ក្រុម«អ្នកជំនាញ»​នៃ​អង្គកា​រ​សហ​ប្រជាជា​តិ​ ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស បា​ន​រិះ​គន់​ចំ​ពោះការ​ចាត់វិធា​នការ ឱ្យ​កម្មក​រកា​ស៊ីណូ ដែ​លបានធ្វើកូដ​កម្ម​នៅ​កម្ពុជា ​បន្តធ្វើ​ចត្តាឡីស័​ក ក្នុង​ក្រប​ខណ្ឌ​ការ​ពារ​ជំងឺ «Covid-19 (កូ​វីដ-១៩)» ដោយលើក​ឡើងថា ​អាជ្ញាធ​រមិន​ត្រូវ​ប្រើ​វិធា​នកា​រសុខ​ភាព​សាធា​រ​ណៈ ជា​សំ​អាងក្នុងការ​បង្រ្កាប​ លើស​កម្ម​ភាព​កូដកម្មស្របច្បាប់ ​និងដោ​យសន្តិ​វិ​ធី​នោះ​ទេ។

ក្រុម​អ្នក​ជំ​នាញ ដែលបញ្ចេញប្រតិកម្មខាងលើ តាមរយៈសេចក្ដីថ្លែងការណ៍របស់ពួកគេ ពីការិយាល័យ អ.ស.ប ក្នុងក្រុងហ្សឺណែវ (ប្រទេសស្វីស) មានចំនួន៥រូប រួមមាន​ លោក «Vitit Muntarbhorn» ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ស្តីពីស្ថាន​កា​រណ៍​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា, ​អ្នក​ស្រី «Irene Khan» ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ស្តី​ពី​ការ​លើក​កម្ពស់ ​និង​ការ​ការពា​រ​សិទ្ធិ​ក្នុង​ការ​មាន​ម​តិ ​និងបញ្ចេញ​ម​តិ, ​អ្នក​ស្រី «Mary Lawlor» ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ស្តី​ពីស្ថាន​ភាព​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស, ​​លោក​វេជ្ជបណ្ឌិត «Tlaleng-Mofokeng» ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ស្តី​ពី​សិទ្ធិ​ទ​ទួល​បាន​សេ​វា​សុខ​ភាព, ​និងលោក «Clément Nyaletsossi Voule» ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ស្តី​ពី​សិទ្ធិ​សេ​រី​ភាព​ខាង​ការ​ជួប​ប្រ​ជុំ ​និង​កា​រ​បង្កើត​សមា​គម។

​សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយ ក្នុងល្ងាច​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានស្រង់សម្ដីរបស់ក្រុមអ្នក​ជំនាញ មកសរសេរឡើងថា៖

«​យើង​ឃើញ​មាន​​ភា​ពមិន​ស៊ី​សង្វាក់​គ្នាជា​រួម ​និង​កង្វះ​តម្លា​ភា​ព ក្នុងវិធា​នការ ​គ្រប់គ្រង​ជំងឺកូ​វីដ-១៩ របស់​កម្ពុជា (…) ​ក្នុង​ក​រ​ណី​នេះ ​អាជ្ញាធរ​ហាក់​ដូចជា​ប្រឹង​ប្រែ​ង រា​រាំង​ស​កម្ម​ភាព​កា​រ​ងារ​​ដោយ​សន្តិ​វិ​ធី ​និង​ស្រប​ច្បាប់​ ដោ​យ​សំ​អាងលើ​វិធា​នការ​សុ​ខ​ភាព​សាធា​រ​ណៈ។ ​អាជ្ញាធ​រ​មិនគួរ​ប្រើ​ប្រាស់​វិ​ធាន​មួ​យ សម្រាប់​អ​នុ​វត្តជា​មួ​យ​ក្រុ​មកូដ​ករ​ ​និង​វិ​ធាន​មួយ​ទៀត សម្រាប់​សាធា​រ​ណៈ​ជន​ទូទៅ​នោះ​ទេ។»

​ក្រុម«អ្នកជំនាញ»ឯ​ក​រាជ្យទាំង៥រូប ដែល​ត្រូវបាន​តែង​តាំង ដោ​យ​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស បានសម្តែងការព្រួយបា​រម្ភថា ជាង​មួយសប្តាហ៍​បន្ទាប់ពីការ​បង្ខំ​ឱ្យធ្វើតេស្ត​ រ​ក​មេ​រោ​គ«Covid-19» ​ក្រុ​មកូដ​ករ​រាប់​រយ​នាក់ បានផ្ដល់​ព័ត៌​មានថា ​ខ្លួន​នៅមិន​ទាន់​ទ​ទួ​លបាន​លទ្ធ​ផ​លតេស្ត ឬ​ភាព​ច្បាស់​លាស់​អំពី​ពេលវេលា ដែល​ពួក​គេនឹង​ត្រូវបាន​អ​នុញ្ញាត​ ឱ្យបញ្ចប់​ចត្តាឡី​ស័ក​នោះ​ទេ។

​រដ្ឋបាល​រាជធា​នី​ភ្នំ​ពេញ​​បាន​ចេញ​សេ​ចក្ដី​ជូន​ដំ​ណឹង​ កាលពីព្រឹក​ថ្ងៃ​ដដែល (ថ្ងៃទី១៥ ​ខែ​កុម្ភៈ ឆ្នាំ២០២២) ​ណែ​នាំ​ក្រុ​មកូដ​ករ​ ឱ្យ​ផ្លាស់​ទៅធ្វើកូដ​កម្ម​ នៅ​ទី​តាំង​ក្រៅ​ទី​ប្រ​ជុំ​ជន នៃរាជធានី​ភ្នំ​ពេញ ដែលឆ្ងាយ​ពី​កា​រ​មើល​ឃើញ ​និង​ស្ដាប់ឮ ​របស់កា​ស៊ីណូ​ណាហ្កាវើលដ៍។ ​ក្រុមអ្នក​ជំនាញ​បាន​និ​យាយ​ថា ​បទ​បញ្ជា​ចុង​ក្រោយ​នេះ ​មិន​ស្រប​នឹង​ច្បាប់​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ​នោះ​ទេ។

កូដ​កម្មដែ​លបាន​ចាប់ផ្តើម​ តាំងពី​ថ្ងៃ​ទី១៨ ​ខែ​ធ្នូ ​ឆ្នាំ២០២១ ​ត្រូវបានផ្អាក​នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ២០២២នេះ ​ក្រោយ​ពេល​អាជ្ញាធ​រ​បា​នប្រ​កាសថា​ មា​នកូដ​ករម្នាក់​ត្រូវបាន​រក​ឃើញថា​ មា​នវិជ្ជ​មា​នកូ​វីដ-១៩ ​បើ​ទោះ​បីជា​បុគ្គល​នោះ​មិន​មាន​វត្ត​មាន​ នៅ​ទី​តាំងធ្វើកូដ​កម្មប្រ​មាណពី​រ​សប្តាហ៍​ មុន​ពេលដែល​គាត់​មា​នវិជ្ជ​មា​នកូ​វីដ-១៩​ក៏ដោយ។

​កាលពី​ថ្ងៃ​ទី៥ ​ខែ​កុម្ភៈ ឆ្នាំ២០២២ ​អាជ្ញាធ​រ​កម្ពុជាបា​នរា​រាំង​​ក្រុ​មកូដ​ករ​រាប់​រយ​នាក់ មិន​ឱ្យធ្វើ​ដំណើរ ទៅ​ទី​តាំងធ្វើកូដ​កម្ម ​ហើយបាន​បង្ខំ​ឱ្យ​ពួក​គេ​ឡើងលើរ​ថ​យន្ត​ក្រុង ​ដើម្បី​យកទៅធ្វើតេស្ត​​រ​ក​មេ​រោ​គកូ​វីដ-១៩ជាកំ​ហិត​ នៅ​កន្លែងធ្វើតេស្ត ដែល​ត្រូវបាន​រៀប​ចំ​ជាបណ្តោះ​អាសន្ន។ បច្ចុប្បន្ន កូដ​ករជា​ច្រើន​នាក់ ​កំ​ពុង​រង់​ចាំ​លទ្ធ​ផល​ នៃការធ្វើតេស្តលើក​ទីពីរ ​ទោះ​បី​បន្ទាប់ពី​ពួក​គេ​ទ​ទួ​លបាន​លទ្ធ​ផល​អវិជ្ជ​មា​ន ពីការធ្វើតេស្តលើក​ទី​មួ​យ​ក៏ដោយ។ ​អាជ្ញាធ​របាន​ណែ​នាំថា ​សូម្បីអ្នកដែល​ទ​ទួល​លទ្ធ​ផល​អវិជ្ជ​មា​នពីតេស្ត «PCR» ​ក៏ដោយ ​ក៏​ត្រូវ​តែ​នៅ​ដាច់ដោយ​ឡែក ​រ​យៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ​ទៀត​ដែរ។

​ក្រុមអ្នក​ជំនាញ​ខាងសិទ្ធិមនុស្សខាងលើ បានលើក​ឡើង​ទៀតថា៖

«វិធា​នកា​រនេះ​ ជាការបញ្ចប់​ភាព​បន្ត​គ្នា​របស់កូដ​កម្មនេះ ដែល​ត្រូវបានធ្វើ​ឡើង​ដោ​យ​ស្រប​ច្បាប់។ ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បា​រម្ភ​​ជាង​នេះ​ទៅ​ទៀត​នោះ ​គឺការផ្តល់​លទ្ធ​ផល​​តេស្ត​យឺត​យ៉ាវ​ ​ហើយ​វិ​ធី​សាស្ត្រ​ទូ​ទៅ​ទាំង​នេះ ​បង្ហាញ​ពី​ការ​អូស​បន្លាយ​​ពេល​វេ​លា​របស់​អាជ្ញាធរ​ ក្នុង​គោល​បំណ​ងរា​រាំង​សិទ្ធិ​សេ​រី​ភាព ​ក្នុង​ការ​បង្កើត​សមា​គម ការ​បញ្ចេញ​ម​តិ ​និង​ការ​ជួប​ប្រ​ជុំ។»

​នៅក្នុងប្រ​ទេស​កម្ពុ​ជា ​ពិ​ធី​សារ​នៃការធ្វើតេស្ត នា​ពេ​លបច្ចុប្បន្ន ​ជា​ទូ​ទៅមិន​ទាម​ទារ​ ឱ្យ​មា​នកា​រដាក់​ខ្លួនដោយ​ឡែក​ ចំ​ពោះអ្នកដែល​ទ​ទួ​លបាន​លទ្ធ​ផល​អវិជ្ជ​មាន ​ពីការធ្វើតេស្ត​រ​ក​មេ​រោ​គ កូវិដ-១៩ ​នោះ​ទេ។

​ក្រុមអ្នក​ជំនាញ ​បា​នសម្ដែងក្ដីបា​រម្ភ​ ចំ​ពោះវិធា​នការ​របស់​អាជ្ញាធរ ដែល​អាច​នឹង​មា​នការ​ចាប់​ខ្លួន​បន្ថែម​ទៀត ​ក៏​ដូច​ជា​អំ​ពើ​ហិង្សា ​ពី​សំ​ណាក់នគរបាល​ លើ​ក្រុ​ម​កូដករ​ផង​ដែរ។ មកដល់ថ្ងៃនេះ ​យ៉ាង​ហោច​ណាស់ ​មានថ្នាក់ដឹ​ក​នាំ ​និងស​កម្ម​ជន​សហ​ជីព​ ចំ​នួន៣៥​នាក់ ​ត្រូវបាន​ចាប់​ខ្លួន​គិត​ពី​ពេ​លកូដ​កម្មបាន​ចាប់ផ្តើ​ម​ កាល​ពី​ថ្ងៃ​ទី១៨​ ​ខែ​ធ្នូ ​ឆ្នាំ២០២១ ក្នុង​គោល​បំណង​ទាម​ទារ​រក​ដំ​ណោះ​ស្រាយ ​ចំ​ពោះការបញ្ឈប់​បុគ្គលិ​កកា​ស៊ីណូ​​ណាហ្កាវើលដ៍ ​ចំ​នួន៣៦៥​នាក់ ​ពីកា​រ​ងារដោយអ​យុត្តិ​ធម៌ ។

​មាន​ម​នុស្ស៧​នាក់​ ត្រូវបាន​ចាប់​ខ្លួន ​ចាប់​តាំង​ពីការ​ចេញ​ដីកា​ថ្មីៗ ​របស់​រដ្ឋាភិបាល។ ក្នុង​ចំណោម​នោះ ​មាន​ម​នុស្ស៣​នាក់ ​កំ​ពុង​ស្ថិតក្នុងការ​ឃុំ​ខ្លួនដោយ​រងការ​ចោទប្រ​កាន់​ពី​បទ “រា​រាំងការ​អ​នុ​វត្តវិធា​នការ​ទប់ស្កាត់កូ​វីដ-១៩” ​ហើ​យ​ក្រៅ​ពី​នោះ ​គឺ​ត្រូវបាន​ដោះ​លែង។

​មន្ត្រីជំនាញខាងសិទ្ធិមនុស្ស របស់អង្គការពិភពលោក បាន​បន្ថែមថា៖

«ដោយ​យោង​តាម​ព័ត៌​មាន ដែល​អាច​ជឿ​ជាក់បាន ​គឺថា​មាន​ដីកា​បង្គាប់​ចាប់​ខ្លួន ​តែ​ពីរ​ប៉ុណ្ណោះ ​ប៉ុន្តែ​មាន​ម​នុស្ស​រ​ហូត​៧​នាក់ ​ត្រូវបាន​ឃុំ​ខ្លួនដោយ​មន្រ្តី​នគរបាល ​ខ​ណៈ​មាន​វីដេ​អូ​​លេច​ឡើង​បង្ហាញថា ​មានអ្នកដែល​ត្រូវបាន​ឃុំ​ខ្លួនម្នាក់​ ទ​ទួល​រ​ង​រ​បួស​យ៉ាង​ធ្ងន់ធ្ងរ។»

ក្រុមមន្ត្រីបាន​បន្តថា ​រដ្ឋាភិ​បាល​មា​ន​កាតព្វ​កិច្ច​​ក្រោម​សន្ធិ​សញ្ញា ​និង​អ​នុ​សញ្ញា ដែ​លកម្ពុជាបានផ្តល់សច្ចាប័ន​ជា​ច្រើន ​ដើម្បីការពា​រ​សិទ្ធិ​ម​នុស្ស ​របស់​ក្រុ​មកូដ​ករ។ ​លើស​ពី​នេះ ​កម្ពុ​ជា​មា​ន​កាតព្វ​កិច្ច​គោរព​សិទ្ធិ ក្នុងការបញ្ចេញ​ម​តិ ​សេ​រី​ភា​ពក្នុងការ​ជួប​ប្រ​ជុំដោ​យសន្តិ​វិ​ធី ​និង​សិទ្ធិ​បង្កើត ​និង​ចូល​រួម​សហ​ជីព ​ស្រប​តាម​សេ​ច​ក្តីប្រ​កាស​សិទ្ធិ​ម​នុស្ស ​អា​ស៊ាន ​និង​លិ​ខិតូ​ប​ក​រណ៍​ពាក់ព័ន្ធ​នា​នា។

​«​រ​បៀប​ ដែល​អាជ្ញាធរ​​បាន​ដាក់​កំ​ហិត ​លើ​អ្នក​ធ្វើ​កូដ​កម្ម​ស្រប​ច្បាប់ ​និង​ដោយ​សន្តិ​វិ​ធី ​ដោយ​ផ្អែក​លើ​ការ​ព្រួយ​បា​រម្ភ​ អំ​ពី​សុខ​ភាព​សា​ធា​រ​ណៈ​បែប​នេះ ​គឺ​មិន​សម​ហេ​តុ​ផល មិន​ចាំ​បាច់ ​និង​មិន​សមាមា​ត្រ ​ក្នុង​កា​លៈ​ទេ​សៈ​នេះ​ទេ។ ​អាជ្ញាធរ​គួរ​តែ​ចូល​រួម​ ក្នុង​កា​រសន្ទ​នា​ដោ​យសន្តិ​វិ​ធី ​និង​មាន​ភាព​អត់​ធ្មត់ ​ជា​មួ​យ​ក្រុ​មកូដ​ករ ​ជា​ជាង​កា​រ​ប្រើ​វិ​ធាន​ការ​ធ្ងន់ធ្ងរ​ទាំង​នោះ៕»



You may also like

កម្ពុជា

COVID-19៖ កម្ពុជា​មាន​១ករណី​ថ្មី បន្ថែម​តួលេខ​សរុប ដល់​១២៦នាក់

មកដល់ព្រឹកថ្ងៃអាទិត្យនេះ រាជាណាចក្រកម្ពុជា មានករណីឆ្លងជំងឺ«Covid-19» កើនឡើង ដល់​១២៦នាក់ បន្ទាប់ពីបានរកឃើញ​ករណីឆ្លងមួយទៀត នៅក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់​ក្រសួង​សុខាភិបាលកម្ពុជា។ សេចក្ដីប្រកាសព័ត៌មាន ...
ដំណឹង

ម៉ាក្រុង វិជ្ជមានកូវីដ – មេដឹកនាំអ៊ឺរ៉ុប​ច្រើននាក់​ធ្វើចត្តាឡីស័ក​៧ថ្ងៃ

បន្ទាប់ពីធ្វើតេស្ដិ៍«វិជ្ជមានកូវីដ-១៩ (Covid-19)» ក្នុងថ្ងៃព្រហស្បត្តិ៍នេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានដាក់ខ្លួន ធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ។ មេដឹកនាំអ៊ឺរ៉ុបមួយចំនួនទៀត ដែលបានជួប​ជាមួយ​ប្រធានាធិបតី​បារាំង ...
កម្ពុជា

កឹម សុខា ផ្ញើរសារ​ជូនពរ​ឆ្នាំថ្មី ឲ្យខ្មែរ​រួបរួម ដើម្បី​យកឈ្នះ​«Covid-19»

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបក្រុងភ្នំពេញ រំលាយចោល កាលពីចុងឆ្នាំ២០១៧ បានយកឱកាស នៃការជូនពរឆ្នាំថ្មី របស់លោក ដើម្បីអំពាវនាវឲ្យមានការរួបរួម សម្រាប់ការយកឈ្នះលើជំងឺ «Covid-19» ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...