កម្ពុជាដំណឹង

ហ៊ុន សែន បន្ទោស​«អាម៉ីអាថោង»​ ដែល​សរសេរ​សុន្ទរកថា​ខុស

បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន បានថ្លែងបន្ទោស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី របស់លោក ដែលមិនពិនិត្យមើលសុន្ទរកថា ដែលមានសរសេរឈ្មោះ ស្រុកមួយខុស ហើយបានបញ្ជូនសុន្ទរកថានេះ មកឲ្យលោកអានទាំងខុស។ លោកបានស្ដីឲ្យរដ្ឋមន្ត្រីរូបនោះ ថានេះហើយ ដែលគេហៅថា «អាម៉ីអាថោង»។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឡើងដូច្នេះ នៅក្នុងជំនួប ជាមួយកម្មករ-កម្មការិនីជាច្រើនពាន់នាក់ មកពីរោងចក្រ​-សហគ្រាស​ចំនួន១២ ក្នុងព្រឹកថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩​នេះ នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាែកវ។

តាមរយៈការបន្ទោស របស់លោក ហ៊ុន សែន ធ្វើឲ្យគេដឹងថា ឈ្មោះស្រុកដែលសរសេរខុសនោះ គឺស្រុកសំរោង (ខេត្តតាកែវ) ដែលត្រូវបានសរសេរ នៅលើសុន្ទរកថា ថាជា«ស្រុកសំរោងទង (ខេត្តកំពង់ស្ពឺ)»។ ហើយការលើកឡើង ទាក់ទងនឹងស្រុកសំរោង គឺដោយសារ មានកម្មករ-កម្មការិនី មកពីរោងចក្រចំនួនមួយ នៅក្នុងស្រុកនោះ។

លោកថា ករណីនេះ មិនមែនជាកំហុស​កំព្យូទ័រទេ ជាកំហុសរបស់អ្នកវាយកំព្យូទ័រ។ ហើយអ្នកវាយកំព្យូទ័រ អាចសរសេរខុស តែអ្នកដែលខុសជាងគេ គឺអ្នកចុះហត្ថលេខា នៅលើសុន្ទរកថានេះ ដែលជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីរបស់លោក។

ការថ្លែងខ្លាំងៗ របស់លោក ហ៊ុន សែន តម្រូវឲ្យរដ្ឋមន្ត្រីរូបនោះ ចាំបាច់ត្រូវឡើង មកលើវេទិកា ដើម្បីទទួលការស្ដីបន្ទោស ពីនាយករដ្ឋមន្ត្រី ទាំង​នៅកណ្ដាលជំនុំ និងជាសាធារណៈ៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថាខេត្តដែលកំហិត​ឲ្យធ្វើ​ចត្តាឡីស័ក ជា«ការបង្កើតរដ្ឋ​ក្នុងរដ្ឋ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅការសម្រេច របស់អភិបាលខេត្តក្រុងមួយចំនួន ថាជា«ការបង្កើតរដ្ឋ​ក្នុងរដ្ឋ» ជុំវិញសេចក្ដីសម្រេច​របស់ពួកគេ ក្នុងការដាក់កំហិតឲ្យធ្វើចត្តាឡីស័ក សម្រាប់ពលរដ្ឋណាដែលធ្វើដំណើរឆ្លងខេត្ត។ បុរសខ្លាំងនៅកម្ពុជា បានបញ្ជាឲ្យមេដឹកនាំ នៅតាមខេត្តក្រុងទាំងនោះ ត្រូវធ្វើការផ្លាស់ប្ដូរ​សេចក្ដីសម្រេច​នោះ​ជាបន្ទាន់។ ...
របាយការណ៍

«គង់ វិបុល ពាក់​ព័ន្ធ​នឹង​លុយ​កខ្វក់​រាប់​លាន​ដុល្លារ​នៅ​អូស្ត្រាលី»

«អ្នកឯងមានអំណះអំណាង ពីណាមក» បន្ទាប់មកថា «មិនមែនជាការពិតទេ» មុននឹងទទួលស្គាល់នៅទីបំផុត ថាពិតជាធ្លាប់មានក្រុមហ៊ុន ទាំងនោះមែន តែ«បានផ្ទេរឈ្មោះ ទៅឲ្យអ្នកផ្សេង»រួចហើយ និងចោទត្រឡប់ទៅវិញ ថានាយកដ្ឋានចុះបញ្ជីក្រុមហ៊ុន របស់ប្រទេសអូស្ត្រាលី មិនបានធ្វើ ...
កម្ពុជា

«ហ៊ុន សែន ម្នាក់គត់»​មានសិទ្ធិ​ស្នើ​ព្រះរាជា​ឲ្យផ្ដល់​សិទ្ធិ​ធ្វើនយោបាយ

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា មានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់គត់ ដែលមានសិទ្ធិនិងអំណាច ក្នុងការទូលថ្វាយព្រះមហាក្សត្រ ដើម្បីផ្តល់សិទ្ធិធ្វើនយោបាយ ដល់អតីតមន្ត្រីគណបក្សប្រឆាំង។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.