• កំពង់ស្ពឺ៖ កម្មការិនី​៥នាក់​ដាច់ដៃ​ម្ខាង ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់

    កម្មការិនី៨នាក់រងរបួសធ្ងន់ធ្ងរ ក្នុងនោះ៥នាក់ បានដាច់ដៃម្ខាងរបស់ពួកគេ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់ ដែលបានកើតឡើង រវាងរថយន្ដពីរគ្រឿង បើកកៀរគ្នា កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ  ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ កម្មការិនី៤នាក់ទៀត បានរងរបួសស្រាល។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជាង ៦ព្រឹក លើ​ផ្លូវ​ជាតិ​លេ​ខ​ ៤៤​ ត្រង់ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៣៣-១៣៤​ ស្ថិតក្នុង​ភូមិ​ខ្នុរ​អំពិល​ ឃុំវាលពង់​ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ។ ប្រភពមន្ត្រីអាជ្ញាធរតំបន់ បានឲ្យដឹងថា រថយន្ដប្រភេទ​ «HYUNDAI​ Mighty»​ ពណ៌ខៀវ​ ដែលមានដឹកកម្មករចំនួន​ ៤៩នាក់ ​ក្នុងនោះ ស្រី​ ...
  • ហ៊ុន សែន គ្រោង​កាត់បន្ថយ ចំនួន​ថ្ងៃ​ឈប់សម្រាក នៅឆ្នាំក្រោយ

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនៅព្រឹកថ្ងៃពុធនេះ ថារដ្ឋាភិបាលលោក គ្រោង​កាត់បន្ថយ ចំនួន​ថ្ងៃ​ឈប់សម្រាក នៅឆ្នាំក្រោយ ដើម្បីអ្វីមួយដែលលោកហៅថា ជាការយកចិត្តសម្រាប់អ្នកវិនិយោគ (ឬម្ចាស់រោងចក្រ)។ ថ្លែងនៅចំពោះនិស្សិតបញ្ចប់ការសិក្សា ជាច្រើនរយនាក់ ក្នុងវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងទទួលស្គាល់ថា កម្ពុជាដែលជាប្រទេសក្រីក្រ មានថ្ងៃឈប់សម្រាកច្រើនហួស រហូតដល់ទៅ២៨ ឬ ៣០ថ្ងៃក្នុងមួយឆ្នាំ។ លោកនាយករដ្ឋមន្ត្រី បានស្រង់សំដីត្អូញត្អែរ របស់បណ្ដាថៅកែរោងចក្រ ឬអ្នកវិនិយោគ មកបញ្ជាក់ថា ថ្ងៃឈប់សម្រាករបស់កម្ពុជា ច្រើនហួសជាងប្រទេសអ្នកមានមួយចំនួន នៅក្នុងតំបន់ ដូចជាប្រទេសសិង្ហបូរីជាដើម ដែលមាន​ចំនួន​ថ្ងៃឈប់សម្រាក​ប្រចាំថ្ងៃ ត្រឹមតែ១១ថ្ងៃ។  ...
  • «ក្លាយ​ជាទាសករ ព្រោះ​ប្រាក់​បំណុល»

    បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងថ្លែងមិនដាច់ពីមាត់ ពីភាពប្រសើរឡើង នៃជីវភាពប្រជាជន នៅក្នុងប្រទេសកម្ពុជានោះ តែបណ្ដាជនខ្មែរជាច្រើន កំពុងស្ថិតក្នុងសភាពជំពាក់បំណុលវ័ណ្ឌក រហូតត្រូវបង្ខំចិត្ត បោះបង់ចោលស្រូវស្រែចំការ ហើយមកធ្វើការជាកម្មករ ដើម្បីដោះបំណុល ហើយ«ក្លាយ​ជាទាសករ» បើទោះជាខ្លួនមិនចង់ធ្វើ និងស្ថិតក្នុងស្ថានភាព ដែលពិបាកទ្រាំ យ៉ាងណាក៏ដោយ។ នេះ ជាអ្វីដែលសារព័ត៌មាន និងទូរទស្សន៍ជាច្រើន នៅទ្វីបអ៊ឺរ៉ុបខាងលិច បានចេញផ្សាយ ក្នុងថ្ងៃនេះ ដោយយកសក្ខីកម្ម នៃពលរដ្ឋទាំងនោះ ដែលត្រូវបង្ខំចិត្តធ្វើការ ក្នុងឡដុតឥដ្ឋ មកបញ្ជាក់ និងដាក់ជាចំណងជើង មានអត្ថន័យជាទូទៅថា៖ «ក្លាយ​ជាទាសករ ព្រោះប្រាក់បំណុល»។  ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានលើកយកមកបង្ហាញ ...
  • នាយករដ្ឋមន្ត្រី​ខ្មែរ​និយាយ​ពី​«ក្បួន​ចាក់ទឹក​ក្រៅ​ពាង»

    ពីខេត្តកណ្ដាល ក្នុងព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅចំពោះ កម្មករ-កម្មការិនីច្រើនពាន់នាក់ ពីក្បួនរួមរ័ក្សមួយ ដែលលោកហៅថា ជាពាក្យចាស់ ដែលមានឈ្មោះ «ក្បួនចាក់ទឹកក្រៅពាង»។ បុរសខ្លាំងកម្ពុជា បានរៀបរាប់ថា ដោយសារនយោបាយរបស់លោក ក្នុងការគាំពាមាតា ពេលមានផ្ទៃពោះនោះ កម្មការិនីដែលរៀបអាពាហ៍ពិពាហ៍រួចហើយ នឹងមិនទំនេរពោះយូរទេ ដោយលោកចង់មានន័យថា នឹងប្រាកដជាឆាប់មានផ្ទៃពោះ។ លោកបានមានប្រសាសន៍ថា៖ «ធម្មតាទេអាហ្នឹង ក៏មានអ្នកខ្លះ គេក៏ត្រូវការទំនេរ អ្នកខ្លះគេក៏មិនត្រូវការទំនេរដែរ។ ក៏ប៉ុន្តែសម្រាប់ពូវិញ ពូអត់មានមធ្យោបាយទេ កាលពីដើមនោះ។ ឥឡូវនេះ គេមានមធ្យោបាយ តែពូនៅតែអត់យល់ ហេតុអ្វី ...
  • មន្ត្រី១០៧នាក់ ឡើង​ជា​ទីប្រឹក្សា​ក្រសួង​ការងារ មាន​ឋានៈ​ពី​អគ្គនាយក​ដល់​អនុរដ្ឋលេខាធិការ

    មន្ត្រីចំនួន១០៧នាក់ ដែលគេស្គាល់ថា ភាគច្រើនជាមន្ត្រីសហជីព ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទូលស្នើព្រះមហាក្សត្រ ឲ្យតម្លើងតំណែងពួកគេ ឡើងជា «ឯកឧត្ដម លោកជំទាវ» ទីប្រឹក្សាក្រសួងការងារ និងបណ្ដុះបណ្ដាញវិជ្ជាជីវៈ ដែលមានឋានៈ ចាប់ពីអគ្គនាយក ដល់អនុលេខាធិការ។ នេះ បើតាមព្រះរាជ្យក្រឹត្យមួយ ដែលចុះព្រះហត្ថលេខា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ហើយទើបធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន កាលពីម្សិលម៉ិញ។ ពីក្នុងមន្ត្រីទាំង១០៧នាក់នោះ គេស្គាល់ជាងគេ គឺលោក ជួន មុំថុល ប្រធានសហព័ន្ធ សហជីពខ្មែរ ដែលមានឈ្មោះ នៅលើគេបំផុត។ ប៉ុន្តែគេធ្លាប់ដឹងរួចហើយថា ...
  • ហ៊ុន សែន ព្រមាន​ម្ចាស់​រោងចក្រ អំពី​ទង្វើ​ត្រូវ​និង​ខុស​ច្បាប់

    នៅចំពោះកម្មករ-កម្មការិនី ក្នុងស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ ក្នុងព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងព្រមានម្ចាស់រោងចក្រ ចំពោះការអនុញ្ញាត ឲ្យកម្មករ-នយោជិក ឈប់សម្រាក ក្នុងម៉ោងធ្វើការ និងការផ្ដល់ប្រាក់បៀវត្សន៍ ចាប់ពីឆ្នាំ២០១៩ខាងមុខតទៅ។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា បើឲ្យឈប់សម្រាក ១៥នាទី «ត្រូវច្បាប់» តែបើឲ្យឈប់សម្រាក ក្រោម ១៥នាទី «ខុសច្បាប់»។ ផ្ទុយទៅវិញ បើឲ្យឈប់សម្រាក លើសពី១៥នាទី «ត្រូវច្បាប់»។ ការថ្លែងព្រមានដោយប្រយោល ពីសំណាក់លោក ហ៊ុន ...