កម្ពុជាដំណឹង

សម រង្ស៊ី៖ ទង្វើ ហ៊ុន សែន ដែលមិនឲ្យ​ពលរដ្ឋ​វិលចូល​ស្រុក រំលោភ​រដ្ឋធម្មនុញ្ញ

មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានប្រតិកម្មតបនឹងការបដិសេធ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលហាមពលរដ្ឋខ្មែរ ប្រមាណជា១៥០នាក់ មិនឲ្យវិលពីប្រទេសម៉ាឡេស៊ី ត្រឡប់ចូលកម្ពុជានោះ គឺទង្វើរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។

កាលពីព្រឹក​ម្សិលម៉ិញ បុរសខ្លាំងកម្ពុជា​បានសម្រេចចិត្ត យ៉ាងតក់ក្រហល់ ហាមពលរដ្ឋខ្មែរខ្លួនឯង នៅប្រទេសម៉ាឡេស៊ី ចំនួន១៥០នាក់ មិនឲ្យឡើងយន្ដហោះ ត្រឡប់មកមាតុប្រទេសវិញ ខណៈពលរដ្ឋទាំងនោះ មានវត្តមាននៅនឹងព្រលានយន្ដហោះ ទៅហើយ។ 

មេដឹកនាំកម្ពុជា បានប្រកាសឲ្យដឹង ពីការសម្រេចចិត្ត ខាងលើរបស់លោក នៅក្នុងសន្និសីទសារព័ត៌មាន ក្រោមហេតុផលថា «ខ្លាចនាំជំងឺចូលស្រុក»។ លោក ហ៊ុន សែន ថ្លែងថា៖

«ជាការសម្រេចចិត្ត ដោយការឈឺចិត្ត តែខ្ញុំគ្មានជម្រើស ក្រៅពីនេះទេ។ សុំបងប្អូននៅម៉ាឡេស៊ី ១៥០នាក់ ដែលត្រៀមហោះហើរ មកកាន់កម្ពុជា នៅថ្ងៃនេះ មេត្តាយោគយល់ៗ ព្រោះព្រឹកនេះ មានជើរហោះហើរ ដោយដឹកមនុស្សមួយចំនួន ក្នុងនោះមានពលរដ្ឋកម្ពុជា ១៥០នាក់។ ហើយយន្ដហោះដដែលនេះ ត្រូវដឹកជនជាតិម៉ាឡេស៊ី និងជនជាតិមួយចំនួន ផ្សេងទៀត ត្រឡប់ទៅវិញ។»

លោកបន្តថា៖

«ខ្ញុំបានទាក់ទងឲ្យបញ្ឈប់ [កុំដឹកពលរដ្ឋខ្មែរ មកកម្ពុជា] សូមឲ្យពលរដ្ឋខ្មែរយើង នៅម៉ាឡេស៊ី ទាំង១៥០នាក់ ស្នាក់នៅទីនោះសិន អ្នកណានៅទីណា សុំឲ្យនៅទីនោះសិន។ ព្រោះយើងបានឃើញហើយ ចូលមក១០០នាក់ ឆ្លងអ្នកនាំចូលមក ដល់៨០នាក់ហើយ។»

គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់លោក ហ៊ុន សែន ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងប្រទេសបារាំង លោក សម រង្ស៊ី បានហៅការសម្រេចចិត្តខាងលើថា ជាទង្វើរំលោភរដ្ឋធម្មនុញ្ញ របស់ប្រទេសកម្ពុជា។

តាមរយៈទំព័រទ្វីសធើរ កាលពីប៉ុន្មាននាទីមុន លោក សម រង្ស៊ី បានសរសេរជាភាសាអង់គ្លេស ដោយមានអត្ថន័យ ជាខេមរភាសាថា៖

«ការបដិសេធរបស់លោក ហ៊ុន សែន ក្នុងការអនុញ្ញាត ឲ្យខ្មែរ-មូស្លីម ទាំង១៥០នាក់ វិលត្រឡប់ ពីប្រទេសម៉ាឡេស៊ីវិញនេះ គឺជាការបំពាន លើរដ្ឋធម្មនុញ្ញារបស់យើង។ អ្នកមិនត្រូវធ្វើទង្វើ ប្រឆាំងនឹងពលរដ្ឋ របស់អ្នកដូច្នេះទេ ទោះក្រោមហេតុផលណាក៏ដោយ។»

កាលពីយប់ម្សិលម៉ិញ គណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្ដីថ្លែងការណ៍ ពីក្រៅប្រទេសមកដែរ ហៅទង្វើរបស់លោក ហ៊ុន សែន ថាជាភាពទន់ខ្សោយ មិនទទួលខុសត្រូវ និងអមនុស្សធម៌ មកលើជាតិសាសន៍ខ្លួនឯង។

ការសម្រេចរបស់លោក ហ៊ុន សែន បានបង្កការសោកសៅ និងការខកចិត្ត យ៉ាងអនេក សម្រាប់ពលរដ្ឋខ្មែរទាំងនោះ។ ពួកគេខ្លះបានស្រែកទ្រហោយំ និងបានចោទសួរថា តើពួកគេជាជាតិសាសន៍អ្វី និងមានដើមកំណើត ចេញពីទឹកដីណា? សូមស្ដាប់ប្រតិកម្មរបស់ពលរដ្ឋទាំងនោះ តាមរយៈវីដេអូខាងក្រោម៖ 

Posted by Soem Sophea on Monday, April 6, 2020


Posted by Sobri Salleh on Monday, April 6, 2020




លំអិតបន្ថែមទៀត

កម្ពុជា

អ្នកកាសែត​ខ្មែរ​មួយក្រុម​បង្ហាញ​សាមគ្គីភាព​ជាមួយ អ៊ួន ឈិន-យាង សុធារិន

នៅមុនជំនួប «បាយសាមគ្គី» ជាមួយលោក ហ៊ុន សែន ក្រុមអ្នកសារព័ត៌មាន ប្រមាណជា៤០នាក់ មកពីស្ថាប័ន​ចម្រុះ​ បានចេញលិខិតចំហរមួយ ដើម្បី​ទទូចទៅ​តុលាការគ្រប់ជាន់ថ្នាក់ ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ ទៅលើអតីតអ្នកយកព័ត៌មាន របស់វិទ្យុអាស៊ីសេរីពីររូប ...
កម្ពុជា

ហ៊ុន សែន៖ «ឪស្ដេច ម៉ែស្ដេច ក៏ខ្ញុំដាក់ដែរ»

នៅក្នុងការលូកដៃ ចូលទៅកកូរកកាយ ស្ថាប័នទូរទស្សន៍ឯកជនមួយ ដើម្បីគម្រាមអគ្គនាយកនៃស្ថាប័ននោះ ឲ្យចាកចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពាក្យខ្លាំងៗ ថា បើទោះជាជននោះ ជា«ឪស្ដេច ម៉ែស្ដេច» ...
កម្ពុជា

សម រង្ស៊ី៖ បណ្ដឹង ហ៊ុន សែន នៅ​តុលាការ​បារាំងជា​«ល្បិច»​បង្វែរ​រឿង

ដំណឹងនៃការដាក់បណ្ដឹង ទៅកាន់តុលាការបារាំង ដោយក្រុមមេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានប្រតិកម្មមកវិញភ្លាមៗ ពីលោក សម រង្ស៊ី មេដឹកនាំប្រឆាំងក្នុងយប់ថ្ងៃនេះ។ តែប្រធានស្ដីទីគណបក្សប្រឆាំង ដែលជាភាគីចុងបណ្ដឹង បានចាត់ទុកបណ្ដឹងនោះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.