របបដឹកនាំជាច្រើន ដែលល្បីល្បាញខាងការរំលោភសិទ្ធិមនុស្ស ក្នុងពិភពលោក ដូចយ៉ាងការដឹកនាំ​ក្នុងប្រទេសរ៉ុស្ស៊ី ភូមា ចិន វេណេស៊ុយអេឡា ប៊េឡារ៉ូ និងក្នុងប្រទេស​កម្ពុជា​ជាដើម នឹងរងទណ្ឌកម្មបន្ថែមទៀត និងយ៉ាងធ្ងន់ធ្ងរ ពីសំណាក់សហភាពអ៊ឺរ៉ុប «EU» បើទោះជាទណ្ឌកម្មទាំងនោះ ត្រូវគេមើលឃើញថា ទទួលបានការឆ្លើយតបជាវិជ្ជមាន ក្នុងទំហំដ៏តិចតួចក្ដី។

នេះបើតាមលទ្ធផល ដែលធ្លាយចេញពីកិច្ចប្រជុំ របស់ក្រុមប្រឹក្សាអ៊ឺរ៉ុប ចូលរួមដោយបណ្ដា​រដ្ឋមន្ត្រីការបរទេស មកពីប្រទេសសមាជិក​ទាំងអស់​នៃសហភាព កាលពីសប្ដាហ៍កន្លងមក។ ទណ្ឌកម្មចំទិសដៅ ដែលនឹងត្រូវដាក់បន្ថែមនោះ  នឹងចេញផ្សាយ​ជាសាធារណៈ ក្នុងជំនួបកំពូលអ៊ឺរ៉ុប ដែលគ្រោងប្រព្រឹត្តិទៅ នៅថ្ងៃទី២៥ – ២៦ ខែមីនា​ខាងមុខ។

ទណ្ឌកម្មរបស់សហភាពអ៊ឺរ៉ុប រួមមានការហាមឃាត់ ជាន់ទឹកដីអ៊ឺរ៉ុប (មិនផ្ដល់ទិដ្ឋការ) និងការបង្កកទ្រព្យសម្បត្តិ ទៅលើ​មេដឹកនាំ​ទាំងឡាយ ​នៅក្នុងបណ្ដាប្រទេសខាងលើ បូករួមទាំងសមាជិកគ្រួសារ របស់ពួកគេផង។

យ៉ាងណា ការដាក់ទណ្ឌកម្មទាំងនោះ ពិបាកទទួលបានការអនុម័ត ជាលក្ខណៈឯកច្ឆ័នពីសមាជិកទាំង២៧ របស់សហភាពអ៊ឺរ៉ុប ដោយហេតុថា សមាជិកមួយចំនួន បារម្ភពីការឆ្លើយតប ឬការសងសឹកវិញ ពីសំណាក់មហាប្រទេសធំៗ ដូចយ៉ាងប្រទេសរ៉ុស្ស៊ី និងប្រទេសចិនជាដើម។

EU ស្នើឲ្យកម្ពុជាផ្សះផ្សារជាតិ…

ប្រមុខការទូតអ៊ឺរ៉ុប លោក ចូហ្សេ បូរ៉ែល (Josep Borrell) បានប្រកាសកាលពីថ្ងៃសៅរ៍​សប្ដាហ៍មុនថា សហភាពអ៊ឺរ៉ុបនឹងចាត់វិធានការ «សមស្រប» ប្រឆាំងមេដឹកនាំរដ្ឋប្រហារ​នៅភូមា បន្ទាប់ពីទទួលបរាជ័យ ក្នុងការអំពាវនាវ​ឲ្យមេដឹកនាំយោធា  ត្រូវប្រគល់អំណាច​ឲ្យរដ្ឋាភិបាលស៊ីវិលវិញ។ ប៉ុន្តែគេមិនរំពឹងថា សហភាពអ៊ឺរ៉ុបនឹងព្យួរការវិនិយោគរបស់ខ្លួន​ នៅក្នុងប្រទេសភូមានោះទេ។

ប្រភពការទូតអ៊ឺរ៉ុបមួយ បានបង្ហើបដែរថា មេដឹកនាំក្នុងប្រទេសវេណេហ្ស៊ុយអេឡា ប្រមាណជា៣០នាក់ និងសមាជិកគ្រួសាររបស់ពួកគេ នឹងទទួលរងទណ្ឌកម្មថ្មីបន្ថែម នៅក្នុងពេលដូចគ្នានេះ ខណៈទណ្ឌកម្មមួយចំនួនទៀត កំពុងស្ថិតក្រោមការពិភាក្សា ដើម្បីឆ្លើយតប​នឹងការបង្ក្រាប ទៅលើបាតុកម្មនិយមប្រជាធិបតេយ្យ នៅក្នុងក្រុងហុងកុង។

សម្រាប់ប្រទេសកម្ពុជាវិញ សហភាពអ៊ឺរ៉ុបបានទាមទារជាថ្មី ឲ្យរបបដឹកនាំ​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ងាកមកដំណើរការ​ផ្សះផ្សា​ជាតិ​ឡើងវិញ​ ក្នុងពេលដែលតុលាការ នៅក្នុងប្រទេសបានចេញសាលក្រមជាបន្តបន្ទាប់ ផ្ដន្ទាទោសក្រុមមន្ត្រីគណបក្សប្រឆាំង ឲ្យជាប់​ពន្ធនាគារ​ជាច្រើនឆ្នាំ ពីបទចោទដែលតុលាការហៅថា ជាការញុះញង់ ឬការចូលរួមក្នុងទង្វើក្បត់ជាតិ។

ទណ្ឌកម្មដំបូង ដែលសហភាពអ៊ឺរ៉ុបសម្រេចដាក់ ប្រឆាំងរបបដឹកនាំក្រុងភ្នំពេញ គឺការព្យួរប្រព័ន្ធអនុគ្រោះពន្ធ ហៅថា «EBA» ចំនួន២០% ទៅលើផលិតផល នាំចេញពីកម្ពុជា និងនាំចូលមកក្នុងលំហសេដ្ឋកិច្ច របស់សហភាពអ៊ឺរ៉ុប។ ក្នុងសារអេឡិចត្រូនិកមួយ ដែលមន្ត្រី​អ្នក​នាំពាក្យគណៈកម្មការអ៊ឺរ៉ុប បានឆ្លើយតបមកទស្សនាវដ្ដីមនោម្យ.អាំងហ្វូ កាលពីពេលកន្លងមក បានឲ្យដឹងថា កម្ពុជាត្រូវងាក​មកដើរលើវិថី នៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះ​ពន្ធនោះទាំងអស់ឡើងវិញ៕



លំអិតបន្ថែមទៀត

កំសាន្ដ

«រវាង​ឋាន​នរក និង​ឋាន​សួគ៌» សំណើច​ខ្លី

«រវាង​ឋាន​នរក និង​ឋាន​សួគ៌» ក្លើបីនាក់ មកពីបីសាសន៍ អាមេរិកាំង ចិន និងខ្មែរ បានស្លាប់ទៅហើយ តែបានទៅជួបគ្នា នៅក្នុងឋាននរក។ នៅ​ចំពោះ​ស្ដេចយមបាល អ្នកទាំងបីបានធ្វើការតវ៉ា ថាពួកគេមិនដែលធ្វើអំពើអាក្រក់ ...
ដំណឹង

ត្រាំ បន្ត​វាយប្រហារ ម៉ាកខេន ដែល​ទទួល​មរណភាព តាំងពី​៧ខែ​មុន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានវាយប្រហារជាថ្មី ក្នុងថ្ងៃអាទិត្យកន្លងមកនេះ ទៅលើលោក ចន ម៉ាកខេន (John McCain) ...
ដំណឹង

បាតុកម្មហុងកុង៖ ជើងហោះហើរ ចាប់ផ្ដើមមានដំណើរការឡើងវិញ

ជើងហោះហើរ នៅព្រលានយន្ដហោះ ហុងកុង ដែលត្រូវបានលប់ចោល កាលពីម្សិលម៉ិញ ព្រោះការចូលកាន់កាប់ របស់ក្រុមបាតុករនិយមលទ្ធិប្រជាធិបតេយ្យនោះ បានចាប់ផ្ដើមមានដំណើរការឡើងវិញ នៅព្រឹកថ្ងៃអង្គារនេះ។ អ្នកនាំពាក្យព្រលានយន្ដហោះ ហុងកុង បានថ្លែងឲ្យដឹងថា ការចុះឈ្មោះអ្នកដំណើរ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.