ ចំនួនបាតុករដ៏សម្បើម ជាតួលេខមិនធ្លាប់កើតមាន សម្រាប់ការតវ៉ាទាំងឡាយ ពីមុនមក នៅក្រុងហុងកុង ដែលមានចំនួនប្រជាជនសរុប ប្រមាណជា៧លាននាក់៕ 



លំអិតបន្ថែមទៀត

ដំណឹង

ហុងកុង សម្រេចផ្អាក​គម្រោងច្បាប់​ធ្វើបត្យាប័ន​ដ៏ចម្រូងចម្រាស់

ទីបំផុតនៅថ្ងៃសៅរ៍នេះ រដ្ឋាភិបាលក្រុង ហុងកុង បានធ្វើតាមការទាមទារ របស់ពលរដ្ឋ​ហុងកុង ដោយបានសម្រេចព្យួរគម្រោងច្បាប់ ដ៏ចម្រូងចម្រាស់ ដែលអនុញ្ញាតឲ្យធ្វើបត្យាប័នអ្នកទោស ទៅឲ្យអាជ្ញាធរចិនកុម្មុយនីស្ដិ៍។ កាលពីមុននេះបន្តិច អ្នកស្រី «Carrie Lam» ...
កម្ពុជា

Covid-19 ៖ ហ៊ុន សែន ប្ដូរជំហរ​«ឈប់ចាក់​វ៉ាក់សាំងចិន»​ហើយ

បើប្ដូរជំហរម្ដងហើយ រឿងអីមិនអាចប្ដូរជំហរម្ដងទៀត? នេះ ជាអ្វីដែលលោក ហ៊ុន សែន បានប្រកាសថាលោក «ឈប់ចាក់​វ៉ាក់សាំងចិន» ដែលលោកអះអាងថា នឹងត្រូវបញ្ជូន​មកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ។ នាយករដ្ឋមន្ត្រីកម្ពុជាលោក ...
ជីវិតប្រចាំថ្ងៃ

រងការពង្រត់តាំងពីនៅតូច ទើប​ជួបជុំ​ ជាមួយ​ឪពុកម្ដាយ​វិញ​ នៅ​៣២ឆ្នាំ​ក្រោយ

បុរសជនជាតិចិនម្នាក់ ទើប​ជួបជុំ​ ជាមួយឪពុកម្ដាយបង្កើតខ្លួនវិញ នៅថ្ងៃនេះ បន្ទាប់ពីបានបែក ពីអ្នកមានគុណ ដោយការចាប់ពង្រត់មួយ តាំងពី៣២ឆ្នាំមុន។ ការជួបជុំ ឪម៉ែ-កូន វិញនេះ ធ្វើឡើងដោយសារ របាយការណ៍មួយរបស់​អាជ្ញាធរ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.