ដំណឹងបារាំង

Covid-19៖ ពលរដ្ឋ​បារាំង​ជិត១៥​ម៉ឺននាក់ ត្រូវបានរៀបចំឲ្យវិលចូលស្រុក

មកដល់ម៉ោងនេះ ពលរដ្ឋ​បារាំង​ជិត១៥​ម៉ឺននាក់ ត្រូវបានដឹកត្រឡប់ មកដល់ប្រទេសបារាំងវិញ ស្របពេលដែលប្រទេសនានា នៅជុំវិញពិភពលោក កំពុងចាត់វិធានការ ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺ«Covid-19»។ នេះ បើតាមតួលេខ ផ្ដល់ដោយក្រសួងការបរទេសបារាំង ចេញផ្សាយនៅព្រឹកថ្ងៃទី៧ ខែមេសានេះ។

មធ្យោបាយគ្រប់យ៉ាង ក្នុងនោះ មានការដឹកជញ្ជូន ការពិនិត្យសុខភាព… ត្រូវបានរដ្ឋាភិបាលបារាំងដោះស្រាយ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋបារាំង ដែលមានវត្តមាន នៅបរទេស អាចវិលត្រឡប់ ចូលមករួមរស់ស្លាប់រស់ ក្នុងទឹកដីមាតុភូមិរបស់ខ្លួនវិញ។

ថ្លែងតាមវិទ្យុ «France Bleu Provence» កាលពីប៉ុន្មានម៉ោងមុនេះ លោក «Jean-Baptiste Lemoyne» រដ្ឋលេខាធិការក្រសួងការបរទេស បានឲ្យដឹងថា៖

«យើងបានធ្វើការជម្លៀសពលរដ្ឋបារាំង ប្រមាណជា ១៤៨ ០០០នាក់ ឲ្យវិលត្រឡប់មកផ្ទះ (ក្នុងប្រទេសបារាំង) វិញ បើរាប់ចាប់តាំងពី បម្រាមដាក់ពលរដ្ឋ ឲ្យសំងំនៅក្នុងផ្ទះ ចាប់ផ្ដើមអនុវត្តន៍មក។»

តែលោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា នៅមានពលរដ្ឋបារាំង ច្រើនពាន់នាក់ទៀត កំពុងត្រូវបានរៀបចំ ឲ្យវិលមកមាតុប្រទេស​ របស់ខ្លួនវិញ ក្នុងរយៈពេលខាងមុខ។ លោកថា៖

«យើងនឹងរៀបចំជើងយន្ដហោះពិសេស របស់ក្រុមហ៊ុន “Air France” ដើម្បីទៅយកពួកគេ ដែលពេលនេះ កំពុងស្ថិតនៅក្នុងប្រទេសហ្វីលីពីន និងប៉េរូ។»

ពលរដ្ឋបារាំងជិត១៥ម៉ឺននាក់ ខាងលើនេះ មិនរាប់បញ្ចូលពលរដ្ឋបារាំង ដែលត្រូវបានជម្លៀសរួចស្រេច ចេញពីប្រទេសចិន ឬពីប្រទេសផ្សេង នៅមុនបម្រាម ដាក់ពលរដ្ឋឲ្យសំងំនៅក្នុងផ្ទះ ដែលទើបនឹងចាប់ផ្ដើមអនុវត្ត នៅថ្ងៃទី១៧ ខែមីនាមុននេះទេ។ នៅមួយថ្ងៃមុន (យប់ថ្ងៃទី១៦ ខែមីនា) ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសថា៖

«ព្រំដែនសហភាពអ៊ឺរ៉ុប និងលំហ “Schengen” នឹងត្រូវបិទ។ គ្រប់ការធ្វើដំណើរ រវាងប្រទេសក្រៅអ៊ឺរ៉ុប និងសហភាពអ៊ឺរ៉ុប នឹងត្រូវព្យួរ សម្រាប់រយៈពេល៣០ថ្ងៃ។ យ៉ាងណា ពលរដ្ឋបារាំងនៅតែអាចត្រឡប់ វិលចូលមាតុភូមិវិញ បើពួកគេចង់ […] ហើយរដ្ឋាភិបាលនឹងចាត់វិធានការ តាមគ្រប់មធ្យោបាយ ដើម្បីអាចឲ្យពួកគេ បានវិលចូលប្រទេសវិញ។»

តាំងពីពេលនោះមក យុទ្ធនាការដ៏មមាញឹក និងច្រើនដំណាក់កាល ត្រូវបានដាក់ឲ្យអនុវត្តន៍ ដើម្បីជម្លៀសពលរដ្ឋបារាំង ចូលមកកាន់ប្រទេស។ ការិយាល័យមួយ នៃក្រសួងការបរទេសបារាំង ដែលមានមន្ត្រី២៦០នាក់ បានទទួលបន្ទុកធ្វើកិច្ចការនេះ។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ម៉ាក្រុង បានហៅយុទ្ធនាការនេះ ថាជា«គុណតម្លៃដ៏អស្ចារ្យ»មួយ៕



លំអិតបន្ថែមទៀត

ដំណឹង

រដ្ឋាភិបាលហុងគ្រីថា ​ប្រមុខការទូត​ខ្លួន​«អវិជ្ជមានកូវីដ»​មុនមកដល់​កម្ពុជា

រដ្ឋាភិបាលហុងគ្រី បានអះអាងថា លោក ភីតធ័រ ស្ស៊ីយ៉ាតូ (Peter Szijjarto) ​​រដ្ឋមន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​ របស់ខ្លួន មានលទ្ធផលតេស្ដិ៍​«អវិជ្ជមានកូវីដ» នៅមុនលោក​ធ្វើដំណើរ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ ...
បណ្ដាជនជាច្រើនសិបនាក់ បានចូលរួមគោរព និងឧទ្ទិសដល់វិញ្ញាណក្ខន្ធសាសាស្ត្រាចារ្យ ដែលត្រូវបានភេរវជន«កាត់ក» ក្នុងក្រុង«Conflans-Sainte-Honorine» ស្ថិតក្នុងតំបន់ជាយក្រុង ភាគពាយ័ព្យ​នៃរដ្ឋធានីប៉ារីស។។ (រូបថតលើ Twitter)
ដំណឹង

បារាំង៖ «កាត់ក»​គ្រូបង្រៀនម្នាក់ បន្ទាប់ពី​បង្ហាញរូបត្លុក​«មហាមេដ»

គ្រូបង្រៀន«ភូមិសាស្ត្រ-ប្រវត្តិវិជ្ជា»ម្នាក់ ត្រូវបានសម្លាប់ ដោយ«កាត់ក» កាលពីថ្ងៃសុក្រ បន្ទាប់ពីបាន​បង្ហាញ​រូបត្លុក «មហាមេដ (Mahomet – ព្យាការីសាសនាអ៊ីស្លាម)» ទៅដល់​កូនសិស្ស ក្នុងថ្នាក់របស់ខ្លួន កាលពីជាង១០ថ្ងៃមុន។ ហេតុការណ៍បានកើតឡើង ...
ដំណឹង

គ្រីស្ដូហ្វ៍ ម្ចាស់សម្លេង​បទ​​«អាលីន» បានទទួល​មរណភាព

អ្នកចម្រៀងបារាំង គ្រីស្ដូហ្វ៍ (Christophe) ដែលល្បីឈ្មោះពេញពិភពលោក តាមរយៈ​បទ​«អាលីន» បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៤ឆ្នាំ។ នេះ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.