ជីវិតប្រចាំថ្ងៃវប្បធម៌ និងជីវិត

បារាំង៖ ថ្ងៃបុណ្យ​ដែល​ត្រូវ​ឈប់​សម្រាក ប្រតិទិន​ឆ្នាំ២០២០

ក្នុងប្រទេសបារាំង ថ្ងៃបុណ្យ​ដែល​ត្រូវ​ឈប់​សម្រាក មាន១១ថ្ងៃ ស្របតាមច្បាប់ការងារ ជាធរមាន របស់ប្រទេសនេះ។ ពីចំណោមនោះ ថ្ងៃបុណ្យចំនួន៥ គឺជាទិវាបុណ្យជាតិ-អន្តរជាតិ សម្រាប់ឧទ្ទិស​ឲ្យការរំលឹក​ឡើងវិញ នៃប្រវត្តិនានា ដែលជាការតស៊ូ ដើម្បីសេរីភាព ឬបុព្វហេតុរួម ខណៈថ្ងៃបុណ្យចំនួន៦ទៀត គឺជាទិវាបុណ្យរបស់សាសនាគ្រឹស្ទិ៍។

ថ្ងៃបុណ្យសម្រាកទាំងនេះ មានន័យស្មើនឹងឲ្យស្ថាប័នរដ្ឋ និងឯកជនទាំងឡាយ បិទទ្វារឈប់សម្រាក។ ផ្ទុយទៅវិញ មានតែថ្ងៃបុណ្យការងារ ទី១ ខែឧសភា ប៉ុណ្ណោះ ដែលច្បាប់តម្រូវ​ឲ្យនយោជក ត្រូវផ្ដល់ប្រាក់កម្រៃទ្វេដង ទៅឲ្យបុគ្គលិករបស់ខ្លួន បើស្ថាប័ន-សហគ្រាសនោះ ចាំបាច់ត្រូវបើកទ្វាធ្វើការ (ដូចជាមន្ទីរពេទ្យ នគរបាលសង្គ្រោះ សហគ្រាសដឹកជញ្ជូនសាធារណៈ សណ្ឋាគារ ភោជនីយដ្ឋាន…)។

យ៉ាងណា នៅក្នុងតំបន់ខ្លះ នៅក្នុងប្រទេស និងនៅលើទឹកដី ឯនាយសមុទ្រ ថ្ងៃបុណ្យ​ដែល​ត្រូវ​ឈប់​សម្រាក អាចមានចំនួនច្រើនជាងនេះ។ ហើយការផ្ដល់កម្រៃបន្ថែម សម្រាប់បុគ្គលិក ដែលធ្វើការ​ថ្ងៃបុណ្យឈប់សម្រាក​ផ្សេងទៀត (ក្រៅពីថ្ងៃទី១ ខែឧសភា) ត្រូវអនុលោម​តាមលក្ខន្តិកៈ នៃក្របខណ្ឌការងារ ក្នុងវិស័យ​ដែលទាក់ទង។

ខាងក្រោមនេះ ជាថ្ងៃបុណ្យ​ដែល​ត្រូវ​ឈប់​សម្រាក ទាំង១១៖

– ថ្ងៃពុធ ទី០១ ខែមករា៖ ថ្ងៃចូលឆ្នាំថ្មី ឆ្នាំសាកល
– ថ្ងៃចន្ទ ទី១៣ ខែមេសា៖ ថ្ងៃបុណ្យសាសនាគ្រឹស្ទិ៍ «Pâques (Easter)»
– ថ្ងៃសុក្រ ទី០១ ខែឧសភា៖ ថ្ងៃបុណ្យការងារ ឬទិវាពលកម្មអន្តរជាតិ
– ថ្ងៃសុក្រ ទី៨ ខែឧសភា៖ ទិវាជ័យជំនះ នៃកងទ័ពសម្ព័ន្ធមិត្ត ឆ្នាំ១៩៤៥ នៃសង្គ្រាមលោកលើកទី២
– ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែឧសភា៖ ថ្ងៃបុណ្យសាសនាគ្រឹស្ទិ៍ «Ascension»
– ថ្ងៃចន្ទ ទី១ ខែមិថុនា៖ ថ្ងៃបុណ្យសាសនាគ្រឹស្ទិ៍ «Pentecôte»
– ថ្ងៃអង្គារ ទី១៤ ខែកក្កដា៖ ថ្ងៃបុណ្យជាតិដើម្បីសេរីភាព
– ថ្ងៃសៅរ៍ ទី១៥ ខែសីហា៖ ថ្ងៃបុណ្យសាសនាគ្រឹស្ទិ៍ «Assomption»
– ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា៖ ថ្ងៃបុណ្យសាសនាគ្រឹស្ទិ៍ «Toussaint»
– ថ្ងៃពុធ ទី១១ ខែវិច្ឆិកា៖ ថ្ងៃបុណ្យផ្អាកសង្គ្រាម​លោក លើកទី១ ឆ្នាំ១៩១៨ (កិច្ចព្រមព្រៀង​ឈប់បាញ់ ក្រោយពី​អាល្លឺម៉ង់ ទទួលស្គាល់​ជ័យជំនះ របស់​កងទ័ព​សម្ព័ន្ធមិត្ត)
– ថ្ងៃសុក្រ ទី២៥ ខែធ្នូ៖ ថ្ងៃបុណ្យសាសនាគ្រឹស្ទិ៍ «Noël (Christmas)»៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ បារាំងបន្ត​«បម្រាមបិទប្រទេស»​​ក្នុងរលកទី២

បម្រាមបិទប្រទេស មិនមានការផ្លាស់ប្ដូរទេ បន្ទាប់ពីចំណាត់ការនេះ ( បម្រាមបិទប្រទេស ) ត្រូវបានដាក់ជាថ្មី កាលពីចុងខែតុលា ដើម្បីទប់ស្កាត់រលកទីពី នៃការរាតត្បាតជំងឺ «Covid-19»។ នេះ ជាការអះអាងឡើង ...
លោក សាម៉ុយអែល ប៉ាទី (Samuel Paty) សាស្ត្រាចារ្យបារាំងដែលរងការធ្វើឃាត ដោយភេរវជន កាលពីថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២០។ (រូបថតសាលាក្រុង Conflans)
ដំណឹង

បារាំង៖ សាស្ត្រាចារ្យ​ដែលរង​ការធ្វើឃាត ទទួលបាន​មេដាយកិត្តិយសជាតិ

លោក «Samuel Paty» សាស្ត្រាចារ្យ​ភូមិសាស្ត្រ-ប្រវត្តិវិទ្យា ដែលរងការធ្វើឃាត​ដោយ​«កាត់ក» ពីសំណាងភេរវជន កាលពីថ្ងៃសុក្រសប្ដាហ៍មុន ទទួលបាន​មេដាយកិត្តិយសជាតិ ជុំវិញភាពក្លាហាន ក្នុងការបំពេញភារកិច្ច ជាគ្រូបង្រៀន​របស់លោក កាលពីពេលលោក​នៅមានជីវិត។ បើទោះជាលោក ...
កម្ពុជា

សម រង្ស៊ី៖ ទង្វើ ហ៊ុន សែន ដែលមិនឲ្យ​ពលរដ្ឋ​វិលចូល​ស្រុក រំលោភ​រដ្ឋធម្មនុញ្ញ

មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានប្រតិកម្មតបនឹងការបដិសេធ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលហាមពលរដ្ឋខ្មែរ ប្រមាណជា១៥០នាក់ មិនឲ្យវិលពីប្រទេសម៉ាឡេស៊ី ត្រឡប់ចូលកម្ពុជានោះ គឺទង្វើរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។ ...

យល់ស៊ីជម្រៅផ្នែក ជីវិតប្រចាំថ្ងៃ

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២០-២០២១

តារាង«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២០-២០២១ សម្រាប់ ...
ជីវិតប្រចាំថ្ងៃ

រងការពង្រត់តាំងពីនៅតូច ទើប​ជួបជុំ​ ជាមួយ​ឪពុកម្ដាយ​វិញ​ នៅ​៣២ឆ្នាំ​ក្រោយ

បុរសជនជាតិចិនម្នាក់ ទើប​ជួបជុំ​ ជាមួយឪពុកម្ដាយបង្កើតខ្លួនវិញ នៅថ្ងៃនេះ បន្ទាប់ពីបានបែក ពីអ្នកមានគុណ ដោយការចាប់ពង្រត់មួយ តាំងពី៣២ឆ្នាំមុន។ ការជួបជុំ ឪម៉ែ-កូន វិញនេះ ធ្វើឡើងដោយសារ របាយការណ៍មួយរបស់​អាជ្ញាធរ ...

Comments are closed.