ដំណឹងបារាំង

បារាំង​បញ្ចេញ​«កងទ័ព» ដើម្បី​ជួយ​ទប់ស្កាត់​មេរោគ​«Covid-19»

«យើងកំពុងធ្វើសង្គ្រាម» ហើយ«កងទ័ព» នឹងត្រូវដាក់ពង្រាយ ដើម្បីបង្កើនកម្លាំងប្រយុទ្ធប្រឆាំង នឹងមេរោគ​«កូរូណា» ឬ​«Covid-19»។ នេះ ជាការបញ្ជាក់ឡើង របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលចេញមុខធ្វើអន្តរគមន៍ ជាលើកទីពីរ ទាក់ទងនឹងវិធានការដ៏សម្បើមដៃ ទល់នឹងការរាតត្បាត នៃមេរោគដ៏ប្រល័យ។

ថ្លែងក្នុងយប់ថ្ងៃចន្ទទី១៦ ខែមិនា ឆ្នាំ២០២០នេះ តែ៤ថ្ងៃក្រោយ កិច្ចអន្តរាគមន៍លើកទីមួយ លោក ម៉ាក្រុង បានបញ្ចេញសារខ្លាំងៗ បង្ហាញពីចំណាត់ការទាំងនេះ ដែលលោកអះអាងថា មិនធ្លាប់មានពីមុនមក សម្រាប់ប្រទេសបារាំង រាប់ចាប់តាំងពីសង្គ្រាមលោក។ ដោយស្នើឲ្យពលរដ្ឋបារាំង «កុំស្លន់ស្លោរ» និង«កុំឆ្លេឆ្លា» លោកប្រមុខរដ្ឋបានបញ្ជាក់ថា៖

«យើងកំពុងធ្វើសង្គ្រាម។ ពិតណាស់ហើយថា ជាសង្គ្រាម​ដើម្បីសុខភាព តែសត្រូវរបស់យើង នៅនឹងមុខ តែមើលមិនឃើញ និងពិបាកយល់។»

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមសូមដកស្រង់ ​​យកចំណាត់ការ«ខ្លាំងក្លា»ទាំងនោះ មកជម្រាបជូនប្រិយមិត្ត ត្រួសៗ ដូចខាងក្រោម៖

កំហិតការធ្វើដំណើរ សម្រាប់រយៈពេល១៥ថ្ងៃ

«ការប្រមូលផ្ដុំគ្នា នៅទីធ្លាសាធារណៈ មិនត្រូវអនុញ្ញាតទៀតទេ។ ការចេញជួបមិត្ត ក៏មិនអាចធ្វើបានដែរ ព្រោះវាជាចំណាត់ការ ដើម្បីដាក់កំហិត បញ្ចៀសឲ្យបានជាអតិបរិមា នូវការទាក់ទងដោយផ្ទាល់ នៅក្រៅគេហដ្ឋាន។»

លោកប្រធានាធិបតី មិនបានបន្លឺពាក្យ «បង្ខាំងខ្លួន» នៅក្នុងបន្ទប់នោះទេ។ តែលោកពន្យល់ថា៖

«នៅគ្រប់ទីកន្លែងទាំងអស់ នៃប្រទេសបារាំង គេអាចធ្វើដំណើរបាន តែក្នុងករណីចាំបាច់ ដូចជា ចេញទៅទិញចំណីអាហារ ដោយគោរពគម្លាតសុវត្ថិភាពពីគ្នា (យ៉ាងតិច១ម៉ែត្រ) ចេញទៅព្យាបាលជំងឺ ឬចេញទៅធ្វើការ។» 

ធ្វើការពីចម្ងាយ ឬពីផ្ទះ ប្រសើរជាង…

«គ្រប់ស្ថាប័នសហគ្រាសទាំងអស់ ត្រូវរៀបចំខ្លួន ដើម្បីឲ្យបុគ្គលិកអាចធ្វើការបាន ពីចម្ងាយ ឬពីផ្ទះ […] រាល់ការកេងបន្លំទាំងឡាយ នឹងរងការពិន័យ។»

ម៉ាស់បិទមាត់និងច្រមុះ នឹងត្រូវបញ្ជូនបន្ថែមទៀត ទៅកាន់ឱសថដ្ឋាននានា

ចាប់ពីថ្ងៃអង្គារនេះទៅ ម៉ាស់បិទមាត់និងច្រមុះ ច្រើនលានសម្រាប់ នឹងត្រូវបញ្ជូន ទៅកាន់ឱសថដ្ឋាននានា ដែលស្ថិតក្នុងតំបន់ទាំង២៥ ដែលរងការរាលដាល នៃមេរោគ​«កូរូណា» ខ្លាំងជាងគេ។

កងទ័ព vs «Covid-19»

មន្ទីរពេទ្យពិសេមួយ ដែលស្ថិតក្រោមការគ្រប់គ្រង របស់កងទ័ព នឹងត្រូវបង្កើតឡើង ក្នុងតំបន់«Alsace» ដែលរងការរាតត្បាតខ្លាំងបំផុត ពីមេរោគ​«Covid-19»។ កងទ័ព នឹងបញ្ចេញសកម្មភាពរបស់ផងខ្លួន ដើម្បីជួយសម្រួល ដល់ការដឹកជញ្ជូនអ្នកជំងឺ រវាងពីតំបន់មួយ ទៅកាន់តំបន់មួយទៀត។

ចំណាត់ការ«ពិសេស» សម្រាប់បណ្ដាសហគ្រាស

«នឹងគ្មានសហគ្រាសណាមួយ ត្រូវប្រឈមនឹងការដួលក្ស័យធន់ ហើយក៏គ្មានពលរដ្ឋបារាំងណាម្នាក់ ត្រូវបានទុកចោល ដោយគ្មានធន់ធាននោះដែរ។»

«យើងកំពុងដាក់ចេញ នូវប្រព័ន្ធពិសេសមួយ សម្រាប់ការពន្យាពេល នៃការបង់ពន្ធ និងការចំណាយ ទៅលើប្រព័ន្ធសន្តិសុខសង្គម – គាំទ្រឲ្យមានការពន្យាពេល ការសងប្រាក់ធនាគារ និងការធានារ៉ាប់រងពីរដ្ឋ ជាមួយនឹងទឹកប្រាក់ រហូតដល់ ៣០០ ពាន់លានអឺរ៉ូសំរាប់ប្រាក់កម្ចីទាំងអស់ ដែលបានធ្វើឡើង​រវាងធនាគារ និងរាល់សហគ្រាសខ្នាតតូច។ អ្នកដែលប្រឈមនឹងការលំបាក នឹងមិនមានអ្វី ត្រូវបង់រម្លស់ បង់ពន្ធ និងវិភាគទានសន្តិសុខសង្គមទេ។ វិក័យប័ត្រហ្គាស ឬអគ្គិសនី និងថ្លៃជួលផ្ទះ នឹងត្រូវផ្អាក។»

«លើសពីនេះទៀត ដើម្បីកុំអោយនរណាម្នាក់ ត្រូវរងគ្រោះ ដោយសារគ្មានធនធាននោះ ប្រាក់ឧបត្ថម្ភសោធន ស្ដីពីការងាររយៈពេលខ្លី នឹងត្រូវបានពង្រីក ឲ្យបានទូលំទូលាយ សម្រាប់បុគ្គលិកនិយោជិក។»

បិទព្រំដែនអ៊ឺរ៉ុប

ដោយអះអាងថា លោកបានពិគ្រោះ និងមានការយល់ព្រម ជាមួយបណ្ដាមេដឹកនាំអ៊ឺរ៉ុបរួចជាស្រេចនោះ លោក ម៉ាក្រុង បានរៀបរាប់ថា៖

«ទល់នឹងមេរោគកូរូណាស សហភាពអ៊ឺរ៉ុបនឹងបិទព្រំដែនរបស់ខ្លួន ចាប់ពីថ្ងៃអង្គារនេះតទៅ សម្រាប់រយៈពេល៣០ថ្ងៃ។ ព្រំដែនសហភាពអ៊ឺរ៉ុប និងលំហ “Schengen” នឹងត្រូវបិទ។ គ្រប់ការធ្វើដំណើរ រវាងប្រទេសក្រៅអ៊ឺរ៉ុប និងសហភាពអ៊ឺរ៉ុប នឹងត្រូវព្យួរ សម្រាប់រយៈពេល៣០ថ្ងៃ។ យ៉ាងណា ពលរដ្ឋបារាំងនៅតែអាចត្រឡប់ វិលចូលមាតុភូមិវិញ បើពួកគេចង់។»

រាល់កំណែទម្រង់ដែលមានក្នុងពេលនេះ ត្រូវបានផ្អាក…

ការផ្អាករាល់កំណែទម្រង់ទាំងនោះ រាប់ទាំងកំណែទម្រង់ ស្ដីពីការចូលនិវត្តន៍ ដ៏ចម្រូងចម្រាស់នោះផង។ ច្បាប់នេះ ដែលត្រូវបានអនុម័ត្រនៅរដ្ឋសភារួច នឹងមិនត្រូវព្រឹទ្ធសភា យកមកពិភាក្សា ឬអនុម័ត្រ នៅមុនបំណាច់ខែមេសា ខាងមុខឡើយ។

ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់-ក្រុង ជុំទីពីរ ត្រូវលើកពេល

បន្ទាប់ពីការបោះឆ្នោត ជុំទីមួយ ដែលត្រូវបានធ្វើ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ ការបោះឆ្នោតលើកទីពីរ ដែលបានគ្រោងធ្វើ នៅថ្ងៃអាទិត្យក្រោយ នឹងត្រូវលើកពេល ទៅថ្ងៃខាងមុខ។ តែលោក ម៉ាក្រុង នៅមិនទាន់បានបញ្ជាក់ ថាការបោះឆ្នោតជុំទីពីរនេះ នឹងត្រូវកំណត់ធ្វើ នៅថ្ងៃណានោះឡើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ កម្ពុជា​រកឃើញ​អ្នកជំងឺ​ម្នាក់ទៀត​ក្នុង​ថ្ងៃនេះ – សរុប​១២៤នាក់

ក្នុងថ្ងៃសៅរ៍ទី២៣ ខែឧសភានេះ អ្នកជំងឺ«Covid-19»នៅកម្ពុជា បានកើនឡើង ដល់​ចំនួន​ សរុប​១២៤នាក់ បន្ទាប់ពីក្រសួងសុខាភិបាល ទើបនឹងប្រកាសថា បានរកឃើញ​អ្នកឆ្លងជំងឺ «Covid-19» ម្នាក់ទៀត នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ...
កម្ពុជា

អ.ស.ប ស្នើ​កម្ពុជា​ឲ្យគិតដល់ ជនពិការ ក្នុង​ការទប់ស្កាត់​ជំងឺ​«Covid-19»

ជនពិការ ក៏ជាពលរដ្ឋម្នាក់ដែរ។ ដូច្នេះ «មិនគួរទុក នរណាម្នាក់ចោលឡើយ»។ នេះ ជាការលើកឡើងរបស់ ការិយាល័យឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅប្រទេសកម្ពុជា ក្នុងខណៈរដ្ឋាភិបាលកម្ពុជា ...
កំសាន្ដ

អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើង​ក្រោមដី​ដូចពលរដ្ឋ​សាមញ្ញ

រូបថតមួយសន្លឹក ដែលបង្ហាញពីលោក ហ្សង់ កាស្ដិក (Jean Castex) អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើងក្រោមដី ដូចពលរដ្ឋដ៏ទៃទៀត បានបណ្ដាលឲ្យបណ្ដាជនបារាំងទូទៅ រីករាយសប្បាយក្នុងចិត្តណាស់។ រូបថតនោះ ត្រូវបានម្ចាស់គណនេយ្យទ្វីសធើរម្នាក់ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.