Covid-19៖ ជាករណីស្លាប់ទី២ ក្នុងមណ្ឌល​ចត្តាឡីស័ក បន្ទាប់ពីករណីស្លាប់មួយមុន កាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅ។ ទាំងពីរករណី សុទ្ធតែត្រូវបាន​អាជ្ញាធរ​សុខាភិបាលកម្ពុជា អះអាងថា បណ្ដាលមកពីជំងឺ «ខ្យល់គ» ឬ«គាំងបេះដូង»។

ករណីទីពីរ បានកើតឡើង​នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ទៅលើបុរសម្នាក់ អាយុ៥២ឆ្នាំ ដែលរស់នៅក្នុងស្រុក អូរាំងឪ ខេត្តត្បូងឃ្មុំ និងដែលទទួលមរណភាព ក្នុងមណ្ឌលចត្តាឡីស័ក វិទ្យាល័យ«ត្បូងឃ្មុំ»។ នេះ បើតាមសេចក្ដីជូនដំណឹង របស់អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ក្នុងយប់ថ្ងៃដដែល។

អ្នកស្រី ឱ វ៉ាន់ឌីន បានបញ្ជាក់ថា បុរសវ័យកណ្ដាលមនុស្សរូបនេះ ជាពលករខ្មែរ ដែលបានវិលត្រឡប់​ពីប្រទេសថៃវិញ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ហើយត្រូវបន្តឱ្យធ្វើចត្តាឡីស័ក នៅខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ មក។ អ្នកស្រីថា សំណាករបស់​បុរសរងគ្រោះ ដែលត្រូវបានយកទៅពិនិត្យ បានទទួលលទ្ធផល«អវិជ្ជមាន»។

អ្នកនាំពាក្យបានឲ្យដឹងទៀតថា៖

«ការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យកោសល្យវិច្ច័យ គឺសាមីសពមានជំងឺចុកបេះដូង ហើយគាំងបេះដូងភ្លាមៗ ដែលធ្វើឲ្យដួលបោកក្បាល នឹងកន្ថោរបង្គន់ នៅវេលាម៉ោងប្រហែលជា៩ និង១០នាទីព្រឹក នៃថ្ងៃទី២ ខែមករា ឆ្នាំ២០២១។»

ចំពោះករណីទី១ ដែលបានកើតឡើង​ក្នុងខេត្តត្បូងឃ្មុំដដែល ជាករណីមរណភាព របស់យុវជនពេញកម្លាំងមួយរូប អាយុ២១ឆ្នាំ ដែលជា​ពលករ ធ្វើដំណើរតាមផ្លូវគោក ត្រឡប់ពី​ប្រទេស​ម៉ាឡេស៊ី ដោយ​ឆ្លងកាត់​តាមប្រទេសថៃ កាលពីថ្ងៃទិ១៥ ខែកក្កដា ឆ្នាំ២០២០ តាមច្រក​ប៉ោយប៉ែត។ យុវជនបានស្លាប់​ក្នុង​យប់ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ក្នុងមណ្ឌល​ចត្តាឡីស័ក អនុវិទ្យាល័យ​«ស្វាយឃ្លាំង»។

មិនខុសគ្នាពីករណីទី២ទេ ព្រោះអាជ្ញាធរសុខាភិបាលកម្ពុជា សុទ្ធតែបានអះអាងថា យុវជនខាងលើ បានធ្វើតេស្ដិ៍ចេញលទ្ធផល«អវិជ្ជមាន» និងថា មរណភាពរបស់យុវជន គឺបណ្ដាលមកពី«​ខ្យល់គរ» ព្រោះ​មានអាកា​រ​ត្រជាក់​រាងកាយ សន្លប់​បាត់ស្មារតី មុននឹង​ស្លាប់។

មកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ (Covid-19) សរុបចំនួន៣៨១នាក់ ក្នុងនោះអ្នកជាសះស្បើយ មានចំនួន៣៦២នាក់ និងអ្នកជំងឺ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ មានចំនួន១៩នាក់៕



លំអិតបន្ថែមទៀត

ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប អតីតរាជធានី នៃចក្រភពខ្មែរ។ (រូបថត ប៊ុន ណារុន)
កម្ពុជា

នៅរមណីយដ្ឋាន​អង្គរ អាជ្ញាធរ​អប្សរា​​បើក​«សារមន្ទីរ​ទាំង៣»​ឡើងវិញ

ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០​នេះតទៅ «សារមន្ទីរ​ទាំង៣»របស់អាជ្ញាធរជាតិអប្សរា នឹងបើកទ្វាឡើងវិញ ដើម្បីចូលទស្សនា ដោយមិនគិតថ្លៃ។ នេះ បើតាមសេចក្ដីជូនដំណឹង របស់ស្ថាប័នជាតិមួយនេះ ដែលចុះថ្ងៃខែ តាំងពីថ្ងៃព្រហស្បត្តិ៍ ទី២២ ...
កម្ពុជា

ថ្ងៃ៨មីនា៖ ហ៊ុន សែន លើកពី​«ស្ត្រី​និងការអភិវឌ្ឍ ​ក្នុងបរិការណ៍​កូវីដ-១៩»

តើមានអ្វីទាក់ទងគ្នា រវាងទិវាអន្តរជាតិស្ដីពីសិទ្ធិស្ត្រី ថ្ងៃ៨មីនា និងជំងឺរាតត្បាតកូវីដ-១៩ (Covid-19)? សម្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានភ្ជាប់ព្រឹត្តិការណ៍ទាំងពីរនេះ ទៅក្នុងប្រធានបទថ្មី​មួយ ដែលលោកដាក់​ឈ្មោះ​ឱ្យថា៖ «ស្ត្រី​និងការអភិវឌ្ឍ ក្នុងបរិការណ៍​កូវីដ-១៩»។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.