ដំណឹងបារាំង

គ្រីស្ដូហ្វ៍ ម្ចាស់សម្លេង​បទ​​«អាលីន» បានទទួល​មរណភាព

អ្នកចម្រៀងបារាំង គ្រីស្ដូហ្វ៍ (Christophe) ដែលល្បីឈ្មោះពេញពិភពលោក តាមរយៈ​បទ​«អាលីន» បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៤ឆ្នាំ។ នេះ បើតាមដំណឹងមួយ របស់សារព័ត៌មានបារាំង ឈ្មោះ «Nouvel Observateur» ដែលទើបនឹងធ្លាក់មកដល់ នៅមុននេះបន្តិច។

សារព័ត៌មានបានអះអាងថា លោក គ្រីស្ដូហ្វ៍ បានធ្លាក់ខ្លួនឈឺសួត ដ៏រាំរ៉ៃ និងបានចូលសម្រាក ក្នុងមន្ទីរពេទ្យ «Cochin» នៃរដ្ឋធានីប៉ារីស តាំងពីថ្ងៃទី២៦ ខែមីនាកន្លងមក។ បន្ទាប់មក លោកត្រូវបានបញ្ជូនទៅក្រុង ប្រ៊េស (Brest – ភាគខាងលិចបារាំង) ហើយបានទទួលមរណភាព នាទីនោះ ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ ដោយមានការជូនដំណើរ ពីកូនស្រីរបស់លោក ឈ្មោះ «Lucie» នោះផង។

ចម្រៀង «អាលីន – Aline» ដ៏ពិរោះនិងដ៏ល្បីល្បាញ ត្រូវបានលោក គ្រីស្ដូហ្វ៍ បកស្រាយជាលើកដំបូង នៅឆ្នាំ១៩៦៥ នៅពេលដែលលោកមានអាយុ ២០ឆ្នាំ។ មួយបទនេះ ធ្វើឲ្យថាសចម្រៀងរបស់លោក ប្រមាណជា ៣,៥លានថាស ត្រូវបានលក់ដាច់ ភ្លាមៗ។

បទ«អាលីន»នេះ ត្រូវបានបកប្រែជាខេមរភាសា និងបកស្រាយ ដោយអ្នកចម្រៀងជាច្រើន។ ការបកស្រាយដំបូងគេ ដែលគួរឲ្យកត់សម្គាល់ គឺជាសម្លេងរបស់លោក ហួរ ឡាវី ដែលគេស្គាល់ថា ជាកំពូល​អ្នកចម្រៀង​សម្លេងស្អក របស់កម្ពុជា៕



លំអិតបន្ថែមទៀត

ដំណឹង

ប្រធានាធិបតីបារាំង​អះអាង​មិន​តំឡើង​ពន្ធ​ដើម្បី​ទូទាត់​ ក្នុង​វិបត្តិ​«Covid-19»

គ្មានការតំឡើងពន្ធ ដើម្បីយកប្រាក់ មកទូទាត់ការចំណាយ ដ៏មហាសាល ក្នុង​វិបត្តិ​«Covid-19» នោះឡើយ។ នេះ ជាការអះអាងឡើង របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel ...
លោក សាម៉ុយអែល ប៉ាទី (Samuel Paty) សាស្ត្រាចារ្យបារាំងដែលរងការធ្វើឃាត ដោយភេរវជន កាលពីថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២០។ (រូបថតសាលាក្រុង Conflans)
ដំណឹង

បារាំង៖ សាស្ត្រាចារ្យ​ដែលរង​ការធ្វើឃាត ទទួលបាន​មេដាយកិត្តិយសជាតិ

លោក «Samuel Paty» សាស្ត្រាចារ្យ​ភូមិសាស្ត្រ-ប្រវត្តិវិទ្យា ដែលរងការធ្វើឃាត​ដោយ​«កាត់ក» ពីសំណាងភេរវជន កាលពីថ្ងៃសុក្រសប្ដាហ៍មុន ទទួលបាន​មេដាយកិត្តិយសជាតិ ជុំវិញភាពក្លាហាន ក្នុងការបំពេញភារកិច្ច ជាគ្រូបង្រៀន​របស់លោក កាលពីពេលលោក​នៅមានជីវិត។ បើទោះជាលោក ...
កំសាន្ដ

អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើង​ក្រោមដី​ដូចពលរដ្ឋ​សាមញ្ញ

រូបថតមួយសន្លឹក ដែលបង្ហាញពីលោក ហ្សង់ កាស្ដិក (Jean Castex) អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើងក្រោមដី ដូចពលរដ្ឋដ៏ទៃទៀត បានបណ្ដាលឲ្យបណ្ដាជនបារាំងទូទៅ រីករាយសប្បាយក្នុងចិត្តណាស់។ រូបថតនោះ ត្រូវបានម្ចាស់គណនេយ្យទ្វីសធើរម្នាក់ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.