កម្ពុជាដំណឹង

Covid-19៖ ពលរដ្ឋខ្មែរ​«ទ្រហោយំ» ព្រោះ ហ៊ុន សែន មិនឲ្យ​ចូលស្រុក

ពលរដ្ឋខ្មែរនៅប្រទេសម៉ាឡេស៊ី ប្រមាណជា ១៥០នាក់ បាន«ទ្រហោយំ» បន្ទាប់ពីត្រូវបានរដ្ឋាភិបាលកម្ពុជាខ្លួនឯង បដិសេធមិនទទួលយក ខណៈពេលដែលពលរដ្ឋទាំងនោះ កំពុងត្រៀមឡើងយន្ដហោះ វិលមកមាតុភូមិវិញ។ ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកម៉ិញ ក្នុងព្រលានយន្ដហោះ នៃរាជធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីការសម្រេចចិត្តភ្លាមៗ របស់លោក ហ៊ុន សែន ក្នុងការបិទព្រំដែន  សម្រាប់ពលរដ្ឋខ្មែរខ្លួនឯង។

បុរសខ្លាំងកម្ពុជា បានហៅការសម្រេចចិត្តរបស់លោក ថាត្រូវបានធ្វើឡើង ដោយគ្មានជម្រើស និងដោយការ«ឈឺចិត្ត» ដើម្បីទប់ស្កាត់ការរាតត្បាត នៃមេរោគ «Covid-19»។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាវិមានសន្តិភាព (ភ្នំពេញ) កាលពីព្រឹកថ្ងៃអង្គារ ទី៧ ខែមេសានេះ លោក ហ៊ុន សែន បានលើកឡើងថា៖

«ជាការសម្រេចចិត្ត ដោយការឈឺចិត្ត តែខ្ញុំគ្មានជម្រើស ក្រៅពីនេះទេ។ សុំបងប្អូននៅម៉ាឡេស៊ី ១៥០នាក់ ដែលត្រៀមហោះហើរ មកកាន់កម្ពុជា នៅថ្ងៃនេះ មេត្តាយោគយល់ៗ ព្រោះព្រឹកនេះ មានជើរហោះហើរ ដោយដឹកមនុស្សមួយចំនួន ក្នុងនោះមានពលរដ្ឋកម្ពុជា ១៥០នាក់។ ហើយយន្ដហោះដដែលនេះ ត្រូវដឹកជនជាតិម៉ាឡេស៊ី និងជនជាតិមួយចំនួន ផ្សេងទៀត ត្រឡប់ទៅវិញ។»

07/04/20. ថ្ងៃ នេះ លោក ហ៊ុន សែន បាន បដិសេធ ប្រជាជន ខ្លួន ចំនួន 150 នាក់ មិន អោយ វិល ត្រលប់ ចូល ទឹកដី កំណើត ខ្លួន វិញ ទេ…

Posted by ឈឿន ដារ៉ាវី on Tuesday, April 7, 2020


នាយករដ្ឋមន្ត្រីបីទស្សវត្សកន្លះរូបនេះ បានបន្តថា៖

«ខ្ញុំបានទាក់ទងឲ្យបញ្ឈប់ [កុំដឹកពលរដ្ឋខ្មែរ មកកម្ពុជា] សូមឲ្យពលរដ្ឋខ្មែរយើង នៅម៉ាឡេស៊ី ទាំង១៥០នាក់ ស្នាក់នៅទីនោះសិន អ្នកណានៅទីណា សុំឲ្យនៅទីនោះសិន។ ព្រោះយើងបានឃើញហើយ ចូលមក១០០នាក់ ឆ្លងអ្នកនាំចូលមក ដល់៨០នាក់ហើយ។»

ការបដិសេធ មិនទទួលពលរដ្ឋខ្លួនឯង ឲ្យវិលចូលស្រុកវិញ មិនមែនទើបត្រូវបានលោក ហ៊ុន សែន សម្រេចធ្វើ ជាលើកទីមួយទេ។ កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ បុរសខ្លាំងកម្ពុជា ក៏ប្រកាសកុំឲ្យនិស្សិតខ្មែរ ប្រមាណជា១០នាក់ វិលពីសហរដ្ឋអាមេរិកវិញដែរ។ នៅពេលនោះ លោកថែមទាំងបានបង្ហើប មួយករណីទៀតថា លោកបានសម្រេចធ្វើដូច្នេះ រាប់តាំងពីការមិនជម្លៀសពលរដ្ឋខ្មែរ ចេញពីប្រទេសចិន ព្រោះ«ខ្លាចនាំជំងឺចូលស្រុក»។

ប្រភពពីព្រលានយន្ដហោះ នៃប្រទេសម៉ាឡេស៊ី បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងថា បន្ទាប់ពីបានទទួលដឹងដំណឹង អំពីការសម្រេចរបស់លោក ហ៊ុន សែន ពលរដ្ឋខ្មែរច្រើននាក់ នៅប្រទេសម៉ាឡេស៊ី បាន«ទ្រហោយំ» និងសំដែងការខកចិត្ត ចំពោះមេដឹកនាំខ្លួន ដែលបានប្រកាន់ នូវឥរិយាបទបែបនេះ។ សូមស្ដាប់ប្រតិកម្មរបស់ពលរដ្ឋទាំងនោះ តាមរយៈវីដេអូខាងក្រោម៖ 

Posted by Soem Sophea on Monday, April 6, 2020


Posted by Sobri Salleh on Monday, April 6, 2020


ចំណាត់ការរបស់មេដឹកនាំកម្ពុជា ក្នុងការហាមឃាត់ពលរដ្ឋខ្លួន មិនឲ្យវិលចូលមាតុភូមិវិញ ខុសពីប្រទេសជាច្រើនផ្សេង នៅលើពិភពលោក ដូចយ់ាងប្រទេសបារាំងជាដើម ដែលបានស្វែងរកគ្រប់មធ្យោបាយ ដើម្បីពលរដ្ឋខ្លួន ប្រមាណជា ១សែន៥ម៉ឺន បានវិលត្រឡប់ មកកាន់ទឹកដីបារាំងវិញ (តួលេខចេញផ្សាយព្រឹកនេះ) មកទល់នឹងថ្ងៃនេះ៕

ឆ្ងល់៖ បើ ចិន ១៥០ នាក់ ត្រៀម ហោះ មក កម្ពុជា តើលោក ហ៊ុន សែន បិទ មិន ឲ្យ ចូល កម្ពុជា ឬ ទេ?

Posted by ព្រហ្ម គិត on Tuesday, April 7, 2020


You may also like

កម្រមាន

Covid-19៖ តម្រូវ​ឲ្យ​សំងំ​ក្នុង​ផ្ទះ និស្សិត​ស្រី​អ៊ីតាលី​ម្នាក់​ត្រូវ​សង្សា​ខ្លួន​សម្លាប់

និស្សិតស្រីមួយរូប ត្រូវបានសង្សារបស់នាង ច្របាច់កសម្លាប់ កាលពីថ្ងៃអង្គារ នៅលើកោះ «Sicile» ភាគខាងត្បូងនៃប្រទេសអ៊ីតាលី ខណៈពលរដ្ឋទូទាំងប្រទេស ជាប់បម្រាមរបស់រដ្ឋាភិបាល ដែល តម្រូវ​ឲ្យ​សំងំ​ក្នុង​ផ្ទះ ដើម្បីទប់ទល់​នឹងការរាលដាល នៃជំង«Covid-19»។ ...
កម្ពុជា

«ប្រទេសរំដួល និយាយ​ប្រឆាំង​ក៏ជាប់គុក និយាយតាម​ក៏ជាប់គុក»

ធ្វើម៉េចទៅអញ្ចឹង? នៅប្រទេស«រំដួល» និយាយ​ប្រឆាំង​ក៏ជាប់គុក ហើយបើងាក មក​និយាយ​តាម ក៏ជាប់គុក? នេះជាប្រតិកម្មមួយ ពីក្នុងចំណោម ប្រតិកម្មជាច្រើន ជុំវិញ​ការចាប់ខ្លួន អ្នកសារព័ត៌មានមួយរូប កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថាព្រះរាជាសព្វថ្ងៃ មិនខុសពីព្រះចៅអធិរាជជប៉ុន មុនឆ្នាំ១៨៦៨

«សព្វថ្ងៃនេះ ព្រះមហាក្សត្រខ្មែរ ដូចជាមិនខុសពីព្រះចៅអធិរាជជប៉ុន មុនឆ្នាំ១៨៦៨ ប៉ុន្មានទេ» នេះ ជាការអះអាងឡើង របស់លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម ដោយពន្យល់ថា ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...