ដំណឹងសេដ្ឋកិច្ច

ត្រឹមតែ​១ថ្ងៃ មហាសេដ្ឋី​៥០០នាក់​ ខាតប្រាក់​ជិត១១៨ពាន់​លានដុល្លារ

ត្រឹមតែ​១ថ្ងៃ គឺនៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ កំពូលអ្នកមានប្រាក់ច្រើនរយនាក់ នៅលើពិភពលោក បានបង់ខាតប្រាក់របស់ខ្លួន ប្រមាណជា១១៨ពាន់លានដុល្លារ។ នេះ បើតាមរបាយការណ៍​មួយ របស់ទូរទស្សន៍អាមេរិក «Bloomberg» ដោយលើកពីមូលហេតុ នៃការខាតបង់ គឺបណ្ដាលមកពីវិបត្តិពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

ទូរទស្សន៍បានអះអាងថា អ្នកដែលខាតបង់ច្រើនជាងគេ គឺលោក «Jeff Bezos»។ មហាសេដ្ឋីដែលមានទ្រព្យ ប្រមាណ​ជា ៩៨ពាន់​លានដុល្លាររូបនេះ បានខាត់បង់ជាង៣ពាន់​លានដុល្លា កាលពីថ្ងៃចន្ទ។

បន្ទាប់មក អ្នកដែលខាតបង់ ក្នុងលេខរៀងជាបន្ត មានលោក «Bernard Arnault» (ជាតិបារាំង) ខាត២,៨ពាន់លានដុល្លា និងលោក «Bill Gates» ខាត១,៦ពាន់លានដុល្លារ ខណៈមេហ្វេសប៊ុក លោក «Mark Zuckerberg» ខាត ២,៥ពាន់លានដុល្លារ។

មកដល់ម៉ោងនេះ ការខាតបង់ខាងលើ មាននៅត្រឹមតែជាតួលេខ ដែលចេញពីការគណនា នៃបណ្ដាភាគហ៊ុន របស់បណ្ដាមហាសេដ្ឋីខាងលើ ដែលបានដាក់បណ្ដាក់ទុន នៅតាមក្រុមហ៊ុន – សហគ្រាសធំៗនានា នៅលើពិភពលោកប៉ុណ្ណោះ។ ហើយការធ្លាក់ចុះទាំងនោះ បានកើតឡើង បន្ទាប់ពីការប្រកាសមួយ របស់ក្រុងប៉េកាំង ក្នុងដើមសប្ដាហ៍នេះ។

ទូរទស្សន៍បារាំង «CNews» បានពន្យល់ថា គឺប្រទេសចិនមានបំណង ទម្លាក់តម្លៃប្រាក់យ័នរបស់ខ្លួន ឲ្យធ្លាក់តម្លៃទាប ទល់នឹងប្រាក់ដុល្លារ។ ហើយការទម្លាក់តម្លៃនេះ មានកម្រិតទាបបំផុត រាប់ចាប់តាំងពីឆ្នាំ២០០៨មក។

ទូរទស្សន៍បានបញ្ជាក់ថា បណ្ដាទីផ្សារភាគហ៊ុនទាំងឡាយ នៅលើពិភពលោក បានសំដែងការជ្រួលច្របល់ ក្នុងហេតុផលថា មហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក (ចិន) អាចប្រើឥទ្ធិពល​រូបិយប័ណ្ណ​របស់ខ្លួន ដើម្បីប្រឆាំងនឹងទណ្ឌកម្ម​ពាណិជ្ជកម្មទាំងឡាយ របស់សហរដ្ឋអាមេរិក៕



លំអិតបន្ថែមទៀត

ដំណឹង

បោះឆ្នោត​ប្រធានាធិបតីអាមេរិក៖ ចិន អបអរជ័យជំនះ​របស់ បៃដិន

សម្រេចសម្រួលទៅ ប្រទេស«ចិន»ប្រជាមានិត បានសំដែងការអបអរ ចំពោះជ័យជំនះ​របស់លោក ចូ បៃដិន (Joe Biden) នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០។ នេះ បើតាមការប្រកាសឡើង របស់លោក ...
របាយការណ៍

ស្វែង​យល់​ពី​នយោបាយ​ទាំង​៧ចំនុច របស់ ដូណាល់ ត្រាំ

តើយុទ្ធសាស្ត្រ ដែលត្រូវយកមកអនុវត្តន៍ ដ៏សំខាន់ជាងគេ របស់លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ជាប់​ឆ្នោត ជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក មានអ្វីខ្លះ? សូមស្វែងយល់ ...
ដំណឹង

បាតុករ​«ហុងកុង»​កាន់កាប់​ព្រលាន​យន្ដហោះ-​ជើង​ហោះហើរ​ត្រូវ​លប់ចោល

ក្រុមបាតុករច្រើនពាន់នាក់ ដែលនិយមលទ្ធិប្រជាធិបតេយ្យ បានបន្តកាន់កាប់ព្រលានយន្ដហោះ ហុងកុង ក្នុងយប់ថ្ងៃចន្ទនេះ ដើម្បីបរិហារពីទង្វើហិង្សា របស់កងកម្លាំងនគរបាល អំពីអ្វីដែលក្រុមបាតុករអះអាងថា ជាការបង្ក្រាបទល់នឹងការតស៊ូ ដោយសន្តិវិធីរបស់ពួកគេ ប្រឆាំងនឹងលូកដៃជ្រៀតជ្រែក ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង និងប្រឆាំង​ការដើរថយក្រោយ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.