លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងការប្ដេជ្ញាចិត្ត ដើម្បីធ្វើការ​ជាមួយរដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិក។ នេះ បើតាមលិខិតមួយ របស់មេដឹកនាំកម្ពុជា ដែលបានផ្ញើរជូនលោក បៃដិន ក្នុងឱកាសអបអរ ចំពោះការជាប់ឆ្នោត ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក។

លិខិតជាភាសាអង់គ្លេស របស់លោក ហ៊ុន សែន ដែលធ្លាក់​មកដល់ដៃ​អ្នកសារព័ត៌មាន ក្នុងរសៀលថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានសរសេរឲ្យដឹងថា៖

«រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែផ្តល់សារសំខាន់យ៉ាងធំធេង ដល់ការពង្រឹង និងពង្រីក នូវទំនាក់ទំនងជាមិត្តភាព ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ យើងកំពុងតែប្រារព្ធខួប លើកទី៧០។ ខ្ញុំសូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​របស់ខ្ញុំបានប្តេជ្ញាចិត្ត យ៉ាងពេញលេញ ក្នុងការធ្វើការងារ ជាមួយរដ្ឋបាលរបស់ឯកឧត្តម ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែល្អ ប្រសើរបន្ថែមទៀត។»

ក្នុងឱកាសនោះ លោក ហ៊ុន សែន បានធ្វើការកោតសរសើលោក បៃដិន ថាមានបទពិសោធដ៏ធំធេង និងមានភាពជាអ្នកដឹកនាំ ដ៏វៀងវៃ រហូតទទួលបាននូវទំនុកចិត្ត ពីប្រជាជនអាមេរិក និងទទួលបានសម្លេងឆ្នោតគាំទ្រ ក្លាយជាប្រធានាធិបតី នៃប្រទេសមហាអំណាច។

ក្នុងការបោះឆ្នោត​ជ្រើសតាំងប្រធានាធិបតីអាមេរិក កាលពីដើមខែវិច្ឆិកា បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ទទួលបានសម្លេងគាំទ្រ ជាអង្គបោះឆ្នោត ៣០៦រូប (២៧០រូប ដើម្បីក្លាយជាប្រធានាធិបតី) ខណៈប្រធានាធិបតីចប់តំណែង លោក ដូណាល់ ត្រាំ (Donald Trump) ទទួលបានសម្លេងគាំទ្រ ជាអង្គបោះឆ្នោតត្រឹមតែ ២៣២រូបប៉ុណ្ណោះ។

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ អង្គបោះឆ្នោតដែលទទួលបានសន្លឹកឆ្នោត ពីពលរដ្ឋអាមេរិក ក៏បានបោះឆ្នោត​ទទួលស្គាល់​ជាផ្លូវការ​ហើយដែរ ទៅលើជ័យជម្នះរបស់ លោក ចូ បៃដិន ដើម្បីឱ្យលោកក្លាយជា ប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក។

លោក ចូ បៃដិន ជាអតីតអនុប្រធានាធិបតីអាមេរិក ជំនាន់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។ ក្នុងរដ្ឋបាល របស់លោក អូបាម៉ា ដែលមានរយៈពេល៨ឆ្នាំ (ពីរអាណត្តិ) លោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា តែងទទួលបាន​ការរិះគន់​ជាញឹកញាប់ណាស់ ពីសំណាក់សហរដ្ឋអាមេរិក ជុំវិញការរំលោភសិទ្ធិមនុស្ស និងការងាកចេញ​ពីការដឹកនាំប្រទេស​តាមបែប​លទ្ធិប្រជាធិបតេយ្យ៕



លំអិតបន្ថែមទៀត

កម្ពុជា

ករណី​រលំ​អគារ​នៅ​ខេត្ត ព្រះសីហនុ បង្អើល​សារព័ត៌មាន​អ៊ឺរ៉ុប​ឲ្យ​ចុះផ្សាយ

«ប្រទេសកម្ពុជា ដែលជាប្រទេសក្រីក្របំផុតមួយ នៅអាស៊ីអាគ្នេយ៍ ត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានភាពទន់ជ្រាយ ក្នុងច្បាប់ការងារ និងកិច្ចការពារកម្មករ» នេះ ជាខ្លឹមសារនៃការចុះផ្សាយ របស់សារព័ត៌មាននានា នៅក្នុងទ្វីបអ៊ឺរ៉ុប ជុំវិញហេតុការណ៍រលំអគារ​កំពស់៧ជាន់ នៅកណ្ដាលខេត្ត ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ តើចិនអាចធ្វើដំណើរ ទៅដល់ណា?

តើចិនអាចធ្វើដំណើរ ទៅដល់ណា? ៖ ប្រទេសចិនកុំម្មុយនីស្ត ប្រឈមមុខនឹងគូប្រជែង និងគូសត្រូវមួយចំនួន ដើម្បី​សម្រេចបាន​នូវ​«មហិច្ឆតាខួប១០០ឆ្នាំ»នៃរបបនេះ នៅឆ្នាំ២០៥០៖ – គូប្រជែង​និងគូសត្រូវលេខ១ របស់ចិន​គឺ អាមេរិក សហគមន៍អឺរ៉ុប២៦ប្រទេស ...
កម្ពុជា

EU រំឭក​កម្ពុជា​ចុងក្រោយ​អំពី​កាតព្វកិច្ច​សិទ្ធិមនុស្ស ដើម្បី​រក្សាទុក EBA

ប្រទេសកម្ពុជាត្រូវតែបង្ហាញ ពីភាពជឿនលឿនពិតប្រាកដ និងគួរឱ្យជឿជាក់បាន លើបញ្ហាដែលគួរឲ្យព្រួយបារម្ភ ទាក់ទងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ដើម្បីចៀសវាងការដកចេញ នូវប្រព័ន្ធអនុគ្រោះពន្ធហៅថា «EBA»។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១១ ខែមិថុនា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.