មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងពន្យល់ថា តាម​លក្ខណៈ២ ដែលមហាយក្សចិន អាចយកប្រទេសកម្ពុជា ធ្វើជាអាណានិគម។ លក្ខណៈទាំងពីរនោះ ត្រូវបានប្រធានស្ដីទីគណបក្សប្រឆាំង ទម្លាក់កំហុសទាំងស្រុង ទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ថ្លែងចំពោះអ្នកគាំទ្រ ក្នុងវត្តរស្មីសាមគ្គី នៃទីក្រុង រូបេ (Roubaix) ភាគខាងជើង ប្រទេស​បារាំង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩នេះ លោក សម រង្ស៊ី បានពន្យល់ពីការធ្វើអាណានិគម មកលើប្រទេសកម្ពុជា «តាម​លក្ខណៈ២» ដូច្នេះថា៖

«លក្ខណៈទីមួយ គឺប្រទេសផ្ដាច់ការ។ ប្រទេសផ្ដាច់ការ គឺមេដឹកនាំម្នាក់ ឬមួយក្រុមតូច ធ្វើសេចក្ដីសម្រេចតាមចិត្ត អត់សួរយោបល់ប្រជារាស្ត្រ។ បើសួរយោបល់ប្រជារាស្ត្រ ប្រជារាស្ត្រអត់ព្រមទេ។ ហើយបើមានលទ្ធិប្រជាធិបតេយ្យ ប្រជារាស្ត្រធ្វើសេចក្ដីសម្រេច ការពារផលប្រយោជនជាតិហើយ មិនការពារផលប្រយោជន៍បុគ្គល ដូច ហ៊ុន សែន កំពុងធ្វើទេ។ អញ្ចឹងប្រទេស ដែលមានអំណាចផ្ដាច់ការ ដែលមានមេដឹកនាំផ្ដាច់ការ គឺចិននិយាយស្រួល ឃុបឃិតជាមួយមេដឹកនាំផ្ដាច់ការ នោះទៅ។»

លោកបន្តថា៖

«លក្ខណៈទីពីរ គឺពុករលួយ។ បើផ្ដាច់ការផង ពុករលួយទៀត គឺរលាយមែនទែន ហើយវាអញ្ចឹងមែន។ គាត់ចង់បានតែលុយ លោភលន់លុយចាយមិនអស់ ចាយប៉ុន្មានជាតិ ក៏មិនអស់ តែនៅតែចង់បាន លក់ហើយលក់ទៀតៗ។ (…) គាត់ធ្វើបែបនេះ គឺស្រុកយើងរលាយមែនទែន។»

គូបដិបក្ខផ្នែកនយោបាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃ ហៅមេដឹកនាំរបបក្រុងភ្នំពេញ ថាជាមនុស្សល្ងង់ អវិជ្ជា ហើយដឹកនាំប្រទេស ទៅកាន់ភាព​លិចលង់។ លោក សម រង្ស៊ី ថ្លែងថា៖

«ទាល់តែយើងមានបញ្ញា មានជំនាញ មានបទពិសោធន៍ អ្នកដឹកនាំចេះដឹង បានគេដឹកនាំប្រទេសបែបហ្នឹងកើត។ តែ ហ៊ុន សែន គាត់អត់បានរៀនសូត្រអីទេ អវិជ្ជា ធ្លាប់តែធ្វើទាហានខ្មែរក្រហម គាត់ចេះអី? គាត់បានអំណាចមក គាត់ដឹកនាំប្រទេស បាយឡុកបាយឡសុទ្ធ។ គឺខាត! ឧស្សាហកម្មស្រុកខ្មែរ គឺប្រកួតប្រជែង ជាមួយប្រទេសជិតខាង ជាមួយពិភពលោកអត់បាន។»

ការថ្លែងរបស់លោក សម រង្ស៊ី អាចជាការដុតបញ្ឆេះ ឲ្យលោក ហ៊ុន សែន ប្រតិកម្ម។ តែមកដល់ពេលនេះ មេដឹកនាំរបបក្រុងភ្នំពេញ មិនបានថ្លែងជាសាធារណៈ ដើម្បីតបតនឹងមេដឹកនាំប្រឆាំងនោះទេ៕

សុន្ទរកថាលោក សម រង្ស៊ី នៅទីក្រុង រូបេ / Roubaix

១០ ឧសភា ២០១៩ / 10 May 2019ហេតុអ្វីបានជាកសិករខ្មែររាប់លាននាក់ ធ្លាក់ខ្លួនក្រ ហើយជំពាក់លុយគេវ័ណ្ឌក?ហេតុអ្វីបានជាប្រទេសកម្ពុជា ក្លាយទៅជាអាណានិគមរបស់ចិន?ចម្លើយ ៖ ដោយសារតែ នយោបាយបាយឡុកបាយឡ របស់ ហ៊ុន សែន ដែលជាជនអវិជ្ជា លោភលន់ ផ្តាច់ការ និងក្បត់ជាតិ។ កងកម្លាំងប្រដាប់អាវុធស្នេហាជាតិ ត្រូវតែបែរចុងកាណុង សំដៅទៅ ហ៊ុន សែន វិញ។(សុន្ទរកថាលោក សម រង្ស៊ី នៅវត្តរស្មីសាមគ្គី ទីក្រុង រូបេ / Roubaix ប្រទេសបារាំង ថ្ងៃ ០៥ ឧសភា ២០១៩)

Posted by Sam Rainsy on Friday, May 10, 2019


លំអិតបន្ថែមទៀត

កម្ពុជា

RSF ៖ ហ៊ុន សែន មិនត្រូវ​ប្រើ​លេស​«Covid-19»​ដើម្បី​បិតមាត់​អ្នកកាសែត

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF /RWB) ដែលមានទីតាំងធំ​ ក្នុងរដ្ឋធានីប៉ារីស (បារាំង) បានចេញសេចក្ដីថ្លែងការណ៍មួយ ទាមទារទៅដ្ឋាភិបាលលោក ហ៊ុន សែន មិនត្រូវប្រើ«លេស» នៃជំងឺ«Covid-19» ដើម្បីបំបិតមាត់អ្នកសារព័ត៌មាន ...
កម្ពុជា

ហ៊ុន សែន ត្រឡប់​ពីទស្សនកិច្ច​នៅចិន​ដោយ​អះអាង​ថា បាន​«ទទួលជោគជ័យ»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានវិលត្រឡប់ មកដល់រាជធានីភ្នំពេញវិញហើយ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់ពីលោកបានធ្វើទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅក្នុងសាធារណរដ្ឋប្រជាមានិត ...
កម្ពុជា

សម រង្ស៊ី ស្នើឲ្យ​ស៊ើបអង្កេត​ជាអន្តរជាតិ​អំពី ​មូលដ្ឋានយោធា​ចិន​នៅ​កម្ពុជា

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានចេញលិខិតមួយ កាលពីដើមសប្ដាហ៍នេះ ស្នើសុំឲ្យអង្គការសហប្រជាជាតិ បង្កើតគណៈកម្មការអន្តរជាតិមួយ ដើម្បីស៊ើបអង្កេតទៅលើករណីដាក់តាំង ​មូលដ្ឋានយោធា​ចិន​នៅ​កម្ពុជា ដែលត្រូវបានសារព័ត៌មានបរទេស ចេញផ្សាយជាបន្តបន្ទាប់ ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.