• ហុងកុង សម្រេចផ្អាក​គម្រោងច្បាប់​ធ្វើបត្យាប័ន​ដ៏ចម្រូងចម្រាស់

    ទីបំផុតនៅថ្ងៃសៅរ៍នេះ រដ្ឋាភិបាលក្រុង ហុងកុង បានធ្វើតាមការទាមទារ របស់ពលរដ្ឋ​ហុងកុង ដោយបានសម្រេចព្យួរគម្រោងច្បាប់ ដ៏ចម្រូងចម្រាស់ ដែលអនុញ្ញាតឲ្យធ្វើបត្យាប័នអ្នកទោស ទៅឲ្យអាជ្ញាធរចិនកុម្មុយនីស្ដិ៍។ កាលពីមុននេះបន្តិច អ្នកស្រី «Carrie Lam» ខ្លួនឯងបានចេញមុខ មកអះអាង នៅចំពោះអ្នកសារព័ត៌មាន ពីការព្យួរគម្រោងច្បាប់នេះ តែបានអះអាងឡើងវិញ ថាសណ្ដាប់ធ្នាប់សាធារណៈ ជាអាទិភាពដ៏ចម្បង របស់អាជ្ញាធរ ក្នុងការទប់ទល់ នូវរាល់អំពើហិង្សាទាំងឡាយ។ សារព័ត៌មានក្នុងក្រុងហុងកុង ឈ្មោះ «South China Morning Post» និងបណ្ដាទូរទស្សន៍ជាច្រើន ដូចជា «Now TV» «TVB» និង ...
  • ក្រុមបាតុករនៅហុងកុង ព្រមានធ្វើបាតុកម្ម«យក្ស»ខ្លាំងជាងមុន នៅថ្ងៃអាទិត្យ

    នៅក្រុងហុងកុង ក្រុមអ្នកជំទាស់នឹងគម្រោងច្បាប់ ដ៏ប្រទាំងប្រទើស ដែលអនុញ្ញាតឲ្យធ្វើបត្យាប័នអ្នកទោស ទៅឲ្យអាជ្ញាធរចិនកុម្មុយនីស្ដិ៍ បានព្រមាននៅថ្ងៃព្រហស្បត្តិ៍នេះ ថាពួកគេនឹងបន្តជួបជុំ ក្នុងទំហំ«យក្ស»ដ៏ធំសម្បើមជាថ្មីទៀត នៅថ្ងៃអាទិត្យខាងមុខ។ ការប្រកាសរបស់ក្រុមអ្នករៀបចំបាតុកម្ម ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីបាតុកម្មយក្សកាលពីថ្ងៃពុធម្សិលម៉ិញ ដែលមានផ្ទុះអំពើហិង្សាយ៉ាងខ្លាំងក្លា រវាងក្រុមបាតុករ និងក្រុមអាជ្ញាធរ។ ជាអំពើហិង្សា មិនដែលធ្លាប់មាន រាប់ចាប់តាំង ពីអតីតដែនដី​អាណានិគម​អង់គ្លេស​មួយនេះ បានវិលទៅស្ថិតក្រោមការកាន់កាប់ របស់ប្រទេសចិនកុម្មុយនីស្ដិ៍ ក្នុងឆ្នាំ១៩៩៧នោះមក។  បន្ថែមពីលើនេះ រណសិរ្យសិទ្ធិមនុស្ស របស់ពលរដ្ឋ ក៏បានអំពាវនាវ ឲ្យធ្វើកូដកម្មជាទូទៅមួយ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះដែរ។ គោលបំណងនៃកូដកម្ម គឺដាក់សម្ពាធលើរដ្ឋាភិបាលហុងកុង (ដែលនិយមចិនកុម្មុយនីស្ដិ៍) និងទាមទារឲ្យខាងតែបាន ការដកចេញនូវសេចក្ដីព្រាងច្បាប់ ដ៏ចម្រូងចម្រាស់។ លោក ...
  • ក្រុងប៉េកាំង​បរិហារ​«អំពើហិង្សា» និងប្រកាស​គាំទ្រ​អាជ្ញាធរ​ នៅហុងកុង

    ក្នុងថ្ងៃព្រហស្បត្តិ៍នេះ រដ្ឋាភិបាលកុម្មុយនីស្ដិ៍ចិនប៉េកាំង បានប្រកាសថ្កោលទោស«អំពើហិង្សា បង្កឡើងដោយក្រុមបាតុករ» នៅក្រុងហុងកុង ដែលបានជួបជុំគ្នាយ៉ាងសន្ធឹកសន្ធាប់ កាលពីម្សិលម៉ិញ ដើម្បីប្រឆាំងនឹងគម្រោងច្បាប់ ដែលអនុញ្ញាតឲ្យធ្វើបត្យាប័នអ្នកទោស ទៅឲ្យអាជ្ញាធរចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក «Geng Shuang» បានថ្លែងថា វាមិនមែនជាបាតុកម្ម ដែលធ្វើឡើងដោយសន្តិវិធីទេ តែជា«អំពើហិង្សា ដែលមានការរៀបចំទុកជាមុន»។ លោកបន្តថា៖ «រដ្ឋាភិបាលចិន (ប៉េកាំង) ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះអំពើហិង្សា និងគាំទ្រការឆ្លើយតប ពីសំណាក់អាជ្ញាធរហុងកុង។» កាលពីថ្ងៃពុធម្សិលម៉ិញ ក្រុងហុងកុងទាំងមូល ត្រូវបានគ្របដណ្ដប់ដោយអំពើហិង្សា ដ៏អាក្រក់ជាងពេលណាៗទាំងអស់ បន្ទាប់ពីអតីតដែនដី​អាណានិគម​អង់គ្លេស​មួយនេះ បានវិលទៅស្ថិតក្រោមការកាន់កាប់ របស់ប្រទេសចិនកុម្មុយនីស្ដិ៍ ក្នុងឆ្នាំ១៩៩៧វិញមក។  ក្រុមបាតុករបានព្យាយាមកាន់កាប់ ...