កម្ពុជាដំណឹង

អ្នកនាំពាក្យថា កាសែតអាមេរិកប្រឌិត​ព័ត៌មាន​«ដ៏ឆ្កួត​លីលា តាម​អំពើចិត្ត»

ពីឆ្វេងទៅស្ដាំ៖ លោក ស៊ី ជីនភីង ប្រធានាធិបតីចិន និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត Reuters)

លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានហៅសារព័ត៌មាន «The Wall Street Journal» ថាបានប្រឌិតព័ត៌មាន«ដ៏ឆ្កួតលីលា តាមអំពើចិត្ត» ជុំវិញ«កិច្ចព្រមព្រៀងសម្ងាត់» រវាងកម្ពុជា-ចិន ដែលអនុញ្ញាតឲ្យចិន ប្រើប្រាស់មូលដ្ឋានយោធាកម្ពុជា នៅ«រាម»លើដែនសមុទ្រ ក្នុងខេត្តព្រះសីហនុ។

អ្នកនាំពាក្យបានប្រតិកម្ម តបនឹងការចុះផ្សាយ របស់សារព័ត៌មានដ៏ល្បី របស់អាមេរិកមួយនេះ នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពីមុននេះ​បន្តិចថា៖

«វាជារឿងហួសចិត្ត ដែលសារព័ត៌មាន របស់សហរដ្ឋអាមេរិក បានប្រឌិតព័ត៌មាន ដ៏ឆ្កួតលីលា តាម​អំពើចិត្ត អំពីមូលដ្ឋានទ័ពបរទេស នៅលើទឹកដីកម្ពុជា ហើយត្រូវបានបន្ទោរដោយសារព័ត៌មាន របស់ពួកគេដទៃទៀត ដែលហាក់ធ្វើឡើង ក្នុងចេតនាចង់បំផ្លាញដល់សន្តិសុខ និងសន្តិភាពនៅកម្ពុជា និងក្នុងតំបន់។»

លោក ឈុំ សុជាតិ បន្តថា៖

«ក្នុងនាម អ្នកនាំពាក្យក្រសួងការពារជាតិ ខ្ញុំមិនអាចទទួលយក ការប្រឌិតព័ត៌មានបែបនេះបានឡើយ។ ក្រសួងការពារជាតិ មិនដែលមានកិច្ចព្រមព្រៀងសម្ងាត់ណាមួយ ឱ្យកងទ័ពចិន ប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានឡើយ។»

«អស់លោកល្មមឈប់ប្រើប្រាស់ ព័ត៌មានក្លែងបន្លំ អំពីវត្តមានកងទ័ពចិន លើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងកម្ពុជាតទៅទៀត។»

ក្នុងយប់ថ្ងៃអាទិត្យ (ត្រូវជាព្រឹកថ្ងៃចន្ទ ម៉ោងនៅកម្ពុជា) សារព័ត៌មានអាមេរិក «The Wall Street Journal» បានលើកយកប្រភពមន្ត្រីអាមេរិក មកសរសេរចេញផ្សាយថា ប្រទេសចិនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្ងាត់មួយ ជាមួយរបបក្រុងភ្នំពេញ ដើម្បីអនុញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា នៅ«រាម» ក្នុងរយៈពេល៣០ឆ្នាំ។

ការចុះផ្សាយនោះ បានបង្ហាញពីរូបថតជាច្រើនសន្លឹក ដែលទើបនឹងថតបានថ្មីៗ ពីប្រព័ន្ធផ្កាយរណប និងធ្វើឲ្យគេយល់ថា ព្រលានយន្ដហោះមួយ កំពុងត្រូវបានក្រុមហ៊ុនចិនឈ្មោះ យ៉ូញៀន ឌឹវិឡុបមិន គ្រុប (Union Development Group) រូតរះសាងសង់ ឲ្យឆាប់ចប់រួចរាល់ នៅក្នុងខេត្តកោះកុង ។

មន្ត្រី​ដែលធ្វើការក្នុងករណីនេះ តែសុំមិនបញ្ចេញឈ្មោះ បានអះអាងប្រាប់ «The Wall Street Journal» ថាកិច្ច​ព្រមព្រៀង​សម្ងាត់​នោះ ​ត្រូវវបាន​ចុះហត្ថ​លេខា​ កាលពី​និទាឃរដូវ​កន្លង​ទៅ តែមិនត្រូវបានទម្លាយ ឲ្យដឹង​ជា​សាធារណៈ​ឡើយ។​

កិច្ចព្រមព្រៀងនោះ គឺកម្ពុជាផ្តល់សិទ្ធិផ្ដាច់មុខ នូវដែនទឹកមួយផ្នែក នៃឈូងសមុទ្រកម្ពុជា ដើម្បីឲ្យចិនធ្វើជាមូលដ្ឋានយោធាជើងទឹក របស់ខ្លួន នៅចម្ងាយប៉ុន្មានគីឡូម៉ែត្រ ពីព្រលានយន្តហោះ ដ៏ធំខាងលើ។

ការចេញផ្សាយនោះ ត្រូវបាន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខធ្វើប្រតិកម្មតបវិញខ្លាំងៗ ដោយហៅព័ត៌មាននោះ ថាជាការប្រឌិត​ដ៏អាក្រក់​បំផុត ប្រឆាំងកម្ពុជា។

សម្រាប់លោក ឈុំ សុជាត បានអះអាងសារជាថ្មី អំពីជំហររដ្ឋាភិបាលកម្ពុជាថា នឹង«មិនអនុញ្ញាត ឲ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីកម្ពុជា»ឡើយ។ លោកបញ្ជាក់ទៀតថា៖

«រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏មិនអនុញ្ញាត ឱ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីរបស់ខ្លួនដែរ ហើយក៏មិនបញ្ជូនកងទ័ពកម្ពុជា ទៅក្រៅប្រទេសនោះដែរ លើកលែងតែបេសកកម្ម ជាមួយអង្គការសហប្រជាជាតិ តែមួយប៉ុណ្ណោះ៕»

វា​ ជា រឿង ហួស ចិត្ត ដែល សារព័ត៌មាន របស់ សហរដ្ឋអាមេរិក បាន ប្រឌិត ព័ត៌មាន ដ៏ឆ្កួត លីលា តាម​អំពើចិត្ត …

Posted by នាយឧត្តមសេនីយ៍ ឈុំ សុជាត/ General Chhum Socheat on Sunday, July 21, 2019


លំអិតបន្ថែមទៀត

កម្ពុជា

ក្រុងភ្នំពេញថា EU បង្ខំកម្ពុជាឲ្យធ្លាក់ក្នុងសមរភូមិនៃ​«ភូមិសាស្ត្រនយោបាយ»

រដ្ឋាភិបាលក្រុងភ្នំពេញ បានប្រតិកម្មនៅរសៀលថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តបនឹងការសម្រេចបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេស​កម្ពុជា ចេញកម្មវិធីអនុគ្រោះពន្ធ ហៅថា «អ្វីៗទាំងអស់​លើកលែង​​តែអាវុធ (EBA)» ដោយហៅការសម្រេចនោះ ថាមានហេតុផល«នយោបាយនៅពីក្រោយ» ដែលចង់បង្ខំកម្ពុជា ...
កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...
កម្ពុជា

មន្ត្រី​​អ៊ឺរ៉ុប​ហៅ​ការគម្រាម​របស់ ហ៊ុន សែន ថា​មាន​ចរិត​បែប​ម៉ាហ្វីយ៉ា

សំដីរបស់នាយករដ្ឋមន្ត្រីកម្ពុជា ពិតជាបានឮដល់​ អ៊ឺរ៉ុប! នោះគឺការគម្រាម របស់លោក ហ៊ុន សែន កាលពីព្រឹកម៉ិញ ដែលអះអាងថា នឹងកម្ទេចគណបក្សប្រឆាំង នៅកម្ពុជាចោល ប្រសិនជាសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.