Tag: Hong Kong
-
ពលរដ្ឋហុងកុងជិត២លាននាក់ ចុះធ្វើបាតុកម្មក្រោមភ្លៀង ដើម្បីសិទ្ធិសេរីភាព
ដើម្បីសិទ្ធិសេរីភាព – ឧទ្យាន «Victoria» កណ្ដាលក្រុងហុងកុង និងតំបន់ជុំវិញ បានទទួលពលរដ្ឋហុងកុង ប្រមាណជាង ១,៧លាននាក់ ដែលបានចុះធ្វើបាតុកម្ម ដោយសន្តិវិធី នៅក្រោមតំណក់ទឹកភ្លៀង ដើម្បីគាំទ្រដល់ចលនាប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ។ ពលរដ្ឋចំនួន១,៧លាននាក់ ជាតួលេខលើកឡើង ដោយអ្នករៀបចំបាតុកម្ម និងអះអាងបន្ថែម ដោយបណ្ដាស្ថាប័នអ្នកឃ្លាំមើលផ្សេងទៀត។ ប៉ុន្តែ ពុំមានតួលេខអះអាង ចេញពីអាជ្ញាធរនោះទេ។ អាជ្ញាធរបានហាមឃាត់ រាល់ការជួបជុំណាក៏ដោយ ដែលមានចំនួនអ្នកចូលរួម ច្រើនហួសហេតុ នៅក្នុងសួនឧទ្យានខាងលើ។ តែការហាមឃាត់នេះ ហាក់មិនត្រូវបានពលរដ្ឋអើពើទេ ដោយពួកគេ នៅតែប្រមូលគ្នីគ្នាមកជួបប្រជុំ បើទោះមានភ្លៀងធ្លាក់យ៉ាងណាក្ដី ដើម្បីធ្វើការសំដែងមតិ។ ក្រុមបាតុករបានលើកឡើង ពីការគាំទ្ររបស់ផងខ្លួន ... -
កងទ័ពចិននិងសព្វាវុធ ត្រូវបានឃើញចល័តមកជាប់«ព្រំដែន»ហុងកុង
កងកម្លាំងអាវុធហត្ថ របស់ប្រទេសចិន ត្រូវបានចល័ត ឲ្យមកឈរជើង និងហ្វឹកហាត់ នៅក្នុងកីឡដ្ឋានមួយ នៃក្រុង «Shenzhen» ដែលនៅជាប់ជាមួយ«ព្រំដែន»ក្រុងហុងកុង។ នេះ បើតាមការសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ដែលអះអាងថា គឺអ្នកសារព័ត៌មានរបស់ខ្លួន ជាអ្នកបានឃើញផ្ទាល់ និងបានផ្តិតយករូបភាព ពីហេតុការណ៍នេះ។ សេចក្តីរាយការណ៍ បានឲ្យដឹងថា កងកម្លាំងទាំងនោះបានធ្វើការហ្វឹកហាត់ ដូចជាការចល័តទាំងក្រុម ការរត់ និងការជិះម៉ូតូ នៅក្នុង និងជុំវិញកីឡដ្ឋាន ដែលមានចម្ងាយប្រមាណ តែ៧គីឡូម៉ែត្រប៉ុណ្ណោះ ពីច្រក«ព្រំដែន»នៃក្រុង ហុងកុង។ មូលហេតុនៃវត្តមាន របស់កងកម្លាំងទាំងអស់នេះ ក្នុងតំបន់នោះ មិនត្រូវបានបញ្ចេញ ឲ្យដឹងទេ។ ... -
បាតុកម្មហុងកុង៖ ជើងហោះហើរ ចាប់ផ្ដើមមានដំណើរការឡើងវិញ
ជើងហោះហើរ នៅព្រលានយន្ដហោះ ហុងកុង ដែលត្រូវបានលប់ចោល កាលពីម្សិលម៉ិញ ព្រោះការចូលកាន់កាប់ របស់ក្រុមបាតុករនិយមលទ្ធិប្រជាធិបតេយ្យនោះ បានចាប់ផ្ដើមមានដំណើរការឡើងវិញ នៅព្រឹកថ្ងៃអង្គារនេះ។ អ្នកនាំពាក្យព្រលានយន្ដហោះ ហុងកុង បានថ្លែងឲ្យដឹងថា ការចុះឈ្មោះអ្នកដំណើរ បានបើកធ្វើជាថ្មី ខណៈការបង្ហាញព័ត៌មាន ស្ដីពីការហោះចេញ និងការចុះចត នៅលើកញ្ចក់ទូរទស្សន៍ ក្នុងព្រលានយន្ដហោះ ក៏មានជាធម្មតាបន្តិចម្ដងៗវិញដែរ។ បើតាមតួលេខផ្ដល់ដោយអាជ្ញាធរ បានឲ្យដឹងថា បាតុករប្រមាណជា៥០០០នាក់ បានបន្តកាន់កាប់ព្រលានយន្ដហោះ កាលពីថ្ងៃចន្ទម្សិលម៉ិញ ដើម្បីអ្វីមួយ ដែលបណ្ដាបាតុករអះអាងថា គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់បណ្ដាអ្នកដំណើរទាំងឡាយ នៅលើពិភពលោក ឲ្យយល់និងដឹងឮ អំពីបុព្វហេតុរបស់ពួកគេ។ ជាមួយនឹងបដា-ខិត្តប័ណ្ណនៅនឹងដៃ ក្រុមបាតុករបានបរិហារ ពីទង្វើហិង្សា ... -
បាតុករ«ហុងកុង»កាន់កាប់ព្រលានយន្ដហោះ-ជើងហោះហើរត្រូវលប់ចោល
ក្រុមបាតុករច្រើនពាន់នាក់ ដែលនិយមលទ្ធិប្រជាធិបតេយ្យ បានបន្តកាន់កាប់ព្រលានយន្ដហោះ ហុងកុង ក្នុងយប់ថ្ងៃចន្ទនេះ ដើម្បីបរិហារពីទង្វើហិង្សា របស់កងកម្លាំងនគរបាល អំពីអ្វីដែលក្រុមបាតុករអះអាងថា ជាការបង្ក្រាបទល់នឹងការតស៊ូ ដោយសន្តិវិធីរបស់ពួកគេ ប្រឆាំងនឹងលូកដៃជ្រៀតជ្រែក ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង និងប្រឆាំងការដើរថយក្រោយ នៃសិទ្ធិសេរីភាព នៅក្រុងហុងកុង។ ការចូលទៅកាន់កាប់ព្រលានយន្ដហោះ បានបង្កឲ្យជើងហោះហើរទាំងអស់ ត្រូវបានលប់ចោល។ តែអាជ្ញាធរបានរំពឹងថា ជើងហោះហើរទាំងឡាយ អាចនឹងមានដំណើរការឡើងវិញ នៅព្រឹកថ្ងៃអង្គារស្អែក។ ព្រលានយន្ដហោះ ហុងកុង ត្រូវបានគេស្គាល់ថា ជាព្រលានយន្ដហោះមួយ (ជាប់លេខ៨) ក្នុងចំណោមព្រលានយន្ដហោះធំៗផ្សេងទៀត ដែលមានភាពមមាញឹកបំផុត នៅលើពិភពលោក។ កាលពីឆ្នាំ២០១៨ ព្រលានយន្ដហោះមួយនេះ មានអ្នកដំណើរឆ្លងកាត់ ប្រមាណជា ៧៤លាននាក់។ ... -
តារាចម្រៀងហុងកុង ដេនីស ហូ ចេញមុខបរិហារក្រុងប៉េកាំងនៅ អ.ស.ប
តំណាងអ្នកជំទាស់ហុងកុងមួយរូប នាង ដេនីស ហូ (Denise Ho) ដែលជាតារាចម្រៀងល្បីឈ្មោះ ផ្នែកចម្រៀងប៉ុប-រ៉ុក (Pop-Rock) បានចេញមុខ ដើររកការគាំទ្រ ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសនៅចំពោះ ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស។ ប៉ុន្តែបទអន្តរាគមន៍ របស់តារាចម្រៀង កាលពីថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៩ បានរងការរំខាន មិនតិចជាងពីរដងទេ ពីសំណាក់គណៈប្រតិភូ តំណាងឲ្យរដ្ឋាភិបាលចិនកុម្មុយនីស ដែលមានវត្តមាន ក្នុងអង្គប្រជុំនោះដែរ។ នាង ដេនីស ហូ អាយុ៤២ឆ្នាំ បានពន្យល់យ៉ាងច្រើន អំពីសេចក្ដីព្រាងច្បាប់ថ្មី ... -
រដ្ឋសភាហុងកុង ត្រូវអាជ្ញាធរគ្រប់គ្រងបានវិញ ក្នុងយប់ថ្ងៃចន្ទនេះ
នគរបាលប្រឆាំងកុបកម្ម បានដណ្ដើមគ្រប់គ្រង រដ្ឋសភាហុងកុង បានមកវិញ ក្នុងយប់ថ្ងៃចន្ទ ចូលមកថ្ងៃអង្គារនេះ បន្ទាប់ពីស្ថាប័ននីតិបញត្តិមួយនេះ បានធ្លាក់ក្រោមការកាន់កាប់ របស់ក្រុមបាតុករអស់រយៈពេល ជាច្រើនម៉ោងរួច។ រូបភាពតាមកញ្ចក់ទូរទស្សន៍ បានឲ្យឃើញថា ក្រុមកងកម្លាំងអាជ្ញាធរ បានបាញ់គ្រាប់ឧស្ម័នបង្ហូរទឹកភ្នែក ចូលក្នុងចំណោមពួកអ្នកតវ៉ា ដែលក្រោយមក ត្រូវបង្ខំចិត្តនាំគ្នារត់ចេញ ពីក្នុងអគាររដ្ឋសភា។ ក្រុមនគរបាល់ ដែលមានពាក់របាំងមុខដើម្បីដកដង្ហើម កាន់ដំបងឆក់ និងខែលការពារ បានបើកប្រតិបត្តិការដណ្ដើមយកអគារដ្ឋសភា មកកាន់កាប់វិញ ក្រោយពីនាយនគរបាលក្រុងហុងកុង បានថ្លែងព្រមានឲ្យក្រុមបាតុករ ត្រូវតែចាកចេញពីទីនោះ។ ទំព័រទ្វីសធើររបស់នគរបាលហុងកុង បានឲ្យដឹងថា៖ «អគាររដ្ឋសភា ត្រូវបានចូលទន្ទ្រាន និងវាយប្រហារដោយហិង្សា។ នគរបាលសូមថ្កោលទោស យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើនេះ ...
Loading...