ជីវិតប្រចាំថ្ងៃវប្បធម៌ និងជីវិត

រងការពង្រត់តាំងពីនៅតូច ទើប​ជួបជុំ​ ជាមួយ​ឪពុកម្ដាយ​វិញ​ នៅ​៣២ឆ្នាំ​ក្រោយ

បុរសជនជាតិចិនម្នាក់ ទើប​ជួបជុំ​ ជាមួយឪពុកម្ដាយបង្កើតខ្លួនវិញ នៅថ្ងៃនេះ បន្ទាប់ពីបានបែក ពីអ្នកមានគុណ ដោយការចាប់ពង្រត់មួយ តាំងពី៣២ឆ្នាំមុន។ ការជួបជុំ ឪម៉ែ-កូន វិញនេះ ធ្វើឡើងដោយសារ របាយការណ៍មួយរបស់​អាជ្ញាធរ និង​ដោយសារ កម្មវិធី​កែប្រែមុខ និងកម្មវិធី​ស្គាល់មុខ​មនុស្ស នៅក្នុង​កំព្យូទ័រ។

សេចក្ដីប្រកាសព័ត៌មាន របស់ការិយាល័យ​សន្តិសុខ​សាធារណៈចិន បានឲ្យដឹងថា បុរស «Mao Yin» ដែលថ្ងៃនេះ មានអាយុ៣៤ឆ្នាំ ត្រូវបានចាប់ពង្រត់ កាលពីឆ្នាំ១៩៨៨ នៅ​ខាង​មុខ​សណ្ឋាគារមួយ នៃក្រុង ស៊ីអាន (Xi’an – ភាគកណ្ដាលចិន)។

កាលនោះ កុមារតូច «Mao Yin» ដែលមានអាយុ២ឆ្នាំ ត្រូវបានជនចាប់ពង្រត់ យកទៅលក់ ឲ្យគូស្វាមីភរិយាមួយ ដែលរស់នៅក្នុងខេត្ត ស៊ីឈ័ន (Sichuan) ស្ថិតនៅភាគនារតី នៃប្រទេស។ ប្ដីប្រពន្ធទាំងពីរនាក់នោះ បានចិញ្ចឹមបីបាច់ «Mao Yin» ដូចជាកូនបង្កើតរបស់ខ្លួន។

ប៉ុន្តែឈាមតែមួយ បានបណ្ដាលឲ្យ ឪម៉ែ-កូនបង្កើតទាំងបីនាក់ បានជួបគ្នាវិញ កាលពី​ថ្ងៃចន្ទ កន្លងមក។

អ្នកស្រី «Li Jingzhi» ជាម្ដាយបង្កើត បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋ «CCTV» ថា បន្ទាប់ពី​បានបាត់កូន នៅពេលនោះ អ្នកស្រីបានលាឈប់ ពីការងារ ហើយបានដើរ​ចែកខិត្តប័ណ ស្វែងរកកូន ប្រមាណាជា១សែនខិត្តប័ណ តែគ្មានបានលទ្ធផលអ្វីឡើយ។

ទូរទស្សន៍រដ្ឋចិន បានរៀបរាប់ថា អាជ្ញាធរបាន​បើក​សំនុំរឿង​នេះ​ឡើងវិញ បន្ទាប់ពី​បាន​ទទួលរបាយការណ៍មួយ ដែលអះអាងថា បុរសម្នាក់នៅក្នុងខេត្ត ស៊ីឈ័ន ទំនងជា​បានទិញ​ក្មេងម្នាក់ ពីក្រុង ស៊ីអាន តាំងពីទសវត្សរ៍ឆ្នាំ៨០។

បន្ទាប់មក នគរបាលបានប្រើកម្មវិធីកំព្យូទ័រ ដើម្បីធ្វើឲ្យមុខ ក្លាយជាចាស់ ទៅលើរូបថតរបស់កុមារ «Mao Yin» ដែលថតតាំងពីនៅតូច មុននឹងយករូបថតប្រែមុខនោះ ទៅប្រៀបធៀប នឹងរូបថតអត្តសញ្ញាប័ណ្ណ របស់ពលរដ្ឋទាំងឡាយ ដែលត្រូវបានរក្សាទុក ក្នុងទិន្នន័យជាតិ។

ដោយហេតុដូច្នេះហើយ ទើបនៅទីបំផុត អាជ្ញាធរបានរកឃើញ បុរស «Mao Yin» ដែលជា​ម្ចាស់ហាងមួយ ក្នុងខេត្តស៊ីឈ័ន។ ការធ្វើតេស្ដិ៍ «ADN» បានបញ្ជាក់​បន្ថែមទៀត ថាលោក «Mao Yin» គឺជាកុមារ ដែលត្រូវបានចាប់ពង្រត់នោះ។

ទើប​ជួបជុំ​ និងមិនចង់បែកវិញ…

«Mao Yin» បានថ្លែងថា លោកបានធំដឹងក្ដី ដោយមិនបានដឹងឡើយថា លោកត្រូវបានចាប់ពង្រត់ តាំងពីតូចក្រូចឆ្មារ និងមិនដែលសង្ស័យ សូម្បីបន្តិច អំពីឪពុកម្ដាយ«បង្កើត»របស់លោក។ លោកបន្តថា លោកគ្រោងនឹងរើផ្ទះ មករស់នៅជាមួយឪពុកម្ដាយ ក្នុងក្រុង ស៊ីអាន វិញ។

អ្នកស្រី «Li Jingzhi» ជាម្ដាយ ដែលចាប់ដៃកូនខ្លួនមិនលែង បានអះអាងថា៖

«ខ្ញុំលែងចង់ឲ្យវា ចាកចេញពីយើង ទៀតហើយ។ ខ្ញុំនឹងមិនទុកឲ្យវា ចាកចេញ​ពីយើង​ទៀតទេ។»

ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ចិន «Xinhua» បានរាយការណ៍បន្ថែមថា ក្នុងរយៈពេល មួយទសវត្សរ៍ ចុងក្រោយនេះ នគរបាលចិន បានជួយឲ្យកុមារចិន ច្រើនជាង ៦៣០០នាក់ បានវិលត្រឡប់ មកជួបជុំឪពុកម្ដាយបង្កើតរបស់ខ្លួនវិញ ដោយការធ្វើតេស្ដិ៍ «ADN»។

យុទ្ធនាការចាប់ពង្រត់ក្មេង បានផ្ទុះឡើង យ៉ាងខ្លាំងក្លា ក្នុងទសវត្សន៍ឆ្នាំ ៨០ នៅខណៈ​នយោបាយ​ «កូនមួយ» របស់ប្រទេសកុម្មយនីស្ដិ៍ ត្រូវបានអនុវត្តន៍ គួបផ្សំនឹង​ប្រពៃណីចិន​​មួយទៀត គឺស្រឡាញ់កូនប្រុស ជាងកូនស្រី៕



លំអិតបន្ថែមទៀត

ដំណឹង

កងទ័ព​ចិន​និង​សព្វាវុធ ត្រូវបាន​ឃើញ​ចល័ត​មក​ជាប់«ព្រំដែន»​ហុងកុង

កងកម្លាំងអាវុធហត្ថ របស់ប្រទេសចិន ត្រូវបានចល័ត ឲ្យមកឈរជើង និងហ្វឹកហាត់ នៅក្នុងកីឡដ្ឋានមួយ នៃក្រុង «Shenzhen» ដែលនៅជាប់ជាមួយ«ព្រំដែន»​ក្រុងហុងកុង។ នេះ បើតាមការសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ...
ដំណឹង

មហាសេដ្ឋី«Jack Ma»បាត់ខ្លួន បន្ទាប់ពីត្រូវ​អាជ្ញាធរចិនកោះហៅ

មហាសេដ្ឋីចិន​ លោក ជេក ម៉ា (Jack Ma) បានបាត់ដំណឹងសូន្យឈឹង តាំងពីចុងខែតុលាកន្លងទៅ បន្ទាប់ពីលោកត្រូវបាន​អាជ្ញាធរចិនកោះហៅ ភ្លាមៗក្រោយការថ្លែងសុន្ទរកថាមួយ របស់លោក ដែលរិះគន់ទៅដល់របបក្រុងប៉េកាំង។ សារព័ត៌មានអង់គ្លេស ...
កំសាន្ដ

តារាស៊ិចស៊ី «Emily Ratajkowski» បង្ហាញពី​កូនប្រុស​ដំបូង​របស់នាង

ក្នុងពេលកន្លងមក តារាស៊ិចស៊ី ជំនាញខាងបង្ហាញម៉ូដ និងសំដែងដ៏ល្បី នាង«Emily Ratajkowski» គ្រាន់តែ​បានប្រាប់​ប្រិយមិត្​តរបស់នាង ថានាងមានផ្ទៃពោះប៉ុណ្ណោះ និងមិនបាលបញ្ជាក់ថា កូនក្នុងផ្ទៃរបស់នាង ជាកូនប្រុស​ឬស្រី ហើយថា ផ្ទៃពោះនឹងត្រូវ«គ្រប់ខែ» ...

យល់ស៊ីជម្រៅផ្នែក ជីវិតប្រចាំថ្ងៃ

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២០-២០២១

តារាង«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២០-២០២១ សម្រាប់ ...
ជីវិតប្រចាំថ្ងៃ

បារាំង៖ ថ្ងៃបុណ្យ​ដែល​ត្រូវ​ឈប់​សម្រាក ប្រតិទិន​ឆ្នាំ២០២០

ក្នុងប្រទេសបារាំង ថ្ងៃបុណ្យ​ដែល​ត្រូវ​ឈប់​សម្រាក មាន១១ថ្ងៃ ស្របតាមច្បាប់ការងារ ជាធរមាន របស់ប្រទេសនេះ។ ពីចំណោមនោះ ថ្ងៃបុណ្យចំនួន៥ គឺជាទិវាបុណ្យជាតិ-អន្តរជាតិ សម្រាប់ឧទ្ទិស​ឲ្យការរំលឹក​ឡើងវិញ នៃប្រវត្តិនានា ដែលជាការតស៊ូ ដើម្បីសេរីភាព ...

Comments are closed.