សហគ្រាសចិន ឈ្មោះ«FosunPharma» បានប្រកាសថាខ្លួន បានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ (Covid-19) ចំនួនយ៉ាងហោច១០០លានដូស ពីសហគ្រាស«BioNTech» របស់ប្រទេសអាល្លឺម៉ង ហើយថាវ៉ាក់សាំងទាំងនេះ នឹងនាំមកដល់ប្រទេសចិន ក្នុងដើមឆ្នាំ២០២១នេះ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់សហគ្រាសខាងលើ ដែលបានផ្ញើរទៅកាន់ទីផ្សារភាគហ៊ុន ក្នុងក្រុងហុងកុង កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០។

ថ្នាំវ៉ាក់សាំងរបស់សហគ្រាស«BioNTech» ដែលផលិតឡើង ក្រោមកិច្ចសហការជាមួយសហគ្រាស«Pfizer» របស់អាមេរិក បានទទួលការអនុញ្ញាត ឲ្យចាក់ជូនសាធារណជនទូទៅ នៅក្នុងប្រទេសជាច្រើន ជាពិសេសសហភាពអ៊ឺរ៉ុប (ដែលមានសមាជិក២៧ប្រទេស) សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន បានអះអាងទៀតថា សហគ្រាស«FosunPharma» បានបង់ប្រាក់ប្រមាណជា ២៥០លានអ៊ឺរ៉ូរួចហើយ ដើម្បីទទួលបានវ៉ាក់សាំងចំនួន៥០លានដូស ក្នុងជំហានដំបូង។ វ៉ាក់សាំងទាំងនេះនឹងត្រូវដាក់លក់ ក្នុងប្រទេសចិនដីគោក ក្នុងក្រុងហុងកុង និងក្រុងម៉ាកាវ ហើយថាប្រាក់ចំណេញ ដែលទទួលបានពីការលក់វ៉ាក់សាំង នឹងត្រូវបែកចែកជា៣ភាគ ក្នុងនោះ ២ភាគសម្រាប់សហគ្រាស«FosunPharma» និង១ភាគសម្រាប់សហគ្រាស«BioNTech»។

យ៉ាងណា គេនៅមិនទាន់ដឹងថា តើថ្នាំវ៉ាក់សាំងរបស់សហគ្រាស​«BioNTech» ដែលនាំចូលដោយសហគ្រាស​«FosunPharma» ទទួលបានភ្លើងខៀវ​ពីអាជ្ញាធរចិន ឬយ៉ាងណាទេ ខណៈក្រុងប៉េកាំងកំពុងបង្ហាញ​ថ្នាំវ៉ាក់សាំងចិន ចំនួន៤ប្រភេទ ដែលឈានដល់​ដំណាក់កាល​ធ្វើតេស្ដិ៍ចុងក្រោយ ទៅលើមនុស្ស។ នៅខណៈនេះ មន្ទីរពិសោធន៍ចិន បានធ្វើតេស្ដិ៍វ៉ាក់សាំងរបស់ផងខ្លួន នៅក្នុងប្រទេស​ជាច្រើន ដូចជាប្រទេសប្រេស៊ីល ប្រទេសអេមីរ៉ាត់រួម និងប្រទេសទួរគីជាដើម។

នៅក្នុងប្រទេសប៉េរូ ការធ្វើតេស្ដិ៍វ៉ាក់សាំង«Sinopharm» របស់ប្រទេសចិន ត្រូវបានផ្អាក បន្ទាប់ពីអ្នកស្ម័គ្រចិត្តធ្វើតេស្ដិ៍ បានទទួលរងការប៉ះពាល់ ផ្នែកប្រព័ន្ធសរសៃប្រសាទធ្ងន់ធ្ងរ។

រីឯភ្នាក់ងារត្រួតពិនិត្យឱសថ (Anvisa) របស់ប្រទេសប្រេស៊ីលវិញ បានប្រកាសកាលពីខែធ្នូ ឆ្នាំ២០២០ ថា ប្រទេសចិនបានប្រើប្រាស់លក្ខណៈវិនិច្ឆ័យ «មិនមានតម្លាភាព» ដើម្បីទទួលបានការអនុញ្ញាតឲ្យបញ្ចេញលក់ ទាំងប្រថុចញ៉ុច សម្រាប់ថ្នាំវ៉ាក់សាំង«CoronaVac» របស់មន្ទីរពិសោធន៍«Sinovac»។

ក្នុងពេលកន្លងមក ឧស្សាហកម្មផលិតឱសថ របស់ប្រទេសចិន ធ្លាប់រងការស្តីបន្ទោស ថាបានជាប់ទាក់ទង​ក្នុងរឿងអាស្រូវ​នៃការផលិត​ថ្នាំវ៉ាក់សាំង​មិនសុទ្ធ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ ចិន​យក​កម្ពុជា​ធ្វើអាណានិគម តាម​លក្ខណៈ២

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងពន្យល់ថា តាម​លក្ខណៈ២ ដែលមហាយក្សចិន អាចយកប្រទេសកម្ពុជា ធ្វើជាអាណានិគម។ លក្ខណៈទាំងពីរនោះ ត្រូវបានប្រធានស្ដីទីគណបក្សប្រឆាំង ទម្លាក់កំហុសទាំងស្រុង ទៅលើលោកនាយករដ្ឋមន្ត្រី ...
កីឡា និងបច្ចេកវិទ្យា

Covid-19 ៖ ណីម៉ា ធ្វើតេស្ដិ៍​មានផ្ទុក​មេរោគ

Covid-19 ៖ កំពូលខ្សែប្រយុទ្ធពិភពលោក ជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar Jr) ស្ថិត​ក្នុង​ចំណោម​កីឡាករបីនាក់ របស់ក្រុម ប៉ារីស (Paris Saint-Germain ...
ដំណឹង

នគរបាលអន្តរជាតិ​រឹបអូស​​វ៉ាក់សាំង​ក្លែងក្លាយ នៅចិន​និងអាហ្វ្រិក​ខាងត្បូង

នគរបាលអន្តរជាតិ (Interpol) បានអះអាងថា បានកម្ទេច​បណ្ដេញវ៉ាក់សាំងក្លែងក្លាយ ក្នុងប្រទេសដ៏សំខាន់ពីរគឺ នៅចិន​និងអាហ្វ្រិក​ខាងត្បូង ។ នេះ បើតាមការសេចក្ដីប្រកាសព័ត៌មាន របស់ស្ថាប័នអន្តរជាតិ ដែលមានស្នាក់ការធំ នៅក្រុងលីយ៉ុង (Lyon ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.