ដំណឹងបារាំង

Covid-19៖ បារាំងបន្ត​«បម្រាមបិទប្រទេស»​​ក្នុងរលកទី២

បម្រាមបិទប្រទេស មិនមានការផ្លាស់ប្ដូរទេ បន្ទាប់ពីចំណាត់ការនេះ ( បម្រាមបិទប្រទេស ) ត្រូវបានដាក់ជាថ្មី កាលពីចុងខែតុលា ដើម្បីទប់ស្កាត់រលកទីពី នៃការរាតត្បាតជំងឺ «Covid-19»។ នេះ ជាការអះអាងឡើង របស់នាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្ដិក (Jean Castex) ក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃព្រហស្បត្តិ៍នេះ ដោយបញ្ជាក់បន្ថែមថា បម្រាមនឹងបន្តរយៈពេល សម្រាប់១៥ថ្ងៃ​ទៅមុខទៀត (រហូតដល់ថ្ងៃទី១ ខែធ្នូ)។

ដោយអមជាមួយរដ្ឋមន្ត្រី ចំនួន៤រូបទៀត លោក ហ្សង់ កាស្ដិក បានថ្លែងពីសន្និសីទ​សារព័ត៌មាន ដែលធ្វើក្នុងក្រសួងសុខាភិបាល (រដ្ឋធានីប៉ារីស – បារាំង) ថា មកដល់ថ្ងៃនេះ វាមិនទាន់ដល់ពេល ដែលត្រូវលើកចេញ ឬកាត់បន្ថយ នូវការដាក់កំហិត នៅទូទាំង​ប្រទេស​នោះឡើយ។

លោក ហ្សង់ កាស្ដិក លើកឡើងថា ស្ថានភាពរាតត្បាត នៃមេរោគដ៏ចង្រៃ មានសភាព​មិននឹងនរ ខណៈចំនួន​អ្នកជំងឺ ចូលសម្រាកពេទ្យ បានកើនឡើងលើស ៣២ ០០០នាក់ រាប់មកដល់ល្ងាច​ថ្ងៃព្រហស្បត្តិ៍។ លោកថា៖

«តួលេខក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ បានបង្ហាញថា មានអ្នកជំងឺចូល​សម្រាក​ពេទ្យ ជារៀងរាល់៣០វិនាទី – អ្នកជំងឺដែលត្រូវសង្គ្រោះបន្ទាន់ ជារៀងរាល់៣នាទី និងមានអ្នកជំងឺម្នាក់ ពីក្នុងចំណោម៤នាក់ បានស្លាប់ក្រោមមូលហេតុ ដែលជាប់​ទាក់ទង នឹងកូវីដ-១៩។»

ក្នុងឱកាសនោះ លោក កាស្ដិក បានលើកឡើងពីវិធាន​មួយចំនួន ដើម្បីបញ្ចៀស​ភាពធ្ងន់ធ្ងរ នៃស្ថានភាពរាតត្បាត ក្នុងនោះមានដូចជា៖

  • គ្មានការជួបជុំគ្នា លើសពី១០នាក់ សម្រាប់បុណ្យបំណាច់ឆ្នាំ ដូចជាបុណ្យណូអែល ឬបុណ្យចូលឆ្នាំសាកលជាដើម។
  • តៀម និងភោជនីយដ្ឋាន នឹងបន្តបិទទ្វា នៅក្រោយថ្ងៃទី១ ខែធ្នូ បើទោះជា​នៅថ្ងៃ​នោះ នឹងចាប់ផ្ដើមមានការបន្ធូរបន្ថយ សម្រាប់បម្រាម​មួយចំនួនក្ដី។ សាលហាត់ប្រាណ និងធ្វើកីឡានានា ក៏បន្តបិទទ្វាដូចគ្នាដែរ។
  •  ប្រាក់សោធនពិសេស សម្រាប់បណ្ដាបុគ្គលិក នយោជិកនានា នឹងត្រូវបានរដ្ឋ​ទទួលបន្ទុកផ្គត់ផ្គង់ ហើយនៅតែបន្ត រហូតដល់ពេលចប់បម្រាម។
  • គម្រោងទ្រទ្រង់សេដ្ឋកិច្ច ជាលក្ខណៈទ្រង់ទ្រាយធំ នឹងបន្តធ្វើ​សម្រាប់ក្រុមហ៊ុន-​សហគ្រាសទាំងឡាយ ដែលតម្រូវឲ្យបិទទ្វា ក្នុងរយៈពេលនេះ។
  • លិខិតបញ្ជាក់​ដើម្បីបម្លាស់ទី នឹងតម្រូវជាចាំបាច់ សម្រាប់អ្នកដំណើរទាំងឡាយ នៅក្រោយថ្ងៃទី១ ខែធ្នូខាងមុខ៕


លំអិតបន្ថែមទៀត

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
កម្ពុជា

Covid-19៖ កម្ពុជាឈានដល់វគ្គ… ប្រាក់​បៀវត្ស​បរិច្ចាគ

បន្ទាប់ពីវគ្គប្រាក់ជំនួយឧបត្ថម្ភ ពីសំណាក់ក្រុមអ្នកមានទ្រព្យធន ឬឧកញ៉ា ពេលនេះប្រទេសកម្ពុជាបានឈាន មកដល់វគ្គ «ប្រាក់​បៀវត្ស​បរិច្ចាគ» ពីសំណាក់ក្រុមមន្ត្រីគ្រាក់ៗម្ដង។ ព្រះរាជាណាចក្របានឆ្លងកាត់វគ្គ និងដំណាក់កាលច្រើនយ៉ាងនេះ បើទោះជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ...
កម្ពុជា

ហ៊ុន សែន ​ឲ្យប្រើ​វ៉ាក់សាំង«​ចិន» ទោះគ្មាន​ការទទួលស្គាល់​ពី«WHO»

ទោះជាគ្មានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO /OMS) ក៏ដោយ តែលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យប្រើវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ (Covid-19) ដែលស្រាវជ្រាវ ...
កម្ពុជា

អ.ស.ប ស្នើ​កម្ពុជា​ឲ្យគិតដល់ ជនពិការ ក្នុង​ការទប់ស្កាត់​ជំងឺ​«Covid-19»

ជនពិការ ក៏ជាពលរដ្ឋម្នាក់ដែរ។ ដូច្នេះ «មិនគួរទុក នរណាម្នាក់ចោលឡើយ»។ នេះ ជាការលើកឡើងរបស់ ការិយាល័យឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅប្រទេសកម្ពុជា ក្នុងខណៈរដ្ឋាភិបាលកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.