ដំណឹងអាស៊ី-ប៉ាស៊ីភិក

ពលរដ្ឋហុងកុងជិត២លាននាក់ ចុះធ្វើបាតុកម្មក្រោមភ្លៀង ដើម្បីសិទ្ធិសេរីភាព

ដើម្បីសិទ្ធិសេរីភាព – ឧទ្យាន «Victoria» កណ្ដាលក្រុងហុងកុង និងតំបន់ជុំវិញ បានទទួលពលរដ្ឋហុងកុង ប្រមាណជាង ១,៧លាននាក់ ដែលបានចុះធ្វើបាតុកម្ម ដោយសន្តិវិធី នៅក្រោមតំណក់ទឹកភ្លៀង ដើម្បីគាំទ្រដល់ចលនាប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ។

ពលរដ្ឋចំនួន១,៧លាននាក់ ជាតួលេខលើកឡើង ដោយអ្នករៀបចំបាតុកម្ម និងអះអាងបន្ថែម ដោយបណ្ដាស្ថាប័នអ្នកឃ្លាំមើលផ្សេងទៀត។ ប៉ុន្តែ ពុំមានតួលេខអះអាង ចេញពីអាជ្ញាធរនោះទេ។

អាជ្ញាធរបានហាមឃាត់ រាល់ការជួបជុំណាក៏ដោយ ដែលមានចំនួនអ្នកចូលរួម ច្រើនហួសហេតុ នៅក្នុងសួនឧទ្យានខាងលើ។ តែការហាមឃាត់នេះ ហាក់មិនត្រូវបានពលរដ្ឋអើពើទេ ដោយពួកគេ នៅតែប្រមូលគ្នីគ្នាមកជួបប្រជុំ បើទោះមានភ្លៀងធ្លាក់យ៉ាងណាក្ដី ដើម្បីធ្វើការសំដែងមតិ។

ក្រុមបាតុករបានលើកឡើង ពីការគាំទ្ររបស់ផងខ្លួន នៅចំពោះចលនាទាមទារ សិទ្ធិសេរីភាព និងដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានផ្ទុះឡើង តាំងពីច្រើនសប្ដាហ៍មកហើយ និងជាពិសេស បានបរិហារពីអំពើហិង្សា បង្កឡើងដោយកងកម្លាំងអាជ្ញាធរ ធ្វើទៅលើក្រុមបាតុករ ដែលជារឿយៗ បានតរដៃវិញ ដោយការគប់ដុំថ្ម ឬដបសាំង។

ក្រុងហុងកុងបានធ្លាក់ខ្លួន ចូលក្នុងវិបត្តិដ៏ធ្ងន់ធ្ងរបំផុត រាប់ចាប់តាំងពីក្រុងមួយនេះ ត្រូវបានអាណានិគមអង់គ្លេស ប្រគល់ទៅឲ្យប្រទេសចិនវិញ នៅឆ្នាំ១៩៩៧។

បាតុកម្មនិយមលទ្ធិប្រជាធិបតេយ្យ ដែលកើតឡើងសឹងជារៀងរាល់ថ្ងៃ បានទាមទារឲ្យមាន នូវដំណោះស្រាយជាច្រើន ក្នុងនោះដូចជា ទាមទារឲ្យមានការបោះឆ្នោត ជាសាកល និងដោយសេរីជាដើម។ តែការទាមទារមួយនេះ មិនទទួលការឆ្លើយតប ជាវិជ្ជមានឡើយ ពីសំណាក់រដ្ឋបាលក្រុងហុងកុង ដែលលំអៀងទៅរករដ្ឋាភិបាលកុម្មុយនីស្ដ៍ ក្រុងប៉េកាំង៕



លំអិតបន្ថែមទៀត

ដំណឹង

ចិន៖ អ្នកកាសែតម្នាក់ជាប់គុក​១៥ឆ្នាំ ព្រោះផ្សាយ​ពីអំពើ​​ពុករលួយ ​ក្នុងបក្ស​

ព្រោះផ្សាយ​ពីអំពើ​​ពុករលួយ ក្នុងបក្ស​កុម្មុយនីស្ដិ៍​ និងរដ្ឋាភិបាល​ចិន អ្នកសារព័ត៌មាន​មួយរូប ត្រូវបាន​តុលាការប្រជាជន ក្រុង«Guiyang» ខេត្ត«Guizhou» ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ ១៥ឆ្នាំ។ ការផ្តន្ទាទោសនេះ បានរងការរិះគន់ខ្លាំងក្លា ពីអង្គការ​អ្នកយក​ព័ត៌មាន​គ្មាន​ព្រំដែន (RWF ...
ដំណឹង

EU ត្រៀមបន្ថែមទណ្ឌកម្ម​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស ក្នុងពិភពលោក

របបដឹកនាំជាច្រើន ដែលល្បីល្បាញខាងការរំលោភសិទ្ធិមនុស្ស ក្នុងពិភពលោក ដូចយ៉ាងការដឹកនាំ​ក្នុងប្រទេសរ៉ុស្ស៊ី ភូមា ចិន វេណេស៊ុយអេឡា ប៊េឡារ៉ូ និងក្នុងប្រទេស​កម្ពុជា​ជាដើម នឹងរងទណ្ឌកម្មបន្ថែមទៀត និងយ៉ាងធ្ងន់ធ្ងរ ពីសំណាក់សហភាពអ៊ឺរ៉ុប «EU» ...
កម្ពុជា

ផៃ ស៊ីផាន ភ្ជាប់សារ​របស់​ស្ថានទូត​អាមេរិក ទៅនឹង​ប្រវត្តិ​«ដកទូត»​ពីកម្ពុជា

នៅមុននេះបន្តិច អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានហៅមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋធានីភ្នំពេញ ថាកំពុងធ្វើកិច្ចការ ហួសពីកាតព្វកិច្ចការងារទូត នៅចំខែមេសានេះ ដែលលោកបានភ្ជាប់ ទៅនឹងកាលវេលា​«ដកទូត»​របស់ប្រទេសមហាអំណាច ចេញពីកម្ពុជា​កាលពីឆ្នាំ១៩៧៥។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.