កម្ពុជាដំណឹង

កំពង់ស្ពឺ៖ កម្មការិនី​៥នាក់​ដាច់ដៃ​ម្ខាង ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់

កម្មការិនី៨នាក់រងរបួសធ្ងន់ធ្ងរ ក្នុងនោះ៥នាក់ បានដាច់ដៃម្ខាងរបស់ពួកគេ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់ ដែលបានកើតឡើង រវាងរថយន្ដពីរគ្រឿង បើកកៀរគ្នា កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ  ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ កម្មការិនី៤នាក់ទៀត បានរងរបួសស្រាល។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជាង ៦ព្រឹក លើ​ផ្លូវ​ជាតិ​លេ​ខ​ ៤៤​ ត្រង់ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៣៣-១៣៤​ ស្ថិតក្នុង​ភូមិ​ខ្នុរ​អំពិល​ ឃុំវាលពង់​ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ។

ប្រភពមន្ត្រីអាជ្ញាធរតំបន់ បានឲ្យដឹងថា រថយន្ដប្រភេទ​ «HYUNDAI​ Mighty»​ ពណ៌ខៀវ​ ដែលមានដឹកកម្មករចំនួន​ ៤៩នាក់ ​ក្នុងនោះ ស្រី​ ៤៤នាក់​ បានបើកមកដល់ចំណុចកើតហេតុ ហើយបានប៉ះ ជាមួយរថយន្ដដឹកទំនិញ ប្រភេទ «HINO» ពណ៌សំបកឪឡឹក ដែលបេីកបរ​ក្នុងទិសដៅបញ្រ្ចាសគ្នា។

ក្រោយហេតុការណ៍នោះភ្លាមៗ អ្នកបេីកបររថយន្ដដឹកទំនិញ ​បានរត់គេច​ខ្លួន​បាត់ស្រមោល។

ប្រភពដដែលបានបញ្ជាក់ថា មូលហេតុដែលធ្វើក្រុមកម្មការិនី រងរបួសរហូតដាច់ដៃ ដោយហេតុថា ពួកគេបានដាក់ដៃទៅក្រៅទ្រុងរថយន្ដ នៅពេលធ្វើដំណើរនោះ។

អ្នករងរបួសមួយចំនួន ត្រូវបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ​ មួយចំនួន​ទៀត ត្រូវបានបញ្ជូន មកព្យាបា​ល​នៅមណ្ឌលសុខភាពវាលពង់។ ប៉ុន្តែដំណឹងចុងក្រោយ បានអះអាងថា អ្នករងរបួសខ្លាំងជាងគេ ត្រូវបានបញ្ជូនជាបន្ត មកព្យាបាលរហូតដល់មន្ទីរពេទ្យ ឯរាជធានីភ្នំពេញ៕



លំអិតបន្ថែមទៀត

វប្បធម៌ និងជីវិត

គុណតម្លៃ​នៃ​កន្លែង​ការងារ ដែល​ផ្តល់​នូវ​សុខុមាលភាព​ផ្លូវ​ចិត្ត​ល្អ

«គុណតម្លៃ​នៃ​កន្លែង​ការងារ» ៖ យើងទាំងអស់គ្នាដឹងថា ការងារគ្រប់ទម្រង់ទាំងអស់ មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើសុខុមាលភាពខាងផ្លូវចិត្ត និងអារម្មណ៍របស់យើង ដោយធ្វើឱ្យយើង បានល្អប្រសើរឬកាន់តែអាក្រក់ទៅ ៗ ជាពិសេសគុណភាព នៃសុខភាពផ្លូវចិត្ត ក្នុងបរិយាកាសការងារ។ ...
កម្ពុជា

ហ៊ុន សែន ព្រមាន​ម្ចាស់​រោងចក្រ អំពី​ទង្វើ​ត្រូវ​និង​ខុស​ច្បាប់

នៅចំពោះកម្មករ-កម្មការិនី ក្នុងស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ ក្នុងព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងព្រមានម្ចាស់រោងចក្រ ...
ទិដ្ឋភាពមួយ នៃទឹកជំនន់ដោយសារទឹកភ្លៀង នៅកណ្ដាលរាជធានី ភ្នំពេញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតសហការី)
នគរ ស្ថាបត្យកម្ម

ស្ដាប់អ្នកជំនាញនិយាយពី«ប្រព័ន្ធ​រំដោះ​ទឹកកខ្វក់ នៅក្នុងក្រុងធំ​មួយៗ»

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលរងផល​បះពាល់ បានសំដែងការធុញទ្រាន់ នៅ​ចំពោះ​បញ្ហាទឹកភ្លៀងជន់ទីក្រុង ដែលបានកើតឡើង សឹងជារៀងរាល់ ពេលភ្លៀងធ្លាក់ មក​ម្ដងៗ។ អ្នកជំនាញមួយរូប បានអះអាងឡើងថា ដើម្បី​ដោះស្រាយ​បញ្ហានេះបាន គេគម្បី​ធ្វើគម្រោង ប្រព័ន្ធ​រំដោះ​ទឹកកខ្វក់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.