ដំណឹងពិភពលោក

Covid-19៖ WHO ឲ្យអ៊ឺរ៉ុប​ត្រៀម​ខ្លួន​ពីការរាតត្បាត នៅ​សិសិររដូវ​ក្រោយ

នៅ​សិសិររដូវ​ក្រោយ បណ្ដាប្រទេសនៅទ្វីបអ៊ឺរ៉ុប ត្រូវត្រៀមខ្លួន ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺ«Covid-19» ដែលអាចកើតមានជាថ្មី បើទោះនៅពេលនេះ តួលេខបង្ហាញ​ពីការថមថយ នៃការរាតត្បាតនេះក៏ដោយ។

លោកវេជ្ជបណ្ឌិត «Hans Kluge» នាយកអង្គការសុខភាពពិភពលោក (WHO Europe) ប្រចាំនៅ​ទ្វីបអ៊ឺរ៉ុប បានព្រមានឡើងដូច្នេះ និងបញ្ជាក់បន្ថែមថា ការរាតត្បាត​ជាលើក​ទីពីរ នឹង​កើតមាន ហើយអាច​សម្លាប់មនុស្ស ច្រើនជាងការរាតត្បាត នៅពេលនេះ។

ក្នុងកិច្ចសម្ភាសមួយ ជាមួយសារព័ត៌មាន «Telegraph» នៃចក្រភពអង់គ្លេស មេដឹកនាំ​ជាតិប៊ែលហ្សិក ប្រចាំតំបន់ របស់អង្គការខាងលើ បានលើកឡើងថា ទន្ទឹមនឹង​ការអបអរ ចំពោះ​​តួលេខ​ថយចុះ​នៃការរាតត្បាត រដ្ឋាភិបាលនៃបណ្ដា​ប្រទេស​អ៊ឺរ៉ុប ចាំបាច់​ត្រូវត្រៀមខ្លួន នៅចំពោះការរាតត្បាត ជាលើកទីពីរ ដែលអាចមានសភាពរង្គាល ជាលើកនេះ។

លោកថា៖

«រលកទីពីរ នៃការរាតត្បាត នឹងមកដល់ នៅ​សិសិររដូវ​ក្រោយ ខណៈការថយចុះ នៃ​កម្លាំង​រាតត្បាត ស្ថិតនៅឆ្ងាយនៅឡើយ ពីទីបញ្ចប់របស់វា។ ការរាតត្បាតជាថ្មី នឹងមាន​សភាព​ធ្ងន់ធ្ងរ ហើយអាចសម្លាប់​មនុស្ស ច្រើនជាងពេលនេះ ដោយហេតុថា មេរោគ”Covid-19″ អាចនឹងរួមកម្លាំង ជាមួយជំងឺប្រចាំរដូវផ្សេងទៀត ដូចយ៉ាង ជំងឺ​ផ្ដាសាយ​ធំជាដើម។»

លោក «Kluge» បានស្នើឲ្យបណ្ដាប្រទេស នៅទ្វីបអ៊ឺរ៉ុប មើលគំរូរបស់ប្រទេសមួយចំនួន នៅក្នុងទ្វីបអាស៊ី។ លោកមានប្រសាសន៍ថា៖

«ប្រទេសសិង្ហបូរី និងជប៉ុន បានយល់ថា ពេលនេះ មិនមែនជាពេលស្រែកហ៊ោរកញ្ជៀវ សប្បាយនឹងការថមថយ នៃការរាតត្បាតនោះទេ តែជាពេលវេលា នៃការត្រៀមខ្លួន សម្រាប់ការរាតត្បាត ដែលអាចកើតមាន ជាបន្តបន្ទាប់ នាពេលខាងមុខ៕»



លំអិតបន្ថែមទៀត

លោក កឹម សុខា ជួបជាមួយឯកអគ្គអង្គទូតសហភាពអ៊ឺរ៉ុប និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា ក្នុងគេហដ្ឋានរបស់លោក។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

មន្ត្រី​ការទូត របស់​បស្ចឹមលោក «គាំទ្រ​ជំនួប​ ហ៊ុន សែន-កឹម សុខា»

យ៉ាងហោចណាស់ មន្ត្រី​ការទូត របស់សហភាពអ៊ឺរ៉ុប និងរបស់ប្រទេសអាល្លឺម៉ង់ ប្រចាំនៅ​ប្រទេសកម្ពុជា បានចូលសួរសុខទុក្ខលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងបាន​សម្ដែង​ការគាំទ្រ​របស់ផងខ្លួន ចំពោះ​«ជំនួប»​រវាងលោក ហ៊ុន សែន ...
ដំណឹង

នៅនីហ្សេរីយ៉ា សណ្ឋាគារ​ដែល​មិនស្ដាប់​បម្រាម នឹងត្រូវ​«ឈូសកម្ទេច»​

មកដល់ថ្ងៃនេះ សណ្ឋាគារចំនួនពីរហើយ ត្រូវបាន«ឈូសកម្ទេច» ដោយប៊ូលដូស័រ (bulldozer) នៅក្នុងភាគខាងត្បូង នៃប្រទេសនីហ្សេរីយ៉ា (ខាងលិចទ្វីបអាហ្វ្រិក) បន្ទាប់ពីរដ្ឋាភិបាល​នៃប្រទេស​នេះ បានដាក់បម្រាម បិទប្រទេស កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន ...
កម្ពុជា

តើ​«សន្តិភាព»​របស់ CPP ជួយ​ដោះស្រាយ​អ្វីខ្លះ ក្នុង​វិបត្តិ​«Covid-19»?

ចម្លើយខ្លី គឺ«សន្តិភាព» ដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា តែងលើកឡើង ប្រាប់ឲ្យពលរដ្ឋ ស្រែកតាមនោះ មិនបានជួយដោះស្រាយអ្វីឡើយ នៅក្នុងវិបត្តិ«Covid-19»។ នេះ បើតាមការអះអាង របស់លោក ប៉ា ងួនទៀង ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.