ដំណឹងសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីភិក

Fitch Solutions ថាវៀតណាម​ចំណេញ​ជាងគេ ពីវិបត្តិ​វាយនភណ្ឌ

ផ្ទុយពីប្រទេសបង់ក្លាដេស កម្ពុជា និងភូមា ប្រទេសកុម្មុយនីស្ដិ៍វៀតណាម នឹងទទួល​ផល​ចំណេញ ច្រើនជាងគេ ពីវិបត្តិ​វាយនភណ្ឌ ដែលប្រទេសទាំងនោះ កំពុងមាន​ក្នុង​ពេលនេះ។ នេះ បើតាម​ការអះអាង​របស់ «Fitch Solutions» ដែលជាសហគ្រាសឃ្លាំមើល និង​វាយតម្លៃមួយ របស់​សហរដ្ឋអាមេរិក។

សហគ្រាសខាងលើ បានអះអាងថា តម្លៃពលកម្ម ដែលបានកើនឡើង និងវិបត្តិជំងឺ​រាតត្បាត «Covid-19» នៅក្នុង​ប្រទេស​ចិន នឹងធ្វើឲ្យក្រុមហ៊ុន សហគ្រាស យីហោ​សម្លៀក​បំពាក់ នៅអាមេរិកនិងអ៊ឺរ៉ុប ដកខ្លួន​ចេញពីចិន ហើយដើរស្វែងរកទីតាំងផ្សេងទៀត នៅក្នុង​ទ្វីបអាស៊ី។

ហើយទីតាំងថ្មី ដែលក្រុមហ៊ុនម្ចាស់យីហោទាំងនោះជ្រើសរើស អាចជាប្រទេសវៀតណាម ដោយសារ​ហេតុផលជាច្រើន ដូចជា ប្រទសវៀតណាម មានពលរដ្ឋពេញកម្លាំង ដែល​សកម្ម រហូត​ដល់ទៅ ៧០ភាគរយ និងមានស្ថិរភាពនយោបាយ បើធៀបនឹង​ប្រទេស​ផ្សេងទៀត ក្នុង​តំបន់។

នៅក្នុងបញ្ជីសន្ទស្ស «ហនិភ័យ» របស់សហគ្រាស «Fitch Solutions» ទាក់ទងនឹង​បរិយាកាស​ពាណិជ្ជកម្ម និង​ដំណើរផលិតកម្ម បានវាយតម្លៃថា ប្រទេសវៀតណាម​ទទួល​បាន​ពិន្ទុ ៥២,៣ ដែលនៅពីលើប្រទេសបង់ក្លាដេស កម្ពុជា និងប្រទេសភូមា។ បញ្ជី​សន្ទស្សន៍​នោះ បាន​សេចក្ដីថា វៀតណាមមិនបង្កហនិភ័យខ្លាំង និងច្រើនណាស់ណាទេ បើធៀប​នឹង​​ប្រទេស ដែលមាន​ពិន្ទុតិចជាង។

របាយការណ៍របស់សហគ្រាសអាមេរិក មិនទាន់រាប់បញ្ចូលផងទេ អំពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី (EVFTA) ដែលប្រទេសកុម្មុយនីស្ដិ៍មួយនេះ បានចុះហត្ថលេខា ជាមួយ​សហភាពអ៊ឺរ៉ុប ដែលនឹងចូលជាធរមាន ក្នុងខែសីហាខាងមុខ៕



លំអិតបន្ថែមទៀត

កម្ពុជា

អង្គការ​ពលកម្ម​អន្តរជាតិ​ថាគ្រោះ​«រលំអគារ»​ចិន ពិតជា​អាច​បង្ការបាន

ហេតុការណ៍​នៃការ«រលំអគារ» សាងសង់ដោយសហគ្រាសចិន នៅខេត្តព្រះសីហនុ ដែលបណ្ដាលឲ្យស្លាប់ និងរបួសច្រើនសិបនាក់ ជាការរំលឹកមួយ អំពីហានិភ័យ ដែលកម្មករកម្ពុជា ត្រូវប្រឈមជារៀងរាល់ថ្ងៃ ហើយទាមទារឲ្យមានវិធានការបន្ទាន់។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់អង្គការពលកម្មអន្តរជាតិ ...
លោក វ៉ា គឹមហុង (រូបអង្គុយខាងឆ្វេង) ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា និងលោក ឡឺ ហ្វាវត្រឹង សមភាគីវៀតណាម បានចុះហត្ថលេខារួមគ្នា ក្រោមអធិបតីរបស់នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។ (រូបថតកាសែតវៀតណាម)។
កម្ពុជា

វ៉ា គឹមហុង បានចុះ​ហត្ថលេខា​«សម្ងាត់»​ទទួលផែនទី​ព្រំដែន​ពី​វៀតណាម?

ខណៈលោកសាស្ត្រាចារ្យ រ៉ុង ឈុន ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួន​ឃុំក្នុង​ពន្ធនាគារ ព្រោះ​បានចុះ​ទៅមើលបញ្ហា​នៅ​ព្រំដែននោះ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ នៅ​ច្រក​អន្តរជាតិ ម៉ុកបៃ (Moc Bai) ...
ដំណឹង

យីហោ​សម្លៀកបំពាក់​ធំៗ កំពុងត្រៀម​ដកខ្លួន ពីរោងចក្រ​នៅអាស៊ី?

យីហោ​សម្លៀកបំពាក់​ធំៗ ជាច្រើន​របស់​បស្ចឹមលោក កំពុងគ្រោងដកខ្លួន ឬផ្អាកការបញ្ជាទិញ ក្នុងរយៈពេលវែង ដែលបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ទៅដល់ការងារកម្មករ ជាពិសេសបណ្ដាកម្មករ ដែលជាសមាជិកសហជីព នៅក្នុងបណ្ដារោងចក្រនានា លើទឹកដីអាស៊ីអាគ្នេយ៍។ នេះ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.