កម្ពុជាដំណឹង

ស្ថានទូត​ចិន​តប​ទៅ​ស្ថានទូត​អាមេរិក ពី«ពាណិជ្ជកម្ម​កម្ពុជា-ចិន»

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានប្រតិកម្មនៅមុននេះ តបទៅការបង្ហោះមួយ កាលពីម្សិលម៉ិញ នៅលើទំព័រហ្វេសប៊ុក របស់ស្ថានទូតសហរដ្ឋ​អាមេរិក ដែលអះអាងថា ទំនាក់ទំនង«ពាណិជ្ជកម្ម​កម្ពុជា-ចិន» ផ្ដល់ប្រយោជនដ៏ច្រើន សម្រាប់ប្រទេសចិន ជាងសម្រាប់ប្រទេស​កម្ពុជា​ខ្លួនឯង។

ស្ថានទូតចិនបានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីពន្យល់«មិត្តកម្ពុជា» អំពីអ្វីដែលស្ថានទូតនៃប្រទេសកុម្មុយនីស្ដិ៍ ចោទស្ថានទូតអាមេរិកថា «កំពុងបង្កបញ្ហាម្ដងហើយ ម្ដងទៀត»។ ស្ថានទូតចិនបានសរសេររៀបរាប់ថា៖

«វាគឺជារឿងធម្មតាទេ ព្រោះនៅក្នុងពិភព នៃសកលភាវូបនីយកម្ម សកម្មភាពពាណិជ្ជកម្មតែងតែធ្វើដំណើរ ហួសពីកម្រិតទ្វេភាគី។ នៅក្នុងករណីកម្ពុជាវិញ ប្រទេសកម្ពុជាបាននាំចូល នូវវត្ថុធាតុដើមវាយនភ័ណ្ឌ និងគ្រឿងម៉ាស៊ីនវាយនភ័ណ្ឌយ៉ាងច្រើន ពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរ ខណៈដែលខ្លួនបាននាំចេញ ផលិតផលសម្រេច ទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ។»

កាលពីម្សិលម៉ិញ ស្ថានទូតអាមេរិកបានបង្ហោះសារ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយអមមកជាមួយ នូវរូបភាពតួលេខ ដែលនិយាយពីឱនភាពពាណិជ្ជកម្ម ដ៏ធំធេង ដែលកម្ពុជាមាន ជាមួយប្រទេសចិន ដែលផ្ទុយគ្នាស្រឡះ ពីទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក ឬកម្ពុជា-សហភាពអ៊ឺរ៉ុប។

ស្ថានទូតអាមេរិក បានសរសេរថា៖

«ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេ របស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំង ទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នា គឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយ ដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្ម ដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។»

ហួសពី«ពាណិជ្ជកម្ម​កម្ពុជា-ចិន»…

សម្រាប់មហាអំណាចកុម្មុយនីស្ដិ៍ មិនគិតថា ទំនាក់ទំនងរវាងកម្ពុជា-ចិន ត្រូវសម្រេចនៅត្រឹមវិស័យពាណិជ្ជកម្មនោះឡើយ។ ស្ថានទូតរបស់មហាអំណាចតំបន់មួយនេះ នៅបានលើកឡើងអំពីអ្វី ដែលខ្លួនបានកសាង នៅកម្ពុជា និងបានសួរទៅសហរដ្ឋ​អាមេរិកវិញថា បានធ្វើអ្វីខ្លះហើយ សម្រាប់ប្រទេសកម្ពុជា? ស្ថានទូតសរសេរថា៖

«ក្រៅពីនេះ ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ គឺមិនមែនត្រឹមតែដើម្បីពាណិជ្ជកម្ម នោះឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺប្រទេសចិនបានកសាងផ្លូវ ចំនួន៣១ខ្សែ និងស្ពានចំនួន ៨ សម្រាប់ប្រទេសកម្ពុជា ដែលមានប្រវែងសរុប ជាង ៣,០០០គីឡូម៉ែត្រ។ ចុះតើសហរដ្ឋ​អាមេរិកវិញ ធ្លាប់បានជួយធ្វើអ្វីខ្លះដល់កម្ពុជា សម្រាប់វិស័យមួយនេះ?»

ស្ថានទូតចិនប្រជាមានិត បានបន្តថា៖

«ចិនបានជួយកសាងស្ថានីយវារីអគ្គិសនីទាំងអស់ នៅកម្ពុជា (ស្មើនឹង ៨០%នៃសមត្ថភាពផលិតថាមពលអគ្គិសនី ដែលមានដំណើរការនៅកម្ពុជា)។ ចុះតើសហរដ្ឋអាមេរិក បានធ្វើអ្វីខ្លះដែរ?»

មិត្តកម្ពុជាទាំងអស់ចូរប្រុងប្រយ័ត្ន! សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាម្តងទៀតជាមួយនឹងអ្វីដែលគេហៅថា បញ្ហាឱនភាពពាណិជ្ជកម្ម…

Publiée par Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆 sur Samedi 20 avril 2019


លំអិតបន្ថែមទៀត

វិភាគ អត្ថាធិប្បាយ

ពលរដ្ឋបញ្ចេញមតិ ចាំបាច់​ត្រូវ​លាបពណ៌​បន្ថែម?

តែងមានពាក្យនិយាយតៗ គ្នាថា បើសិនជាពលរដ្ឋនិយាយអ្វី ប៉ះពាល់ដល់ភាពអវិជ្ជមាននៅក្នុងសង្គម ម្ចាស់សំដីច្បាស់ជាត្រូវគេចាត់ទុកថា ជាក្រុមបក្សប្រឆាំង។ តែពាក្យនិយាយតៗគ្នាខាងលើ អាចនឹងក្លាយជា «សុភាសិតសង្គម» ដ៏មានប្រសិទ្ធិភាព ដោយហេតុថា រាល់ពាក្យសំដីរបស់ពលរដ្ឋ ចេះតែត្រូវ​ក្រុមអ្នកនយោបាយ ...
ដំណឹង

«Ursula von der Leyen» ជាបេក្ខនារី​ផ្លូវការ​ដើម្បី​ដឹកនាំ EU

ឥស្សរជនកំពូលរបស់អ៊ឺរ៉ុប ដែលអាចនឹងឡើង មកកាន់កាប់តំណែង ជាប្រធានគណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ជារដ្ឋាភិបាលដឹកនាំ EU) បន្តពីលោក «Jean-Claude Juncker» ដែលបានបញ្ចប់អាណត្តិរបស់លោក គឺជាស្ត្រីមួយរូប គឺអ្នកស្រី ...
កម្ពុជា

កាសែតជប៉ុន​រំឭក​រដ្ឋាភិបាល​ខ្លួនពី​«ចំណាត់ការ»​របស់ EU ចំពោះ​ ហ៊ុន សែន

មិនមែនជាអត្ថបទព័ត៌មាន ឬជាសេចក្ដីរាយការណ៍ទេ តែជា«បទវិចារណកថា» របស់ការិយាល័យនិពន្ធ នៃសារព័ត៌មានជប៉ុនដ៏ធំមួយ ហៅថា «Japan Times» ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍។ សារព័ត៌មាននេះ ហាក់ពន្យល់ទៅរដ្ឋាភិបាលជប៉ុន នៅក្នុងអត្ថបទនោះថា «សហភាពអ៊ឺរ៉ុប ពិតជាធ្វើ”ចំណាត់ការ”ត្រឹមត្រូវ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.